ព័ត៌មានជាតិ

សន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ស្តីពីកសិកម្មនិងអភិវឌ្ឍន៍​ជនបទស្ថិតក្រោម​អធិបតី​ភាពឯកឧត្តម​វេង សាខុន

នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងនិស្សិតប្រមាណ ២៥០នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន សេរី នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមបានអានរបាយការណ៍ដោយសង្ខេបជូនអង្គពិធីជ្រាបអំពីស្ថានភាពទូទៅរបស់វិទ្យាស្ថាន និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ កម្មវិធីសិក្សា ការងារអប់រំ បណ្តះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ កិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងលទ្ធផលសំខាន់ៗដែលវិទ្យាស្ថានសម្រេចបានក្នុងរយ:ពេលកន្លងមក។ […]

ព័ត៌មានជាតិ

VIDEO៖សម្តេចហ៊ុនសែន៖សូមអរគុណ​ ​បងប្អូន​ កូនក្មួយ​ ពល​ករ​ កម្មករ​ និងប្រជាពលរដ្ឋខ្មែរជាច្រើន​ ដែលកំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូ​រ៉េ​គឺកំពុងតែរ​ង់ចាំទទួលស្វា​គមន៍

សូមអរគុណ​ បងប្អូន​ កូនក្មួយ​ ពលករ​ កម្មករ​ និងប្រជាពលរដ្ឋខ្មែរជាច្រើន​ ដែលកំពុងធ្វើការងារ និងរស់នៅក្នុងប្រទេសកូរ៉េ​គឺកំពុងតែរង់ចាំទទួលស្វាគមន៍ដោយសេចក្ដីសោមនស្សរីករាយចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងប៊ូសាន-សាធារណៈរដ្ធកូរ៉េ​។សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អ​ ជោគជ័យគ្រប់ភារកិច្ច​ការងារ​ និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ៕ សូមអរគុណ​ បងប្អូន​ កូនក្មួយ​ ពលករ​ កម្មករ​ និងប្រជាពលរដ្ឋខ្មែរជាច្រេីន​ ដែលកំពុងធ្វេីការងារ និងរស់នៅក្នុងប្រទេសកូរ៉េ​ គឺកំពុងតែរង់ចាំទទួលស្វាគមន៍​ ដោយសេចក្ដីសោមនស្សរីករាយចំពោះវត្តមានដ៍ខ្ពង់ខ្ពស់របស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែល​នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំអាស៊ាននៅទីក្រុងប៊ូសាន-សាធារណៈរដ្ធកូរ៉េ​។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អ​ ជោគជ័យគ្រប់ភារកិច្ច​ការងារ​ និងសុខសុភមង្គលគ្រប់ក្រុមគ្រួសារ៕ Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, November 21, 2019  

ស៊ើបអង្កេត

ល្បែងស៊ីស​ងនិងចែកចាយគ្រឿងញៀនកើតឡើងពេញបន្ទុកនៅក្នុង​ឃុំ​ជប់ស្រុ​ក​ត្បូងឃ្មុំជាប្រ​ភពចំ​ណូលស​មត្ថកិច្ចពុករ​លួយ​​​ខេត្ត​ត្បូងឃ្មុំ

ត្បូងឃ្មុំ៖រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​តាំងពី​ឆ្នាំ​២០០៨​មក​ដើម្បី​ថែរក្សា​សុវត្ថិភាព​ជួន​ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។​បន្ទាប់​ពី​ដាក់​ចេញ​គោលនយោបាយ​ពលរដ្ឋ​មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​គោលនយោបាយ​នេះ​។​ទោះជា​យ៉ាងណា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ភាព​អសកម្ម​នៅ​តែ​កើត​មាន​ជា​ហូរហែ​ដូច​ជា​ចោរ​ លួច​ ឆក់​ ប្លន់​ស្ទើរ​រាល់ថ្ងៃ​នៅទឹកដីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថាបច្ចុប្បន្ន​មេខ្លោងឈ្មោះទ្រីនិង​ឈ្មោះធា បើក​សង្វៀន​បញ្ជល់មាន់​ទ្រង់ទ្រាយ​ធំ​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ យ៉ាង​គឃ្លើន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ អភិបាលស្រុក​ត្បូងឃ្មុំ ក៏ដូចជា​អធិការនគរបាល​ស្រុក​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា សម្ងំ​ទទួលផល​ប្រយោជន៍​ពី​អ្នកបើក​ល្បែងស៊ីសង​ខុសច្បាប់​ឈ្មោះ ទ្រី និង​ឈ្មោះ ធា ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ទន្ទឹមនឹងនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ។ ដោយ​មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះឡើយ​។ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោងវង់​បៀ​រនិងចែកចាយគ្រឿងញៀនមានលក្ខណៈទ្រង់ទ្រាយ​ធំ ត្រូវបាន​ឈ្មោះទ្រីនិង​ឈ្មោះ ធាបើក​លេង​ក្នុង​ចំ​ការចំប៉ី ភូមិ​ទួល​ទ្រា ឃុំ​ជប់ ស្រុក​មេមត់ ហើយ​ចាប់ផ្ដើម​ពី​ម៉ោង​១២​ថ្ងៃត្រង់​រហូតដល់​ព្រលប់ឬ​ដល់​យប់​ជ្រៅ​ទៀតផង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថាមន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់ស្រុក បានដឹង​យ៉ាងច្បាស់​ជុំវិញ​ករណី​ឈ្មោះ ធា និង​ឈ្មោះ ទ្រី បើក​សង្វៀន​បញ្ជល់មាន់​និងចរាចរគ្រឿងញៀនក្នុង​ចម្ការ​ចំប៉ី ។ប៉ុន្តែ​គេ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយហើយ​សម្ងំ​ទទួលផល​ប្រយោជន៍​ទៅវិញ​ដោយចាត់ទុកថាជាប្រភពចំណូលរបស់ខ្លួន។ពាក់ព័ន្ធនឹងការលើកឡើងពីកង្វល់របស់ប្រជាពលរដ្ឋសារពត៌មានយើងបានទាក់ទងទៅលោកអភិបាលខេត្តនិងលោកស្នងការខេត្តត្បូងឃ្មុំដែរនៅព្រឹកនេះតែមិនលើកទូរស័ព្ទ។ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជប់បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ក្នុង​មូលដ្ឋាន​ពួកគាត់ នាំ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ ជាពិសេស​អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ព្រមទាំង​បទល្មើស​គ្រឿងញៀន​ផងដែរ​ធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ត្រូវ​បាន​រាជរដ្ឋាភិបាល​ អនុម័ត​ឲ្យ​អនុវត្ដន៍​កាលពី​ខែ​ […]

ព័ត៌មានជាតិ

សម្ដេចតេជោហ៊ុន សែនអញ្ជើញជួប​ឯកអគ្គរដ្ឋទូតកូ​រ៉េថ្មីប្រចាំនៅ​កម្ពុជា

នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជារួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយ ឯកឧត្តម ផាក ហ៊ីង ឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មី ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះសម្ដេចតេជោហ៊ុនសែនបានសំដែងនូវការអបអរសាទរចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។អ្វីដែលសំខាន់នៅក្នុងជំនួបនេះ ក្រោយពីបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជារួចហើយ គឺមាន ១)កិច្ចប្រជុំកុំពូលរម្លឹកខួបអនុស្សាវរីយ៍ អាស៊ាន-កូរ៉េ និង ២)កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលកន្លងមកភាគីកូរ៉េក៏បានទទួលយកនូវគំនិតផ្តួចផ្តើមនេះដែលកាលពីមុនគឺមានត្រឹមតែកម្រិតរដ្ធមន្រ្តីតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ គឺកម្រិតប្រមុខដឹកនាំរដ្ធាភិបាលចូលរួម។ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានក្តីសមោនស្សរីករាយដែលភាគីកូរ៉េ ក៏ដូចជាប្រទេសមេគង្គ៤ផ្សេងទៀត បានទទួលយកគំនិតផ្តួចផ្តើមបង្កើនកម្រិតប្រមុខដឹកនាំប្រទេសអោយបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ។សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលទាំងពីរខាងលើនេះ នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា នេះ។ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកពីទំនាក់ទំនងកូរ៉េនិងកម្ពុជាដែលមានរូបសម្ដេចផ្ទាល់ជាស្ថាបនិកនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមកដល់ពេលនេះគឺមានការរីកចម្រើនយ៉ាងច្រើនលើគ្រប់វិស័យ រួមទាំងវិស័យការងារសំរាប់ពលករខ្មែរជាង៥ម៉ឺននាក់ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េនាបច្ចុប្បន្ន ដែលនាំមកនូវប្រាក់ចំណូលរាប់រយលានដុល្លារមកកម្ពុជា។ សម្ដេចតេជោ គ្រោងនឹងជួបជាមួយបងប្អូនពលករខ្មែរនៅកូរ៉េ នៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ។ឯកឧត្តម Park […]

ព័ត៌មានជាតិ

សម្តេចហ៊ុន សែនប្រកាស​ត្រៀម​ខ្លួន​ក្នុង​ការ​បាត់​​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធតែ​​កុំ​ឲ្យ​បាត់បង់​អ​ធិបតេយ្យ

កាលពីថ្ងៃ​ព្រហស្បតិ៍​នេះសម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនប្រាប់​ឲ្យ​ប្រជាជនកម្ពុជា​និង​មន្ត្រី​ពាក់ព័ន្ធ​ត្រៀម​ខ្លួន​ក្នុង​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អា​វុធ​(EBA)‍» ​តែ​កុំ​ឲ្យ​បាត់បង់​អធិបតេយ្យ។​ សម្តេចហ៊ុន ​សែន ​ថ្លែង​ដូច្នេះ​ក្រោយ​ពី​សហភាព​អឺរ៉ុប​ (EU)​ កាល​ពី​ថ្ងៃទី​១២​ ខែ​វិច្ឆិកា​នេះ ​បាន​ផ្ញើ​របាយ​ការណ៍ជា​លើក​ទី​២​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោយ​ទុករយៈពេល​មួយ​ខែ​ដើម្បី​ឲ្យកម្ពុជា​ឆ្លើយ​តប​។ក្នុង​ពិធី​សម្ពោធ​អគារ​ឥន្ទ្រទេវី​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​នេះ​ សម្តេច​ហ៊ុន សែន ​ថ្លែង​ថា​ ​កម្ពុជា​មិន​អាច​យក​អធិបតេយ្យ​ភាព​ជាតិ​ទៅ​ដោះដូរ​ជាមួយជំនួយឬ​ការ​អនុគ្រោះ​ណា​មួយ​នោះ​ទេ។​«ព្រោះ​ឥឡូវគេ​យក​អាហ្នឹង!​ [EBA]​ មក​គំរាម​យើង​ថា​ ​អ្នក​ឯង​ត្រូវ​ធ្វើ​អា​នេះ​! អា​នេះ!។​ អីចឹង!​បាន​យើង​ប្រាប់​ទៅ​វិញ​ថា​ យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើង​ទៅ​ដោះ​ដូរ​ជាមួយ​ជំនួយ ​ឬ​ការ​អនុគ្រោះ​ណា​ទេ។ ​អ្វី​ដែល​យើង​ខិត​ខំ​ធ្វើ​ ​យើង​ធ្វើ​បាន​យើង​ធ្វើ​ តែ​អ្វី​ដែល​យើង​ធ្វើ​មិន​អាច​ធ្វើ​បាន គឺ​អត់​ទេ។ ​ទីផ្សារ​នៅ​តែ​ជា​ទីផ្សារ ​គ្រាន់តែ​ពី​មុន​អត់​បង់​ពន្ធ ​ឥឡូវត្រូវ​បង់​ពន្ធ»។​ សម្តេចហ៊ុន សែន​ បន្ត​ថា ​នៅ​ឆ្នាំ​២០២៥ ​ឬ​២០២៦ ​កម្ពុជា​នឹង​ត្រូវ​ដក​ចេញ​ពី​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ​(EBA) ដោយ​ស្វ័យ​ប្រវត្តិដោយ​សារ​សេដ្ឋ​កិច្ច​កម្ពុជា​រីក​ចម្រើន។ ​ដូច្នេះ​សម្តេចថា​ ​កម្ពុជា​នៅ​ត្រូវ​តែ​បង់​ពន្ធ​នាំ​ចេញ​ពេញ​ដដែល។​សម្តេច​ហ៊ុន សែន ក៏​បាន​បន្ថែម​ ​ដោយ​ជំរុញ​ឲ្យ​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ផ្នែក​ធុរកិច្ច​ត្រូវ​សម្លឹងឆ្ពោះ​ទៅ​រក​ទីផ្សារ​នានា​តាម​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​និង​ត្រូវ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​ទាញ​យក​ផល​ប្រយោជន៍​ពី​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-ចិន។​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ គណៈ​កម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ពី​ប្រទេស​កម្ពុជា​ លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​ជាពិសេស​គឺ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧កន្លងទៅនេះ៕ដោយ៖សហការី

ព័ត៌មានជាតិ

សម្ដេចតេជោហ៊ុន សែនអញ្ជើញទទួលជួបឯកអ​គ្គរដ្ឋទូតសហរដ្ឋអាមេ​រិកប្រចាំនៅ​កម្ពុជា

នៅវិមានសន្តិភាព រសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។នៅក្នុងជំនួបកាលពីរសៀលនេះ ឯកឧត្តម Patrick Murphy បាននាំយកនូវលិខិត០២ របស់ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលលិខិតទី០១ ស្ដីអំពីទំនាក់ទំនង និងសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាដែលសហរដ្ឋអាមេរិកមានបំណងពង្រឹងនិងធ្វើអោយកាន់តែប្រសើឡើងនូវទំនាក់ទំនងដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដែលក្នុងនោះគឺមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ។ ក្នុងលិខិតពីសេតវិមានវ៉ាយហៅស៍ ( White House) ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump គឺបាន បញ្ជាក់ច្បាស់អំពីជំហរសហរដ្ឋអាមេរិកដោយមានការប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រអោយមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ។ ជាពិសេសទៀតនោះ គឺសហរដ្ធអាមេរិកនឹងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ ហើយសហរដ្ឋអាមេរិកនឹងបន្តជួយកម្ពុជាអោយមានប្រព័ន្ឋគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកក្វក់ដែលធ្វើអោយប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀតដែលកម្ពុជាត្រូវការ គឺសហរដ្ធអាមេរិកនឹងជួយដើម្បីជំរុញមិត្តភាព និងកិច្ចសហការអោយកាន់តែល្អនឹងជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង។ ចំពោះលិខិតទី […]

ព័ត៌មានជាតិ

ឯកឧត្តមវេង សាខុនបានអញ្ជើញចូលរួមថ្វាយព្រះកុសល ព្រះវិញ្ញាណក្ខន្ធព្រះ​សពសម្តេចរា​ជបុត្រីព្រះរៀមន​រោត្តមបុប្ផាទេវី

នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមថ្វាយព្រះកុសល ព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។សូមវន្ទាឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ឌ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់យាងយោនយកកំណើត បដិសន្ធិក្នុងសុគតិភពគ្រប់ៗព្រះជាតិ ពុំឃ្លាតក្លាយជាបការៈដទៃឡើយ៕ដោយ៖សហការី

ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជាបាន​បង្ហាញ​ក្តី​កង្វល់​​បណ្ឌិត​នៅ​ក្នុង​ប្រទេស​​កម្ពុជាច្រើន

ក្នុង​ពិធី​សម្ពោធ «អគារ​ឥន្ទ្រ​ទេវី» របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​សម្តេចនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បង្ហាញ​ក្តី​កង្វល់​ជា​សាធារណៈ​អំពី​ចំនួន​បណ្ឌិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជា​ចំនួន​ដែលសម្តេចគិត​ថា ហាក់​ច្រើន​ជាង​ប្រទេស​គេ​ផ្សេង​បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​។ សម្តេចហ៊ុន សែន បាន​លើក​ឡើង​ពី​កង្វល់​នេះ​នៅ​នៅចំពោះ​មុខក្រុមបណ្ឌិតនិង អ្នក​ទើបបញ្ចប់ថ្នាក់អនុ​បណ្ឌិតជាច្រើននាក់នៅ​រាជបណ្ឌិត្យសភាកម្ពុជា សម្តេច បានបង្ហាញ​ក្តីកង្វល់ពីចំនួនបេក្ខបណ្ឌិតនិងបណ្ឌិ​តដែលបញ្ច​ប់ការសិក្សា​នៅរាជ​បណ្ឌិ​ត្យសភា​កម្ពុជា។នៅរាជប​ណ្ឌិត្យសភា​កម្ពុជានេះ បើគិត​ពីឆ្នាំ២០០១​ ដល់ឆ្នាំ២​០១៩នេះ មា​នអ្នកបញ្ច​ប់ថ្នាក់បណ្ឌិ​តចំនួន១០៨​នាក់ ហើយអ្នកកំពុ​ងសិក្សាថ្នាក់បណ្ឌិត​មានចំនួន​៥៤៦នាក់។ សម្រា​ប់សម្តេចហ៊ុន សែន ចំនួ​នបេក្ខបណ្ឌិតនិង​បណ្ឌិតនេះហាក់មានចំនួ​នច្រើនពេកហើ​យ គឺច្រើនជាងគេ​តែម្តងនៅលើពិភព​លោក។ ដូច្នេះ​ហើយ សម្តេចចង់ឱ្យត្រួត​ពិនិត្យបញ្ហានេះឡើងវិញ។ ជាពិសេ​សគឺទៅលើ​នីតិវិធីនៃការ​បញ្ចប់ថ្នាក់បណ្ឌិតដើម្បីធានាបានថាអ្នកដែល​បញ្ចប់ថ្នាក់​បណ្ឌិត គឺមានសមត្ថភាព​គ្រប់គ្រាន់​។ឆ្លើយតបភា្លមៗនឹងការលើកឡើងរបស់នាយករដ្ឋមន្រ្តីនេះ លោកបណ្ឌិតសុខ ទូច ដែលជាប្រធានរាជ​បណ្ឌិ​ត្យសភាកម្ពុជា បានអះអាងថា ការបញ្ចប់ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជានេះ គឺមានលក្ខណៈតឹងរ៉ឹងណាស់ហើយមួយឆ្នាំៗគឺមានបេក្ខជនតិចតួចណាស់ដែលអាចបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតដោយជោគជ័យនៅទីនេះ។ ជាក់ស្តែង លោកថា ក្នុងចំណោមបេក្ខបណ្ឌិតដល់ទៅ២០០នាក់ គឺមានតែ៣នាក់ប៉ុណ្ណោះដែលអាចបញ្ចប់ថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជានេះ។បើទោះ​បែបនេះក្តី សម្តេច​នាយករដ្ឋមន្រ្តីហ៊ុន សែន នៅតែមា​នកង្វល់។ កង្វល់ គឺទៅលើ​បញ្ហាគ្រូណែនាំកា​រធ្វើនិក្ខេបបទ គឺគាត់ម្នា​ក់ត្រូវទទួលចំនួន​បេក្ខបណ្ឌិតប៉ុន្មា​ននាក់ ហើយគ្រូនោះមានសមត្ថ​ភាពគ្រប់គ្រា​ន់ហើ​យឬនៅក្នុងដឹក​នាំធ្វើនិក្ខេបបទថ្នាក់​បណ្ឌិតនេះ​។ បន្ថែមលើ​នេះសម្តេចបា​នណែនាំ​ឱ្យពង្រឹង​លើចំនួនក្រុមប្រឹក្សា​ការពារនិក្ខេប​បទ ដែលបច្ចុ​ប្បន្ននៅរាជ្យបណ្ឌិ​ត្យសភាកម្ពុជាមានតែ​ចំនួន៧នាក់។ ចំនួន៧នា​ក់នេះសម្តេចចាត់​ទុកថា ជាចំ​នួនមួយតិចនៅ​ឡើយ បើប្រៀ​បធៀបនៅប្រ​ទេស​គេផ្សេង​ដែលមានដល់​ទៅ១៥នា​ក់ឡើងឯ​ណោះ​។ សូមបញ្ជា​ក់ថា គិតមកដល់​ពេលនេះ ចំនួនបណ្ឌិតជាក់លា​ក់នៅកម្ពុជា​មិនទាន់អាចកំ​ណត់បាន​នៅឡើយទេ​។ ប៉ុន្តែកា​លពីឆ្នាំសិក្សា​២០១៧-២០១៨ មានបេ​ក្ខបណ្ឌិតតែ២នាក់ប៉ុណ្ណោះ​ដែលបាន​បញ្ចប់ថ្នាក់បណ្ឌិ​តដោ​យជោគជ័យ​នៅកម្ពុជា។ នេះ​បើតាមក្រសួងអប់រំ​។ ចំណែកបេក្ខជ​នដែលបញ្ចប់ថ្នាក់បណ្ឌិ​តពីក្រៅប្រទេ​​ស​វិញ […]

ព័ត៌មានជាតិ

សម្តេចហ៊ុនសែន៖កម្ពុជា​ចៀស​បង់​ពន្ធ​មិន​រួច​ទេនៅ​ឆ្នាំ​២​០២៥ឬ២០២៦ខាង​មុខនៅ​ពេ​ល​សេដ្ឋកិច្ច​កម្ពុជា​​មាន​ការ​រីក​​ចំរើននោះ​នឹ​ង​អស់​EBA

ប្រមុខរដ្ឋាភិបាលកម្ពុជានៅ​ក្នុង​ពិធី​សម្ពោធអគារ​អន្ទ្រ​ទេវី របស់​រាជ​បណ្ឌិត​សភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​រំលឹក​ឲ្យ​មាន​ការ​ណែ​នាំ​ដល់​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ឲ្យ​សម្លឹង​មើល​ទីផ្សារ​អង្ករ​បន្ថែម​ទៀត ខណៈ​សម្តេចបាន​ណែ​នាំ​នៅ​ក្នុង​ជំនួប​មួយកា​លពី​ពេល​ថ្មីៗ​នេះទៅ​កាន់​អនុ​ប្រធានា​ធិបតី​ប្រទេស​ប៉ាឡាវ ឲ្យ​ប្រទេស​នេះ ទិញ​អង្ករ​ពី​កម្ពុជា ជា​ជាង​ទិញ​ពី​អាមរិក ដែល​មាន​តម្លៃ​ថ្លៃ និង​ចំងាយ​ផ្លូវ​ដឹក​ជញ្ជូន​ឆ្ងាយ​។ ជុំវិញ​បញ្ហា​អង្ក​រនេះ​ដែរ សម្តេចក៏​បាន​ថ្លែង​ជា​ថ្មី​ម្តង​ទៀត​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ថា អង្ករ​កម្ពុជា​នៅ​តែ​អាច​ឈាន​ជើង​ចូល​សហភាព​អឺរ៉ុប​ចំនួន​២៣​ប្រទេស​ដដែល​ដូច​កាល​ពី​មុន ក្នុង​ចំណោម​២៨​ប្រទេស​។ និយាយ​ដល់​ភាព​អនុ​គ្រោះ​ពន្ធ​ពី​សហ​ភាព​អឺរ៉ុប(EBA)ដល់​កម្ពុជា សម្តេចហ៊ុន សែន នៅ​តែ​អះ​អាង​បែប​ធម្មតា​ថា ការ​បាត់​ទីផ្សារ​និង​បាត់​EBA មាន​លក្ខណៈ​ខុស​គ្នា តែ​សម្តេចថា​កម្ពុជា​ចៀស​បង់​ពន្ធ​មិន​រួច​ទេ នៅ​ឆ្នាំ​២០២៥ ឬ២០២៦ ខាង​មុខ នៅ​ពេល​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចំរើន នោះ​នឹង​អស់​EBA​៕ ដោយ៖សហការី

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយរៀបចំបក​ប្រែឯកសារសំខាន់​ៗពីបរទេ​សជាខេមរភាសា

នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកម៉ិញថ្ងៃទី ២១ វិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រលើកទឹកចិត្ត និងជំរុញឲ្យរាជបណ្ឌិត្យសភាកម្ពុជារៀបចំបណ្ណាល័យឲ្យមានធនធានសៀវភៅសិក្សាស្រាវជ្រាវឲ្យបានគ្រប់គ្រាន់នៅទីតាំងអគារថ្មី “ខេមរវិទូ” សម្រាប់ឲ្យក្មួយៗសិស្សនិស្សិត បញ្ញាវន្ត និងអ្នកចូលចិត្តសិក្សាស្រាវជ្រាវ អាចមកសិក្សាស្រាវជ្រាវនៅទីកន្លែងនេះបាន។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យ ឯ.ឧ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ធ្វើការរៀបចំក្រុមការងារអ្នកបកប្រែឯកសារនានាពីបរទេសទៅជាខេមភាសា ដើម្បីបោះពុម្ភទុកសម្រាប់ដាក់នៅរាជបណ្ឌិត្យសភាកម្ពុជានិងនៅតាមបណ្ណាល័យនានាដើម្បីផ្តល់ជាទុនដល់ក្មួយៗក្នុងការសិក្សាស្រាវជ្រាវ។សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថានៅពេលដែលយើងបានរៀបចំឯកសារបកប្រែរួចរាល់ហើយ គឺនឹងក្លាយទៅជាបណ្តុំនៃការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់ភាពងាយស្រួលជួយដល់ក្មួយៗ សិស្សានុសិស្ស បញ្ញាវន្ត និងអ្នកសិក្សាប្រើប្រាស់បានគ្រប់គ្រាន់៕ដោយ៖សហការី ​