កំណាព្យ

កំណាព្យ៖ជួប​ស្រល់​នួននា​ងនៅភ្នំពេញ

#បងជាអ្នកព័ត៌មាន​ ជួបស្រល់នួននាងនៅភ្នំពេញនៃកម្ពុជា ទីក្រុងជាកេរ្តិ៍ដូនពេញមហិមា ក្លាយជាសួគ៌ាដ៏ស្រស់ផូរផង់។ #អូននាំបងដើរមានទាបមានខ្ពស់ វិថីទាំងអស់មានតូចមានធំ មានស្ពានអាកាសរចនាផូរផង់ សម្រេចបំណងប្រជាពិតៗ។ #សម័យតេជោធម្មពោធិចក្រី​ ភ្នំពេញបានក្លាយជាទីក្រុងតុសិដ្ឋ ទីក្រុងនយោបាយសេដ្ឋកិច្ចពិតៗ ភ្នំពេញប្រាកដក្រុងកម្ពុជាថ្មី។ #ភ្នំពេញឈ្មោះល្បីពេញលោកា ប្រសិទ្ធនាមថាគុជបូរី ជាតិសាសន៍ធំតូចបានភ្ជាប់មេត្រី តែងនឹកអាល័យស្រីថៃ្លជានិច្ច៕ដោយ៖ពុតសាម៉ាត់អ្នកកាសែតស្រុកស្រែ

ព័ត៌មានជាតិ

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាថា​បានលុប​បំបាត់​នូវ​ស្នាម​បែក​បាក់​បេ្រះ​ឆា​ក្នុង​សង្គម​ជាតិ​ធ្វើឱ្យធ្លុងមហាសា​មគ្គីជាតិកាន់តែ​រឹងមាំឡើង

ព្រឹកនេះគណ​បក្ស​ប្រ​ជាជន​កម្ពុជា​​បាន​ធ្វើ​​ពិធី​​រំឭក​​ខួប​​៤១​​ឆ្នាំ​​នៃ​ការ​​បង្កើត​​«​រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​»នៅ​ថ្ងៃ​២​​ធ្នូ​ កាល​ពី​ឆ្នាំ​១៩៧៨។​ ពិធីនេះ​​ត្រូវ​​បាន​​ធ្វើ​ឡើង​​ក្រោម​​វត្ត​មាន​​សម្តេច​ហេង ​សំ​រិន​ ​និង​​មន្ត្រី​​ជាន់​​ខ្ពស់​​គណបក្ស​​កាន់​​អំណាច​ជាច្រើន​ទៀត​ នៅ​សាល​​សន្និសិទ​​ចតុ​មុខ​។ ប៉ុ​ន្តែ​អវត្ត​មាន​​សម្តេចនាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន។​ ​ តាមរយៈ​សុន្ទរកថា សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យចាកផុតពីមហន្ដរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ។ ប៉ុន្ដែរណសិរ្ស ២ធ្នូ នៅបានជួយស្ដារនិងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទីធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់រហូតដល់​សព្វថ្ងៃ។សម្តេចហេង សំរិន អះអាងថា កម្ពុជា​«បានលុប​បំបាត់​នូវ​ស្នាម​បែក​បាក់​បេ្រះ​ឆា​ក្នុង​សង្គម​ជាតិ ធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង។ សម្តេចហេង សំរិន ដែលជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់​សមាជិកបក្ស​ប្រកាន់​ខ្ជាប់នូវប្រពៃណីស្នេហាជាតិ និងផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិត​ខំ​បម្រើ​ប្រទេស​ជាតិតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។ លោក ហ៊ុយ វណ្ណៈជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បានលើកឡើងថា «ស្មារតី២ធ្នូ» រំលឹកយើងថាដំណើរ​រស់ឡើងវិញរបស់ប្រជាជនយើងពីអតីតកាល និងការរីកចម្រើន​របស់​ប្រទេសជាតិ​យើង​នាពេល​បច្ចុប្បន្ន គឺមានដំណើរ ប្រវត្តិសាស្ត្រ សច្ចៈ​ធម៌ និងគុណធម៌។ សូមបញ្ជាក់​រណសិរ្ស២ធ្នូត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៨ ស្ថិតនៅ​ភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ។ ឈ្មោះដើមគឺ«រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា» បច្ចុប្បន្ន​ត្រូវបាន ប្តូរ​ឈ្មោះ​ជា […]

សេដ្ឋកិច្ច

ក្រោមអំណាចលោកមេគយលឹមសម្បត្តិពុករលួយពេញបន្ទុកភ្លេច​បណ្តាំ​នាយ​ករដ្ឋមន្រ្តីឆ្លុះ​កញ្ចក់​ងូតទឹ​កដុសក្អែល!

រាល់មុខទំនិញដែលនាំចូលមកកម្ពុជាតម្រូវឲ្យមានការបង់ពន្ធតាមស្ថាប័នគយនិងរដ្ឋាករដែលប្រចាំការនៅច្រកទ្វារ អន្តរជាតិមិនថាផ្លូវគោកឬផ្លូវអាកាសដើម្បីរក្សាបាននូវចំណូលទ្រទ្រង់សេដ្ឋកិច្ចជាតិ ។ផ្អែកតាម​ប្រភពអ្នករត់ការ ឯកសារ នាំទំនិញ ចូលតាម ច្រកព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ក្រោមអំណាច លោកមេគយនិងរដ្ឋាករ លឹមសម្បត្តិបានរៀបចំប្រព័ន្ធ ទំនាក់ទំនង រត់ឯកសារ ដោយតម្រូវ ឲ្យបង់ប្រាក់៥ដុល្លារ សម្រាប់ មន្ត្រី​គយ ​ទទួល ផែនចុះលេខ ។ បង់លុយ ២០ដុល្លារសម្រាប់មន្ត្រី គយទទួលបន្ទុក គណនេយ្យ ។ បង់​១០ដុល្លារ ​ទៅឲ្យ​ប្រធានផ្នែក ត្រួតពិនិត្យនិង១០ ដុល្លារទៀត សម្រាប់មន្ត្រី គយដែល ចុះត្រួត ពិនិត្យផ្ទាល់ ។ បង់២០ដុល្លារ ទៅឲ្យ មន្ត្រីគយ ផ្នែកកាត់ស្ដុក​​បញ្ចុះ​ឯកសារ និង៥ ដុល្លារទៀត ​សម្រាប់ ​អនុប្រធាន ​ការិយាល័យ​ ដើម្បី បញ្ចប់​ ឯកសារ ។ សរុបជា ទឹកប្រាក់ដោយ គ្រាន់តែ ចំណាយថ្លៃ រត់ឯកសារ នាំទំនិញ […]

បរិយាយ

ក-ក-ន៖លប់បំបាត់បាតុភាព​បទល្មើសនេសាទអនាធិ​បតេយ្យនៃ​ខេត្តពោធិសាត់

ប្រទេសកម្ពុជាបានចាត់ឱ្យមានទិវាមច្ឆាជាតិនៅថ្ងៃទី១ខែកក្កដារៀងរាល់ឆ្នាំ។ដើម្បី​ចាត់វិធានការលុបបំបាត់​ភាពអនាធិបតេយ្យនៃកា​រដាក់ឧបករណ៍នេសាទនានាដែលនាំឲ្យ​ការបំផ្លិចបំផ្លាញធនធានមច្ឆជាតិនៅ​តាមបឹងបួរនានា​។បទល្មើសនេសាទ​នៅស្រុកបាកានខេត្តពោធិសាត់ត្រូវបាន​អនុញ្ញាតឲ្យធ្វើជាចំហរដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញនោះឡើយ។ស្ថិតក្នុងស្រកបាកានខេត្តពោធិសាត់បទល្មើសនេសាទ​បានកើតឡើង​យ៉ាងសកម្ម ។ ផ្ទុយទៅវិញពួកមន្ត្រីជលផល​ជាអ្នកឃុបឃិត​ឲ្យមានបទល្មើសនោះថែមទៀត។ពួកជលផល​អះអាងថាឆ្នាំនេះស្ថានភាពទឹកទន្លេ​ឆាប់ឡើងឆាប់ស្រកធ្វើ​ឲ្យទិន្នផល​ត្រីថយចុះនិយាយឲ្យខ្លី ឆ្នាំនេះ​គ្មានត្រី​ដូចឆ្នាំមុនៗនោះឡើយ ។ ដូច្នេះ​បទល្មើសនេសាទ​មានតិចតួច​តែប៉ុណ្ណោះ ។ ប្រសិនបើមានបទល្មើស​តិចតួច​ហើយ​បង្ក្រាបទៀត​នោះ​គឺហាក់ដូចជាច្របាច់កអ្នកនេសាទពេកហើយ ។ប៉ុន្តែផ្ទុយទៅវិញក្រុមអ្នកនេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងស្រុក​បាកានពាសវាលពាសកាលនោះ​សុទ្ធតែត្រូវបង់លុយ​ឲ្យមន្ត្រីជំនាញ។បច្ចុប្បន្ននេះដោយស្ថានភាពទឹកទន្លេសាប​ស្រកចុះ​យ៉ាងខ្លាំង។ ដូច្នេះអ្នកប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់​ត្រូជាការកត់សម្គាល់នៅក្នុងភូមិសាស្រ្តខេត្តពោធិសាត់នៅមាន​សកម្មភាពដាក់អ៊ួនយ៉ាំងកាវរបាំងលបស៊ីបយន្តប្រើម៉ាស៊ីនយក្សដែលសកម្មអវិជ្ជមានទាំងនោះបានបង្កជាឧបសគ្គដល់​ការចរាចររបបជលសាស្រ្តការបំលាស់ទី​របស់មច្ឆាជាតិ​គ្រប់ប្រភេទព្រមទាំងជា​កត្តាបង្កឱ្យមានការ​រាក់យ៉ាងឆាប់រហ័សដល់ទន្លេ ស្ទឹង ព្រែក បឹងបួរទាំងនោះផងដែរ។ ក-ក-ន៖ដើម្បី​ឈាន​លប់បំបាត់​ទាំងស្រុង​នូវសកម្មភាព​អនាធិប​តេយ្យ​ទាំងនេះ រដ្ឋាភិបាលគួរតែចាត់វិធានការឱ្យក្រសួង​ស្ថាប័ននិងអាជ្ញាធរខេត្តពាក់ព័ន្ធ​នឹង​របប​ជលសាស្រ្ត នៃខេត្តពោធិសាត់បង្រ្កាបជាបន្ទាន់។ -មតិទី១៖អាជ្ញាធរខេត្តពាក់ព័ន្ធនិងកម្លាំងអន្តរាគមន៍ពិសេសចុះ​បំផ្លាញចោលទាំងស្រុងនិងចាប់បញ្ជូនជនល្មើសកសាងសំណុំរឿងបញ្ជូនទៅ​តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់​។ស្រាវជ្រាវរកចាប់ខ្លួនជនដែលដាក់បទល្មើសនេសាទដើម្បីចាត់ការតាមច្បាប់។ បើសិនជាបទល្មើសនេសាទកើតមាននៅស្រុកណាគឺស្រុកនោះត្រូវទទួលខុសត្រូវ។ -មតិទី២៖បទល្មើស​នេសាទ​នឹង​ត្រូវ​លុប​បំបាត់អស់​តែ​អាស្រ័យ​លើវត្តមាន​នៃមន្រ្តី​ពុក​រលួយនៃខេត្តពោធិសាត់នេះលែងលាដៃយកលុយពីជនល្មើសជាថ្នូរមិនបង្រ្កាប៕ដោយ៖ហ៊ុងហ្គា

ព័ត៌មានជាតិ

សម្តេចហ៊ុនសែន៖អបអរសាទរខួប៤១ឆ្នាំនៃ​ការបង្កើត«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែលប​ច្ចុប្បន្នហៅថា​រណសិរ្សសាមគ្គីអ​ភិវឌ្ឍន៍មាតុភូមិក​ម្ពុជា»

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៤១ឆ្នាំ (២​ ធ្នូ ១៩៧៨-២​ ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួលស្រុកស្នួលខេត្តក្រចេះ។រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧​ មករា ឆ្នាំ១៩៧៩៕ដោយ៖សហការី

ព័ត៌មានជាតិ

ក្រសួងធនធានទឹកជូនដំណឹងអាកាសធាតុ​ចុះត្រជាក់ក្នុងសី​តុណ្ហភា​ពអប្បរមារហូត​ដល់១៦អង្សាសេ

ក្រសួងធនធានទឹកព្យាករណ៍ថាចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៩ខែធ្នូខាងមុខស្ថានភាពអាកាសធាតុនៅតាមបណ្ដារាជធានីខេត្ដមួយចំនួននឹងចុះត្រជាក់ក្នុងសីតុណ្ហភាពអប្បរមារហូតដល់១៦អង្សាសេ។

ព័ត៌មានជាតិ

លោក​​សម រង្ស៊ី​លើកឡើងថាការយក​លោក​កឹម សុខា​ទៅ​កាត់ទោស​ហើយ​ក្រោយមក​លើកលែងទោ​ស​វិញគឺ​មិនមែនជា​ដំ​ណោះស្រាយ​ដែល​​អឺរ៉ុប​ចង់​បាន​ទេ

ពត៌មានវិទ្យុបារាំងបានចុះផ្សាយថាកាលពី​យប់មិញលោក​សម រង្ស៊ី​ប្រធានស្តីទី​អតីត​បក្ស​សង្គ្រោះ​ជាតិបានលើកឡើង​ពី​បញ្ហា១០ចំណុច​ដែល​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជានិង​បញ្ចៀស​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​អឺរ៉ុប។ ក្នុង១០ចំណុច​នេះ លោក​សម រង្ស៊ី ក៏បាន​បញ្ជាក់ដែរថាការយក​លោក​កឹម សុខា​ទៅ​កាត់ទោស​ហើយ​ក្រោយមក​លើកលែងទោស​វិញគឺ​មិនមែនជា​ដំណោះស្រាយ​ដែល​អឺរ៉ុប​ចង់បាន​ទេ។ ប៉ុន្តែលោក​សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច​បញ្ជាក់ប្រាប់អ្នកសារពត៌មានថា លោក​សម រង្ស៊ី មិន​ចង់ឱ្យ​លោក​កឹម សុខា រួច​ទោស​នោះទេ។​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក​សម រង្ស៊ី រ៉ាយរ៉ាប់ថា បើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានៈយក​លោក​កឹម សុខា ទៅ​កាត់ទោស ហើយ​ក្រោយពី​ការកាត់ទោស​ហើយ​នោះ ស្រាប់តែ​លោក​ហ៊ុន សែន ស្នើឱ្យ​ព្រះមហាក្សត្រ​លើកលែងទោស​ឱ្យ​លោក កឹម សុខា យ៉ាងណាក៏ដោយ។ ក៏​សហភាព​អឺរ៉ុប​មិនអាច​ទទួលយក​បានទេ។ មិនអាច​ទទួលយកបាន បើតាម​លោក​សម រង្ស៊ី គឺ​ដោយសារតែ​ដំណោះស្រាយ​នេះ​ជា​បាយឡុកបាយឡ ពីព្រោះ​វា​មិន​នាំមក​នូវ​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​បានឡើយ។ ជាមួយគ្នានេះ លោក​សម រង្ស៊ី ក៏បាន​បញ្ជាក់ដែរថា លោក​ហ៊ុន សែន មិនអាច​បង្ហាញ​ភស្តុតាង​អ្វី ឬ​សាក្សី​ណា​ដែល​សហភាព​អឺរ៉ុប​អាច​ជឿ​បាន ហើយ​ដែល​អាច​បញ្ជាក់ថា​លោក កឹម សុខា បានធ្វើ​ខុស​ដូច​ចោទប្រកាន់។ក៏ប៉ុន្តែ ការលើកឡើង​នេះ ត្រូវបាន​លោក​សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា លោក​សម រង្ស៊ី មិន​ចង់ឱ្យ​លោក​កឹម […]

ព័ត៌មានជាតិ

(២ធ្នូ ១៩៧៨-២ធ្នូ ២០១៩)ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិ​​កម្ពុជាក្រោមអធិប​តីភាពឯកឧត្តមវេ​ង សាខុន

នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅស្នាក់ការបក្សស្រុកតំបែរបានរៀបចំប្រារព្ធមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១(២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានក្រុមការងារ សមាជិកក្រុមការងារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនខ្មែរឥស្លាម យុវជន ស.ស.យ.ក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចំនួន ២ ០៥៤នាក់ ដែលអញ្ជើញមកពីឃុំទាំង ៧នៃស្រុកតំបែរ។ស្ថិតក្នុងឱកាសដែលពលរដ្ឋកំពុងចូលរួមអបអរសាទរពិធីរំលឹកខួបនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន សម្តេចមហាពញាចក្រីហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ មកជូនបងប្អូនដែលនៅទីនេះ […]

ព័ត៌មានជាតិ

មេធាវីគ្រួសារ​រ​ប​ស់​កវី​​​គង្គ​​ ប៊ុន​​ឈឿន​ព្រ​មា​ន​ចាត់​វិ​​ធាន​ការ​តាម​ច្បាប់​ចំពោះ​អ្នក​លួច​ចម្លង​ស្នា​ដៃ​

ក្រោយ​ពី​ក្រសួង​វប្បធម៌​បាន​សម្រេច​ប្រគល់​សិទ្ធិ​គ្រប់​គ្រង​មរតក​សាសន៍​នូវ​បទ​ចម្រៀង​របស់​លោក គង្គ ប៊ុនឈឿន ចំនួន​៥៥​បទ​រួចមក។លោក ពេជ អង្គ ជាមេ​ធាវី​​របស់​លោក​ស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​​កាល​ពី​ម្សិល​មិញ​ព្រមទាំងព្រមានចាត់​វិធាន​ការ​តាម​ផ្លូវ​ចំពោះ​អ្នក​លួច​ចម្លង​បទ​ចម្រៀង​ដែល​ជាស្នា​ដៃ​និពន្ធ​របស់លោក គង្គ ប៊ុនឈឿន​។ ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃ​ទី​៣០​វិច្ឆិកា​ឆ្នាំ​២០១៩ លោក ពេជ អង្គ ជាមេ​ធាវី​​របស់​លោក​ស្រី គាត គឹមលន ភរិយា កវី គង្គ ប៊ុនឈឿន បាន​កត់​សំគាល់​ថា កន្លង​មក និង​ពិសេស​នៅ​ពេល​ថ្មីៗ​នេះ មាន​ការ​រំលោភ​សិទ្ធិ​លើ​បទ​ចម្រៀង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ភរិយា លោក គង្គ ប៊ុនឈឿន ។ ជាការធ្វើ​អាជីវកម្ម​ខុស​ច្បាប់ យកទៅ​ចម្លង​ឡើងវិញ កែ​ឃ្លាឃ្លោង កែ​ភ្លេង​ ដោយ​ធ្វើ​អាជីវកម្ម​តាម​ Youtube ឬប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈនានា​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ម្ចាស់​សិទ្ធិ​គ្រប់​គ្រង។ ទង្វើ​នេះ ត្រូវ​បានលោក​មេធាវី​បញ្ជាក់ថា បានរំលោភលើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នក​និពន្ធឬ​សិទ្ធិ​ប្រហាក់​ប្រ​ហែល​​ឆ្នាំ​២០០៣ និងសិទ្ធិ​បេតិកភណ្ឌឬ​សិទ្ធិ​សីលធម៌​របស់​លោកស្រី គាត គឹមលន ដែល​ធ្វើ​លោក​ស្រី មានការ​ឈឺចាប់ និងជាការ​ប្រមាថ​​ដល់​ការ​ខិត​ខំប្រឹង​ប្រែង​ស្ទើរពេញ​មួយ​ជីវិត​របស់​​កវី គង្គ ប៊ុន​ឈឿន។លោក ពេជ អង្គ […]

ស៊ើបអង្កេត

បម្លាស់ទីបទ​ល្មើស​នេសា​ទ​ត្រូវបង់ឲ្យលឹម​សុក្រឹត១០០ដុល្លារ

ប្រជានេសាទរាយការណ៍មកថាបទល្មើសនេសាទ​នៅស្រុកបាកានខេត្តពោធិសាត់ត្រូវបាន​អនុញ្ញាត​ឲ្យធ្វើជាចំហរ​ដោយមិនមាន​ការបង្ក្រាបពីសមត្ថកិច្ចជំនាញ​នោះឡើយ។នៅ​ក្នុងស្រុកបាកានខេត្តពោធិសាត់បទល្មើសនេសាទ​បានកើតឡើង​យ៉ាងសកម្ម គ្មានមន្ត្រីជលផលណា​ចុះបង្ក្រាបឡើយ។ ផ្ទុយទៅវិញពួកមន្ត្រីជលផល​ជាអ្នកឃុបឃិត​ឲ្យមានបទល្មើសនោះថែមទៀត។ពួកជលផល​អះអាងថាឆ្នាំនេះស្ថានភាពទឹកទន្លេ​ឆាប់ឡើងឆាប់ស្រកធ្វើ​ឲ្យទិន្នផល​ត្រីថយចុះនិយាយឲ្យខ្លី ឆ្នាំនេះ​គ្មានត្រី​ដូចឆ្នាំមុនៗនោះឡើយ ។ ដូច្នេះ​បទល្មើសនេសាទ​មានតិចតួច​តែប៉ុណ្ណោះ ។ ប្រសិនបើមានបទល្មើស​តិចតួច​ហើយ​បង្ក្រាបទៀត​នោះ​គឺហាក់ដូចជាច្របាច់កអ្នកនេសាទពេកហើយ ។ប៉ុន្តែផ្ទុយទៅវិញក្រុមអ្នកនេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងស្រុក​បាកានពាសវាលពាសកាលនោះសុទ្ធតែត្រូវបង់លុយ​ឲ្យមន្ត្រីជលផលដែលក្នុងនោះមេជលផលប្រចាំស្រុកបាកានគឺលោកលឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលបាកាន ។ បច្ចុប្បន្ននេះដោយស្ថានភាពទឹកទន្លេសាប​ស្រកចុះ​យ៉ាងខ្លាំង។ ដូច្នេះអ្នកប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់​ត្រូវរំកិល​បទល្មើសរបស់ខ្លួន​ទៅតាមស្ថានភាពទឹក។ ប៉ុន្តែមុនរំកិល​បទល្មើស​ដូចជាបរ ត្រូវបង់លុយ​ឲ្យលោកលឹម សុក្រឹតក្នុងមួយទីតាំង១០០ដុល្លារ ។ប្រសិនបើ​មិនសុំច្បាប់​ដើម្បីរំកិលទីតាំងទៅតាមស្ថានភាពទឹកទេនោះគឺមិនអាចដាក់បទល្មើស​បាននោះឡើយ។ អ្នកនេសាទអះអាងថា វាជារឿងធម្មតា​ដែលត្រូវបង់លុយ​ឲ្យក្រុមជលផល។បើមិនដូច្នោះទេមិនអាចប្រព្រឹត្តល្មើសបានឡើយ ។លោកលឹម សុក្រឹតគឺជាមន្ត្រីជលផលវ័យក្មេង​ដែលប្រព្រឹត្តអំពើពុករលួយជាចំហរ​នៅតំបន់បឹងទន្លេសាប ក្នុងស្រុកបាកាន ។ លោកបានដើរនិយាយប្រាប់​ពួកអ្នកនេសាទល្មើសច្បាប់នៅតំបន់នោះថាលោកបានចំណាយប្រាក់​អស់ច្រើនណាស់​ដើម្បីបានកាន់តំណែង​នៅបាកាននេះ។ ដូច្នេះ​ត្រូវតែស្រង់ដើមខ្លះទើបបាន ។ បើតាមប្រភពអះអាងថាបទល្មើសនេសាទ​ទ្រង់ទ្រាយធំ​ត្រូវបង់ប្រាក់​រហូតដល់​កន្លះម៉ឺនដុល្លារ ដែលជាការបង់ប្រចាំឆ្នាំ និងអ្នកនេសាទ​ធុនមធ្យម​ត្រូវបង់យ៉ាងហោចណាស់​១ពាន់ដុល្លារ។ប៉ុន្តែនៅពេលផ្លាស់ប្តូរ​​ទីតាំង​ប្រព្រឹត្តល្មើស​ត្រូវបង់លុយ​ម្តងទៀត ។ ពួកអ្នកនេសាទនិយាយថា ម៉ាត់ណាក៏ត្រូវបង់លុយជូន​លោកលឹម សុក្រឹត​នោះដែរ ទើបអាចរកស៊ីបាន ។បើមិនដូច្នោះទេមុខជាត្រូវប្រឈមនឹងការចាប់​​ថតផ្សាយតាមបណ្តាញពត៌មាន​ខ្មាសគេជាមិនខានឡើយ។តែយ៉ាងណាក៏ដោយអង្គភាពយើងបានធើ្វបទសម្ភាសជាមួយនឹងលោកលឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលបាកាននៅព្រឹកថៃ្ងទី០២ខែធ្នូឆ្នាំ២០១៩បាននិយាយថា«លោកច្រឡំហើយបាទ!មើលរបាយការណ៍ខ្ញុំបង្រ្កាបរាល់ថ្ងៃសូមលោកទៅបញ្ជីកសិកម្មបាទ»។សូមជម្រាបជូនដែរថាសម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានដកអភិបាលខេត្តទាំង៥ជុំវិញបឹងទន្លេសាបជុំវិញបញ្ហាបទល្មើសនេសាទកើតឡើង ហើយមិនព្រមបង្ក្រាប ។ សម្តេចបានព្រមានយ៉ាងដូច្នេះ នៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧របស់សាលាខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ។សម្តេចបានមានប្រសាសន៍ថា បទល្មើសនេសាទកើតព្រោងព្រាតនៅតំបន់បឹងទន្លេសាប ប៉ុន្តែអាជ្ញាធរខេត្តមិនបានយកចិត្តទុកដាក់នៅក្នុងបង្ក្រាបនោះឡើយ។ សម្តេចព្រមានថានឹងដកតំណែងអភិបាលខេត្ត បើសិនបន្តឲ្យកើតមានបទល្មើសនេសាទទៀតនោះ។ ខេត្តជុំវិញបឹងទន្លេសាប រួមមានខេត្តកំពង់ឆ្នាំង, […]