សេដ្ឋកិច្ច

ទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវជាង១២ម៉ឺននាក់ក្នុងនោះតំបន់អង្គរ​ទទួលបានជា​ង៦ម៉ឺននាក់​នាឱកា​សភ្ជុំបិណ្ឌ៣ថ្ងៃ

សៀមរាប៖បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានថ្លែងឱ្យដឹងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុប ១២២,៣៧០នាក់។លោក ង៉ូវ សេងកាក់ បានបន្តថាក្នុងចំណោមភ្ញៀវទេសចរសរុបដែលចូលទស្សនាកម្សាន្តនៅទូទាំងខេត្តសៀមរាបនោះ មានភ្ញៀវទេសចរបរទេសចំនួន ១,៣៧០នាក់ ចំណែកឯភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ១២១,០០០នាក់។លោកថា ភ្ញៀវទេសចរដែលបានចូលទស្សនាតំបន់អង្គរមានប្រមាណ ៦២,០០០នាក់ និងប្រមាណ ៥៩,០០០នាក់ទៀត ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា ឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍កំពង់ភ្លុក សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជាសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម៕សហការី

សេដ្ឋកិច្ច

បុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរដើរកម្សាន្តតាមគោលដៅទេ​សចរណ៍នានាជាង១​លាននាក់អំឡុងពេ​ល០៣ថៃ្ង

យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន៖ * ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់ * ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន៖ ១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់ ២, ខេត្តសៀមរាប ១២២.៣៧០ នាក់ ៣, ខេត្តកំពត ៩៤.៤៧៩ នាក់ ៤, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់ ៥, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់ ៦, ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់ ៧, ខេត្តកែប ៦៨.០៥៤នាក់ ៨, ខេត្តកណ្តាល ៦២.៧៤១នាក់ ជាការគួរកត់សម្គាល់លើទិដ្ឋភាពសំខាន់ៗជារួម […]

សេដ្ឋកិច្ច

សម្រាប់ថ្ងៃទី២​នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌមានបងប្អូនប្រជាពលរដ្ឋនិងជនបរទេសដើរកម្សាន្តតាមគោលដៅទេ​ស​ចរណ៍នានាទូទាំងប្រ​ទេសចំនួន​៤៥៤.៨៥៤នាក់

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានីខេត្តបានឲ្យដឹងថាសម្រាប់ថ្ងៃទី២ (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០) នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ និង ជនបរទេស ដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ៤៥៤.៨៥៤ ក្នុងនោះ៖ − ភ្ញៀវជាតិមានចំនួនប្រមាណ ៤៥១.៦២៩ នាក់ − ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៣.២២៥ នាក់ ខេត្តដែលទទួលបានភ្ញៀវច្រើន រួមមាន៖ ១- ខេត្តបាត់ដំបង ៧៤.៤២០ នាក់ ២-ខេត្តសៀមរាប ៥០.៩២៤ នាក់ ៣-ខេត្តកំពង់ឆ្នាំង ៣០.១០៨ នាក់ ៤-ខេត្តព្រះសីហនុ ២៩.១៧៣ នាក់ ៥-ខេត្តពោធិ៍សាត់ ២៦.៣១២ នាក់ ៦-ខេត្តកែប ២៤.៥៤៦ នាក់ ៧-ខេត្តកំពត ២៤.១១៥ នាក់ ៨-ខេត្តបន្ទាយមានជ័យ ២៣.៦៣៥ នាក់ ៩-ខេត្តកណ្តាល ២០.៥៩៦ នាក់ ជាការកត់សម្គាល់ សម្រាប់និន្នាការភ្ញៀវទេសចររយៈ២ថ្ងៃកន្លងមកនេះ៖ − បើទោះបីជាមានភ្លៀងធ្លាក់នៅតាមរាជធានីខេត្តមួយចំនួន ប៉ុន្តែការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅតែមានសន្ទុះខ្លាំង សរុបជារួមសម្រាប់រយៈពេល២ថ្ងៃនេះ […]

សេដ្ឋកិច្ច

លទ្ធផលនៃការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេស​ជិតខាងនិង​ទីផ្សារពិភពលោ​កសម្រាប់៨​ខែ១១ថ្ងៃ

លទ្ធផលនៃការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសជិតខាងនិងទីផ្សារពិភពលោកសម្រាប់៨ខែ១១ថ្ងៃ ដោយគិតពីដើមឆ្នាំមកទល់ត្រឹមថ្ងៃទី១១ខែ០៩ឆ្នាំ២០២០។ដោយឡែកការនាំចេញផលិតផលកសិកម្មតែមួយថ្ងៃម្សិលមិញនេះ មានចំនួន៤០៨៦៨តោន។ទន្ទឹមនឹងប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញផលិតកម្មស្បៀងក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលស្បៀងងពីខាងក្រៅ ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវីដ១៩ ក្រសួងបានកត់សំគាល់ឃើញថា មានបុគ្គលមួយចំនួនតូចបាននិងកំពុងគាំទ្រ បុគ្គលដែលធ្វើព្យុះភ្លៀង ដោយខិតខំរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារឈ្មួញមួយចំនួនតូច ក្នុងការនាំចូលផលិតផលកសិកម្មពីខាងក្រៅផងដែរ ៕

សេដ្ឋកិច្ច

រដ្ឋមន្រ្តីកសិកម្ម៖​ខ្ញុំសូមចូលរួមសប្បាយរីករាយជា​មួយប្រជាកសិករនៅឃុំសំរោងយាស្រុកពួកខេត្តសៀមរាប​ដែលបាន​​ចាប់ផ្តើមប្រមូ​លផលស្រូវស្រាលដើ​មរដូវនាឆ្នាំនេះ

ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមសប្បាយរីករាយ ជាមួយប្រជាកសិករ នៅឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលបានចាប់ផ្តើមប្រមូលផលស្រូវស្រាលដើមរដូវនាឆ្នាំនេះជាបណ្តើរៗ ដែលមកទល់ពេលនេះ នៅខេត្តសៀមរាបបានប្រមូលស្រូវស្រាលដើមរដូវវស្សាបានចំនួន ៣៧០ ហ.ត ហើយ ដែលទទួលបានទិន្នផលជាមធ្យមប្រមាណជា ៣តោន/ហិកតា ។យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា៖ នៅក្នុងស្រុកពួកនារដូវវស្សាឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវវស្សា អនុវត្តបានសរុប ២៥ ៥៥៥ ហិកតា ស្មើនឹង ១០០,០២% នៃផែនការឆ្នាំ ក្នុងនោះស្រូវស្រាលចំនួន ៩ ៥៥៥ហិកតា ស្រូវកណ្តាលចំនួន ១០ ២៥០ហិកតា ស្រូវធ្ងន់ចំនួន ៣ ៧០០ហិកតា និងស្រូវឡើងទឹកចំនួន១ ៧៥០ហិក។ ដោយឡែកនៅទូទាំងខេត្តធ្វើបានសរុបចំនួន ១៨៩ ៣០០ ហិកតាស្មើនឹង ១០១,៤៧% នៃផែនការ ១៨៦ ៥៦០ ហិកតា ក្នុងនោះធ្វើស្រូវស្រាល ៤០ ២៤០(ស្ទូង១០ហិកតា ) ស្រូវកណ្តាល ១០៥ […]

សេដ្ឋកិច្ច

ចិនបានបង្កើនបរិមាណ​នៃការនាំចូលអង្ករក​ម្ពុជារហូតដល់៥០០​ពាន់តោន

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលម៉ោង១៦:០០ ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀននិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរមកកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដោយភាគីចិនបានបង្កើនបរិមាណនៃការនាំចូលអង្ករកម្ពុជារហូតដល់ ៥០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនផងដែរ។ ពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រមូលទិញកែច្នៃវេចខ្ចប់និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិនរបស់ក្រុមហ៊ុនឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍និងគាំទ្រហើយលោកក៏បានបញ្ជាក់ផងដែរថាគម្រោងវិនិយោគនេះគឺពិតជាស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។លោក Wang Bingham បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីនិងសហការីដែលបានចំណាពេលវេលាដ៏មានតម្លៃទទួលជួបរូបលោកនារសៀនេះ។ លោកបានបញ្ជាក់ថា បន្ទាប់ពីបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា លោកពិតជាមានការជឿជាក់ថានឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេចិននាពេលដែលក្រុមហ៊ុនដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន។ ហើយដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ លោកអគ្គនាយកក៏បានស្នើសុំយោបល់ និងអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិន។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិនិងនាយកដ្ឋានកសិឧស្សាហកម្មសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើរួចរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួលក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ៕សហការី

សេដ្ឋកិច្ច

ភ្ងៀវទេសចរស​រុប១.៤លា​នដើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស

​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បានឲ្យដឹងថាការឈប់​សម្រាក​៥ថ្ងៃ​សង​ថ្ងៃ​ចូល​ឆ្នាំ ចាប់ពី​ថ្ងៃទី១៧ដល់ថ្ងៃទី២១ខែ​សីហាកន្លងទៅមាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​​បានដើរ​លេង​កម្សាន្ត​ទូទាំង​ប្រទេស​​សរុប​ជាង ១.៤លាន​នាក់​។ អ្នក​ជំនាញ​ទេសចរណ៍វិញចង់​ឲ្យ​មាន​ការ​សហការ​គ្នា​រវាងរដ្ឋនិង​ឯកជនដើម្បី​ឲ្យ​មាន​និរន្តរភាព​លើ​វិស័យ​នេះក្រោយ​ពី​ផុតថ្ងៃ​ឈប់​សម្រាក​សងចូល​ឆ្នាំ​ទៅ​។បើតាម​របាយ​ការណ៍​បឋម​របស់​មន្ទីរ​ទេស​ចរណ៍​រាជធានី​ខេត្ត ភ្ញៀវ​ទេសចរដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​នានា​ទូទាំង​មាន​ចំនួន​ប្រមាណ​១លាន​៤៥ម៉ឺន​នាក់ដែល​ក្នង​នោះ​មាន​ភ្ញៀវជាតិ​ចំនួន​ប្រមាណ១៤៤៥ ២៣៨នាក់និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ១៤ ១៤៨នាក់​។ តាម​រយៈទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ដដែល​ឲ្យ​ដឹងថា​ខេត្ត​ដែល​ទទួល​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ​រួម​មាន ខេត្ត​សៀមរាប កំពត កែប បាត់ដំបងនិង​ក្រុង​ព្រះសីហនុ។បើតាម​ក្រសួង​ទេសចរណ៍ ក្នុង​រយៈពេល​៥ថ្ងៃ​មក​នេះ មិន​មាន​បញ្ហា​ធំដុំ​ណាមួយ​កើត​ឡើង​ទេ។ ប៉ុន្តែ​សំរាម នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​នៅ​ឡើយ​ដោយ​នៅ​តាមគោល​ដៅ​មួយ​ចំនួន ភ្ញៀវទេសចរ​មាន​ការ​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹម​ត្រូវ​។ចំណែក​ឯការ​ពាក់ម៉ាស់​របស់​ភ្ញៀវ​នៅ​មិន​ទាន់​មាន​ភាព​ពេញលេញហើយ​ការ​រក្សា​គម្លាតសុវត្ថិភាព​នៅ​ពុំទាន់​អនុវត្ត​បាន​ល្អ​ប្រសើរ។ជា​ពិសេស​នៅ​តាម​គោលដៅ​ទេសចរណ៍​ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​ច្រើន​៕សហការី

សេដ្ឋកិច្ច

លទ្ធផលនៃ​ការងារបង្កបង្កើនផលនៅទូទាំងប្រទេសនៅដើមរ​ដូវវស្សាគិតម​កត្រឹមថ្ងៃ​១៤ ខែ សីហា​ឆ្នាំ២០២០នេះ

លទ្ធផលនៃការងារបង្កបង្កើនផលនៅទូទាំងប្រទេសនៅដើមរដូវវស្សាគិតមកត្រឹមថ្ងៃ ១៤ ខែ សីហា ឆ្នាំ២០២០នេះ។

សេដ្ឋកិច្ច

កីឡាករគុន​ខ្មែរនិងល្បុក្កតោជនជា​តិបារាំងលោក​ដេរេក​ប៊ីដូទទួលបា​នសញ្ជាតិ​ខ្មែរ

AKPលោក Derek Bidaut (​ដេ​រេ​ក ប៊ី​ដូ​ ដើមកំណើតជនជាតិ​បារាំង) ទទួលបាន​សញ្ជាតិ​ខ្មែរ​ផ្លូវការ​ហើយពីរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ ដោយមាន​ឈ្មោះជាខ្មែរថា «​ចាន់ ឫទ្ធី​ស័ក្តិ​» ក្រោយពេលដែលលោក​ស្រឡាញ់ និងចូលប្រឡូកយ៉ាងសកម្មនៅក្នុងវិស័យ​ក្បាច់​ប្រដាល់គុនខ្មែរ និងកីឡា​គុន​ល្បុក្កតោ​ខ្មែរ ដោយបេះដូងរបស់លោកអស់រយៈពេលជាង១០ឆ្នាំ។លោកបង្ហាញអារម្មណ៍​រីករាយជាខ្លាំង នៅពេលលោកទទួលបានសញ្ជាតិជាខ្មែរ​។ លោកបានលើកឡើងថា ដំបូងលោកបាន​ហ្វឹកហាត់​ក្បាច់​កុង​ហ្វូ​នៅ​ប្រទេស​កំណើត​ខ្លួន​។ ក្រោយពី​បានឃើញ​កីឡាករ បឺត ខាំ បង្ហាញគុ ​ប្រដាល់គុនខ្មែរនៅទីនោះ ទើបទាក់ចិត្តលោកឱ្យ​ចាប់ចិត្ត​ស្រឡាញ់ ហើយ​បាន​សម្រេចចិត្ត​មក​ផ្សងព្រេង​នៅ​កម្ពុជា ដើម្បី​ហ្វឹកហាត់​ប្រដាល់គុនខ្មែរ។ ​បន្ត​បន្ទាប់លោក​ក៏​ស្រឡាញ់​គុន​ល្បុក្កតោ បន្ថែមទៀត ហើយ​បានបង្ហាញ​សមត្ថភាព​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិនានា​។ ​បច្ចុប្បន្នជា​ម្ចាស់​ក្លឹប​កីឡា ​ Prodal fight & fitness studio នៅ​ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។លោក អ៊ូ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបញ្ជាក់ថា បុរសសញ្ជាតិដើមបារាំងរូបនេះ បានចូលហ្វឹកហាត់គុនល្បុក្កតោរបស់កម្ពុជាយូរឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១១ មកម្លេះ។ កន្លងមកនេះ លោក ដេ​រេ​ក ប៊ី​ដូ ឬចាន់ ឫទ្ធី​ស័ក្តិ​ តែងតែចូលរួមបង្ហាញក្បាច់គុនល្បុក្កតោនៅក្នុងព្រឹត្តិការណ៍ធំៗ ដូចជាកម្មវិធីអង្គរសង្រ្កាន្តជាដើម […]

សេដ្ឋកិច្ច

សម្ដេចហ៊ុនសែនលើកឡើងថាកូវីដ-១៩បានជំរុញឱ្យកូនក្មួយកម្មករដាំដុះបន្លែ​បង្ការបន្ថែមសម្រា​ប់ផ្គត់ផ្គង់គ្រួសា​រនិង​ទីផ្សារ

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានរៀបរាប់លើផេកជាផ្លូវការរបស់សម្តេចថាកូវីដ-១៩ បានជំរុញឱ្យកូនក្មួយកម្មករដាំដុះបន្លែបង្ការបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារនិងទីផ្សារ ដែលបានធ្វើឱ្យជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ។នៅលើផេកផ្លូវការនាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ សម្ដេចសរសេរថា កូវីដ-១៩ បានជំរុញឱ្យកូន ក្មួយកម្មករដាំដុះបន្លែបង្ការបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារនិងទីផ្សារ។ សម្ដេចបានបន្តថា ការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្មបានផ្លាស់ប្តូរជីវភាព​បងប្អូនប្រជាពលរដ្ឋមួយចំនួនធំនៅខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ថ្វីត្បិតតែការងាររោង​ចក្រ​មិនសូវមានភាពល្អប្រសើរដូចកាលពីមុនក៏ពិតមែន។ ប៉ុន្តែសកម្មភាពនៃការបម្រើ​ការ​ងារ​របស់បងប្អូនកម្មករ កម្មការិនីនៅខេត្តស្វាយរៀង​ក៏ដូចជាក្រុងបាវិតទាំងមូលគឺនៅ​ដំណើរ​ការជាធម្មតា។ សម្ដេចហ៊ុនសែនបានបន្ថែមថា ស្របពេលនឹងការវាយលុក​ជំងឺ​កូវីដ-១៩ ក្មួយៗកម្មករ​កម្មការិនីបានឆ្លៀតឱកាសងាកមកដាំដំណាំបន្លែបង្ការ​ផ្សេងៗជា​ច្រើន​នៅផ្ទះ ដើម្បីទប់ទល់ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់​នៅ​លើទីផ្សារផងដែរ ដែលបានធ្វើឱ្យជីវភាពរស់នៅរបស់កូនក្មួយកាន់តែល្អប្រសើរ៕សហការី