សេដ្ឋកិច្ច

VIDEOសម្តេចហ៊ុនសែនបង្ហាញពី“ កិច្ចសហប្រតិបត្តិការប្រទេសCLMT​Vក្នុងការ​​ផ្តល់អត្ថប្រយោជ​ន៍ដល់ពលក​រចំណា​កស្រុក “

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសទាំងអស់ ដោយបានអនុវត្តគោលនយោបាយសម្រាប់ការពារ ការគោរពសិទ្ធិ លក្ខខណ្ឌការងារ លិខិតូបករណ៍អន្តរជាតិ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់បងប្អូន កូនក្មួយ​ ទាំងអស់ដែលកំពុងបម្រើការងារនៅក្រៅប្រទេស៕​ កិច្ចសហប្រតិបត្តិការប្រទេស CLMTV ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ពលករចំណាកស្រុក “ កិច្ចសហប្រតិបត្តិការប្រទេស CLMTV ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ពលករចំណាកស្រុក “ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសទាំងអស់ ដោយបានអនុវត្តគោលនយោបាយសម្រាប់ការពារ ការគោរពសិទ្ធិ លក្ខខណ្ឌការងារ លិខិតូបករណ៍អន្តរជាតិ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់បងប្អូន កូនក្មួយ​ ទាំងអស់ដែលកំពុងបម្រើការងារនៅក្រៅប្រទេស៕​ Posted by Samdech Hun Sen, Cambodian Prime Minister on Tuesday, December 3, 2019

សេដ្ឋកិច្ច

របាយការណ៍ស្តី​ពីវឌ្ឍនភាពនៃការងារបង្កបង្កើនផលនិងការនាំចេញកសិផលទៅកាន់ទីផ្សារក្នុងតំបន់និង​ពិភពលោក​ក្នុងរយៈពេល១​១ខែ៣ថ្ងៃនៅ​ឆ្នាំ២០១៩

របាយការណ៍ស្តីពីវឌ្ឍនភាពនៃការងារបង្កបង្កើនផលនិងការនាំចេញកសិផលទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោកក្នុងរយៈពេល១១ខែ៣ថ្ងៃនៅឆ្នាំ២០១៩។

សេដ្ឋកិច្ច

ការនាំចេ​ញកសិផលទៅកាន់ទីផ្សារតាមគោលដៅនៃបណ្តាប្រទេ​សនា​នានៅលើពិភ​ពលោកនៅថ្ងៃទី០២ខែ​ធ្នូ​ឆ្នាំ២០១៩

ការនាំចេញកសិផលទៅកាន់ទីផ្សារតាមគោលដៅនៃបណ្តាប្រទេសនានានៅលើពិភពលោកនៅថ្ងៃទី០២ខែធ្នូ ឆ្នាំ២០១៩។

សេដ្ឋកិច្ច

ក្រោមអំណាចលោកមេគយលឹមសម្បត្តិពុករលួយពេញបន្ទុកភ្លេច​បណ្តាំ​នាយ​ករដ្ឋមន្រ្តីឆ្លុះ​កញ្ចក់​ងូតទឹ​កដុសក្អែល!

រាល់មុខទំនិញដែលនាំចូលមកកម្ពុជាតម្រូវឲ្យមានការបង់ពន្ធតាមស្ថាប័នគយនិងរដ្ឋាករដែលប្រចាំការនៅច្រកទ្វារ អន្តរជាតិមិនថាផ្លូវគោកឬផ្លូវអាកាសដើម្បីរក្សាបាននូវចំណូលទ្រទ្រង់សេដ្ឋកិច្ចជាតិ ។ផ្អែកតាម​ប្រភពអ្នករត់ការ ឯកសារ នាំទំនិញ ចូលតាម ច្រកព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ក្រោមអំណាច លោកមេគយនិងរដ្ឋាករ លឹមសម្បត្តិបានរៀបចំប្រព័ន្ធ ទំនាក់ទំនង រត់ឯកសារ ដោយតម្រូវ ឲ្យបង់ប្រាក់៥ដុល្លារ សម្រាប់ មន្ត្រី​គយ ​ទទួល ផែនចុះលេខ ។ បង់លុយ ២០ដុល្លារសម្រាប់មន្ត្រី គយទទួលបន្ទុក គណនេយ្យ ។ បង់​១០ដុល្លារ ​ទៅឲ្យ​ប្រធានផ្នែក ត្រួតពិនិត្យនិង១០ ដុល្លារទៀត សម្រាប់មន្ត្រី គយដែល ចុះត្រួត ពិនិត្យផ្ទាល់ ។ បង់២០ដុល្លារ ទៅឲ្យ មន្ត្រីគយ ផ្នែកកាត់ស្ដុក​​បញ្ចុះ​ឯកសារ និង៥ ដុល្លារទៀត ​សម្រាប់ ​អនុប្រធាន ​ការិយាល័យ​ ដើម្បី បញ្ចប់​ ឯកសារ ។ សរុបជា ទឹកប្រាក់ដោយ គ្រាន់តែ ចំណាយថ្លៃ រត់ឯកសារ នាំទំនិញ […]

សេដ្ឋកិច្ច

រដ្ឋមន្រ្តីក​សិកម្មធ្វើដំណើរទៅកាន់ស្នាក់ការអធិការដ្ឋានជលផលមេគង្គដើម្បីមកពិ​និត្យការចិញ្ចឹមត្រីក្នុងប៊ែ​ររបស់ប្រជានេ​សាទចំនួន២​១គ្រួសារ

ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តីកសិកម្មអមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនិងសហការីបានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិការដ្ឋានជលផលមេគង្គដើម្បីមកពិនិត្យការចិញ្ចឹមត្រីក្នុងប៊ែររបស់ប្រជានេសាទចំនួន ២១ គ្រួសារស្ថិតនៅក្រុងកំពង់ចាមដែរ។ម្ចាស់ប៊ែរបានឲ្យដឹងថាជាទូទៅពួកគាត់ចិញ្ចឹមត្រីក្នុងប៊ែរតែប្រភេទត្រីមានតម្លៃខ្ពស់ហើយប្រមូលផលនៅរដូវបិទនេសាទ។ឯកឧត្តមរដ្ឋមន្ត្រីបានលើទឹកចិត្តឲ្យប្រជានេសាទក្នុងតំបន់នេះបង្កើនការចិញ្ចឹមដើម្បីផ្គត់ផ្គង់ទីផ្សារហើយក៏ត្រូវចូលរួមអភិរក្សប្រភេទត្រីជិតផុតពូជនិងត្រូវសហការឲ្យបានល្អជាមួយរដ្ឋបាលជលផលក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មធានាបានបរិមាណនិងគុណភាពនិងជាពិសេសរក្សាភាតរបរិស្ថានឲ្យបានល្អប្រសើរចៀសវាងបញ្ហាបង្កភាពក្រខ្វក់នៃទឹកទន្លេដែលសាធារណជនប្រើប្រាស់៕ដោយ៖សហការី

សេដ្ឋកិច្ច

ឯកឧត្តមវេងសា​ខុនអញ្ជើញចុះម​កពិនិត្យដំណាំបន្លែរបស់កសិករ

នៅរសៀលថ្ងៃដដែលឯកឧត្តមវេងសាខុនប្រធានក្រុមការងារអមដំណើរដោយសហការីបានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាសក្រុងកំពង់ចាម។កសិករភាគច្រើនពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង និងគម្រោងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIREដែលគម្រោងទាំងពីរនេះអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងបំណងសំខាន់គឺផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាព រួចឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព បង្កើនផលិត ភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាតឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម។សមាជិកបណ្តុំកសិករផលិតបន្លែ បានឲ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧ គ្រួសារ កសិករតំបន់នេះនិយមដាំបន្លែចម្រុះបន្ទាប់ពីទឹកស្រកដូចជាខ្ទឹមក្រហម ម្ទេស សណ្តែកកួរ ស្ពៃក្តោប ពោតបារាំង និងឱឡឹក។ល។ ពួកគាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយសារទទួលបានបច្ចេកទេសដាំដុះថ្មីៗ ល្អ ងាយស្រួលក្នុងការគ្រប់គ្រងស្មៅ សត្វល្អិត ប្រើប្រព័ន្ធដំណក់ទឹក កាត់ បន្ថយកំលាំងពលកម្ម ចំណេញពេល បានទិន្នផលខ្ពស់ ធានាបានគុណភាព សុវត្ថិភាពស្របតាមអ្វីដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន។ កត្តាទាំងអស់នេះ បានជួយឲ្យពួកគាត់មានមុខរបរច្បាស់លាស់ និរន្តរភាពនៃចំណូលគ្រួសារ ហើយតាមរយ:ការពង្រីកផលិតភាពផលិតកកម្មនេះ គ្រួសារភាគច្រើនទទួលបានចំណូល ៥០០០ដុល្លារ/ឆ្នាំ និងមួយចំនួនទៀតបាន ២-៣ពាន់ដុល្លារ/ឆ្នាំរួចទៅហើយនាពេលបច្ចុប្បន្ន។បន្ទាប់ពីបានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៃក្រុមបណ្តុំបន្លែ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករយើងទទួលបាននាពេលនេះ ហើយនេះគឺការទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗមកអនុវត្ត ផលដំណាំ និងប្រាក់ ចំណូលកើនឡើង ជីវភាពធូរធារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជ រដ្ឋា ភិបាល ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ […]

ព័ត៌មានជាតិ សេដ្ឋកិច្ច

សម្តេចហ៊ុនសែន៖អបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិ​កភណ្ឌវប្បធម៌អរូបីនៃ​មនុស្សជាតិរបស់​អង្គកា​រយូណេស្កូ

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាខួប៣ឆ្នាំ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។អរគុណដល់ព្រឹទ្ធាចារ្យសិល្បករចាប៉ីដងវែងទាំងឡាយ ដែលបានចូលរួមក្នុងការថែរក្សានូវសិល្បៈមួយនេះអោយបានគង់វង្សនិងអរគុណដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលតែងតែខ្នះខ្នែងក្នុងការសិក្សាស្រាវជ្រាវក៏ដូចជារៀបចំស្នើទៅអង្គការយូណេស្កូក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួនចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។សូមបងប្អូនជនរួមជាតិបន្តថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងឱ្យនៅគង់វង្សជាបន្តបន្ទាប់ទៀត៕ដោយ៖សហការី

សេដ្ឋកិច្ច

របាយការណ៍វឌ្ឍនភាពនៃការងារបន្កបង្កើនផលនិងការនាំចេញក​សិផលក្នុង​រយៈពេល​១០ខែ២៨​​ថ្ងៃឆ្នាំ២០១៩

របាយការណ៍វឌ្ឍនភាពនៃការងារបន្កបង្កើនផលនិងការនាំចេញកសិផលក្នុងរយៈពេល ១០ខែ២៨ថ្ងៃឆ្នាំ២០១៩។

ព័ត៌មានជាតិ សេដ្ឋកិច្ច

ប្រមុខរដ្ឋាភិបាលកម្ពុជា៖អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបីនៃម​នុស្សជាតិ

អបអរសាទរខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃខួប១ឆ្នាំ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានរៀបចំការសម្តែងល្ខោនខោលទ្រង់ទ្រាយធំ នៅទឹកដីសៀមរាបអង្គរ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះ។ គួររំលឹកថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕ដោយ៖សហការី

សេដ្ឋកិច្ច

សម្តេចហ៊ុនសែនសរសើរដល់ក្រុមបាល់ទាត់ក្រុម​ជម្រើសជាតិយុវជន​អាយុក្រោម​២២ឆ្នាំកម្ពុជា

សូមកោតសរសើរដល់ក្រុមបាល់ទាត់ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា បានទទួលជ័យជម្នះលើកដំបូង ក្នុងចំណោម ២ប្រកួតនៅស៊ីហ្គេម(SEA GAMES) លើកទី៣០ នាប្រទេសហ្វីលីពីនហើយ បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិ U22 ទីម័រខាងកើត ដោយលទ្ធផល ៥-០ មុននេះបន្ដិចនៅកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដើម្បីឡើងឈរកំពូលតារាងពូល A បណ្ដោះអាសន្ន។អរគុណបងប្អូនប្រជាពលរដ្ឋ​ និងកូនក្មួយយុវជន​ ដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនានៅតាមទូរទស្សន៍។សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕ដោយ៖សហការី