ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមសប្បាយរីករាយ ជាមួយប្រជាកសិករ នៅឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ដែលបានចាប់ផ្តើមប្រមូលផលស្រូវស្រាលដើមរដូវនាឆ្នាំនេះជាបណ្តើរៗ ដែលមកទល់ពេលនេះ នៅខេត្តសៀមរាបបានប្រមូលស្រូវស្រាលដើមរដូវវស្សាបានចំនួន ៣៧០ ហ.ត ហើយ ដែលទទួលបានទិន្នផលជាមធ្យមប្រមាណជា ៣តោន/ហិកតា ។យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា៖ នៅក្នុងស្រុកពួកនារដូវវស្សាឆ្នាំ២០២០នេះ ការងារបង្កបង្កើនផលស្រូវវស្សា អនុវត្តបានសរុប ២៥ ៥៥៥ ហិកតា ស្មើនឹង ១០០,០២% នៃផែនការឆ្នាំ ក្នុងនោះស្រូវស្រាលចំនួន ៩ ៥៥៥ហិកតា ស្រូវកណ្តាលចំនួន ១០ ២៥០ហិកតា ស្រូវធ្ងន់ចំនួន ៣ ៧០០ហិកតា និងស្រូវឡើងទឹកចំនួន១ ៧៥០ហិក។ ដោយឡែកនៅទូទាំងខេត្តធ្វើបានសរុបចំនួន ១៨៩ ៣០០ ហិកតាស្មើនឹង ១០១,៤៧% នៃផែនការ ១៨៦ ៥៦០ ហិកតា ក្នុងនោះធ្វើស្រូវស្រាល ៤០ ២៤០(ស្ទូង១០ហិកតា ) ស្រូវកណ្តាល ១០៥ ៤៥០ ហិកតា(ស្ទូង១ ០៥៥ហិកតា) ស្រូវធ្ងន់ ៣៥ ៥៦០ ហ.ត(ស្ទូង ១៦៥ហ.ត) ស្រូវចំការ ១ ៧០០ហ.ត និងស្រូវឡើងទឹក ៦ ៣៥០ ហ.ត បើទោះបីបរិមាណទឹកភ្លៀងដែលទទួលបានសរុប ចាប់ពីដើមឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នៅទូទាំងខេត្ត ជាមធ្យមប្រមាណជា ៧៨៣,២៧ ម.ម យ៉ាងណាក៏ដោយ៕សហការី
Related Articles
រដ្ឋមន្ត្រីកសិកម្មបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលផលឪឡឹកនិងត្រសក់ស្រូវរបស់កសិករឃុំព្រីងជុំស្រុកជើងព្រៃ
នៅព្រឹកថ្ងៃដដែលចេញពីឃុំផ្តៅជុំឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងសហការីបានបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលផលឱឡឹក និងត្រសក់ស្រូវ របស់កសិករឃុំព្រីងជុំស្រុកជើងព្រៃ។តាមការរាយការណ៍របស់បងស្រីម្ចាស់ចំការបានឲ្យដឹងថាបងស្រី និងគ្រួសារផ្សេងទៀត បានចាប់យកអាជីបដាំឪឡឹក និងត្រសក់ស្រូវ ជាច្រើនឆ្នាំមកហើយលើដីជាកម្មសិទ្ធិ និងដីជួល ក្រៅពីដំណាំស្រូវដោយទទួលបានចំណូលយ៉ាងល្អប្រសើរ ប៉ុន្តែទៅតាមរដូវ និងអាកាសធាតុ (ភ្លៀង ឬរាំងស្ងួត)។ បច្ចុប្បន្ន ទីផ្សារឱឡឹកមានតម្លៃល្អ អាចប្រមូលបានចំណូលជាង ២លានរៀលក្នុង ១ហត ក្នុង១រដូវ។ អ្វីដែលជាបញ្ហាសម្រាប់ពួកគាត់ គឺទឹក ប្រសិនជាមានទឹកកសិករនៅតំបន់នេះ អាចធ្វើស្រែបាន ២ដងក្នុងមួយឆ្នាំ និងដាំដំណាំផ្សេងទៀតបានផលល្អ ដូច្នេះនៅចំពោះ មុខឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តមប្រធានអភិបាលនៃគណអភិបាលខេត្ត បានសំណូមពរប្រឡាយទឹកនាំទឹកមកកាន់តំបន់នេះ។ ពួកគាត់បានអរគុណសន្តិភាព មានសន្តិភាព ធ្វើឱ្យជីវិតមានភាព សុខសាន្ត បង្កលក្ខណងាយស្រួលក្នុងការងារបង្កបង្កើនផល បង្កើនចំណូល និងកំណើនសេដ្ឋកិច្ច ក្នុងគ្រួសារ។ បន្ទាប់ពីបានឃើញផលឱឡឹក និងត្រសក់ស្រូវ ដែលកំពុងប្រមូលផល ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារដាំដុះបន្លែ ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសកាត់បន្ថយការនាំចូល និងជាពិសេសគួរធ្វើការកែច្នៃត្រសក់ចាវ អាចរក្សាទុកបានយូ។ លោកបានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម រកទីផ្សារ និងគួរដាំដំណាំឆ្លះ។ ក្រៅពីនេះ […]
ការនាំចេញកសិផលទៅកាន់ទីផ្សារតាមគោលដៅនៃបណ្តាប្រទេសនានានៅលើពិភពលោកនៅថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩
ការនាំចេញកសិផលទៅកាន់ទីផ្សារតាមគោលដៅនៃបណ្តាប្រទេសនានានៅលើពិភពលោកនៅថ្ងៃទី០២ខែធ្នូ ឆ្នាំ២០១៩។
កម្ពុជាចិនអះអាងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ត្រូវបានធ្វើឡើងប្រកបដោយអត្ថប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ
តាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំនៅកម្ពុជានិងក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាក្រសួងពាណិជ្ជកម្មកម្ពុជានិងស្ថានទូតចិនប្រចាំនៅភ្នំពេញអះអាងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា (FTA) ត្រូវបានធ្វើឡើងប្រកបដោយអត្ថប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក ចុង ស្សាន (Zhong Shan) បានដឹកនាំកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទ តាមប្រព័ន្ធវីដេអូអនឡាញ ដោយប្រកាសបង្ហើយជាផ្លូវការនៃកិច្ចព្រមព្រៀងនេះ ដែលគ្រោងនឹងចុះហត្ថលេខា ក្នុងទីក្រុងប៉េកាំង នៅខែក្រោយនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំធ្វើឡើងតាំងពីចុងឆ្នាំ២០១៩។នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំទីក្រុងភ្នំពេញ ចេញផ្សាយកាលពីថ្ងៃច័ន្ទ ស្ថានទូតចិនបញ្ជាក់ថា កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ។ ស្ថានទូតបញ្ជាក់ថា៖ «ប្រទេសទាំងពីរ បានបញ្ចប់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទិសដៅប្រកបដោយអត្ថប្រយោជន៍»។ស្ថានទូតចិនបន្ថែមថា៖ «ទាំងនេះ នឹងជាកម្លាំងជំរុញថ្មីមួយក្នុងការពន្លឿនការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ»។ ស្ថានទូតចិនបន្ថែមថាការបង្ហើយកិច្ចព្រមព្រៀងនេះ «បង្ហាញពីកម្រិតខ្ពស់នៃទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»។ កិច្ចព្រមព្រៀងនេះ ធ្វើឲ្យកម្ពុជាដែលជា«មិត្តដែកថែប»របស់ចិន អាចនាំផលិតផលកសិកម្មចេញទៅប្រទេសមហាអំណាចមួយនេះបន្ថែមទៀត។ក្រសួងពាណិជ្ជកម្ម ក៏បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា នេះ «ជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណីក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា៖ «ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធិ និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរតាមរយៈការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ និងសេវា ការជំរុញការវិនិយោគទូលំទូលាយ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតផងដែរ»។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិន មានទឹកប្រាក់ប្រមាណ៧,៤ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨។ នេះ បើយោងតាមក្រសួងពាណិជ្ជកម្ម។ […]