នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលម៉ោង១៦:០០ ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀន ធៀននិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរមកកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មដោយភាគីចិនបានបង្កើនបរិមាណនៃការនាំចូលអង្ករកម្ពុជារហូតដល់ ៥០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនផងដែរ។ ពាក់ព័ន្ធនឹងគម្រោងវិនិយោគប្រមូលទិញកែច្នៃវេចខ្ចប់និងនាំចេញផ្លែឈើស្រស់កម្ពុជាចេញទៅប្រទេសចិនរបស់ក្រុមហ៊ុនឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍និងគាំទ្រហើយលោកក៏បានបញ្ជាក់ផងដែរថាគម្រោងវិនិយោគនេះគឺពិតជាស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកតាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។លោក Wang Bingham បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីនិងសហការីដែលបានចំណាពេលវេលាដ៏មានតម្លៃទទួលជួបរូបលោកនារសៀនេះ។ លោកបានបញ្ជាក់ថា បន្ទាប់ពីបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជា លោកពិតជាមានការជឿជាក់ថានឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេចិននាពេលដែលក្រុមហ៊ុនដាក់លក់នៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មព័ត៌មានវិជ្ជាផ្ទាល់របស់ក្រុមហ៊ុន។ ហើយដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ លោកអគ្គនាយកក៏បានស្នើសុំយោបល់ និងអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិន។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិនិងនាយកដ្ឋានកសិឧស្សាហកម្មសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើរួចរៀបចំចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួលក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ៕សហការី
Related Articles
អកពស់ព្រៃ
រួមគ្នាដើម្បីការពារនិងអភិរក្សសត្វស្លាបនៅកម្ពុជា!អកពស់ព្រៃ គឺជាឈ្មោះបក្សីមួយប្រភេទមានស្លាបពណ៌ត្នោតក្រម៉ៅពេលហើរមាន ឆ្នូតគែមក្រោមនៃស្លាបពណ៌ខ្មៅ បន្ទាប់មកពណ៌សដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ ។បក្សីនេះ ជាទូទៅរស់នៅតាមព្រៃស្រោង ព្រៃល្បោះ និងដំណុះព្រៃក្មេង ព្រៃជាំជាដើម។ អកពស់ព្រៃ គឺជាប្រភេទបក្សីមួយប្រភេទដែលស៊ីពស់ជាអាហារ ហើយបន្តពូជចាប់ពីខែមករា ដល់ ខែតុលា និងមានពង ចំនួន ១ គត់ ។ ប្រភព៖សត្វស្លាបកម្ពុជា
VIDEO៖សមាជិកសហគមន៍កសិកម្មផលិតដំឡូងមីចំនួន៨ក្នុងខេត្តព្រះវិហារកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលដំណាំដំឡូងមីលក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា
សមាជិកសហគមន៍កសិកម្ម ផលិតដំឡូងមីចំនួន៨ក្នុងខេត្តព្រះវិហារកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលផលដំណាំដំឡូងមី លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា យ៉ាងសប្បាយរីករាយ ជាមួយនឹងទទួលបានតម្លៃទីផ្សារល្អប្រសើរនាឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងទៅ ។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានប្រមូលផលដំឡូងមី ប្រមាណ ១៤ លានតោន ហើយទទួលបានប្រាក់ចំណូលសរុបជាង ៤១២ លានដុល្លារអាមេរិក ពីការនាំចេញផលិតផលដំឡូងមី ។ Posted by Sakhon Veng on Wednesday, January 15, 2020
អង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក(ក្នុងដំណាក់កាលនៃការរីករាលដាលមេរោគកូវីដ១៩) ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០មានកំណើន៨៦៤៨៩តោនស្មើនឹង៤០,៤៦%
ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក(ក្នុងដំណាក់កាលនៃការរីករាលដាលមេរោគកូវីដ១៩) ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ មានកំណើន ៨៦ ៤៨៩ តោន ស្មើនឹង ៤០,៤៦% ធៀបទៅការនាំអង្ករចេញក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ។ ដោយឡែកការនាំចេញផលិផលកសិកម្មផ្លូវការសរុប មានការកើនឡើងគួរកត់សំគាល់ផងដែរ គឹមានចំនួនជាងពីរលានតោន និងក្រៅផ្លូវការជាងមួយលានតោន៕