សេដ្ឋកិច្ច

ភ្ងៀវទេសចរស​រុប១.៤លា​នដើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស

​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បានឲ្យដឹងថាការឈប់​សម្រាក​៥ថ្ងៃ​សង​ថ្ងៃ​ចូល​ឆ្នាំ ចាប់ពី​ថ្ងៃទី១៧ដល់ថ្ងៃទី២១ខែ​សីហាកន្លងទៅមាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​​បានដើរ​លេង​កម្សាន្ត​ទូទាំង​ប្រទេស​​សរុប​ជាង ១.៤លាន​នាក់​។ អ្នក​ជំនាញ​ទេសចរណ៍វិញចង់​ឲ្យ​មាន​ការ​សហការ​គ្នា​រវាងរដ្ឋនិង​ឯកជនដើម្បី​ឲ្យ​មាន​និរន្តរភាព​លើ​វិស័យ​នេះក្រោយ​ពី​ផុតថ្ងៃ​ឈប់​សម្រាក​សងចូល​ឆ្នាំ​ទៅ​។បើតាម​របាយ​ការណ៍​បឋម​របស់​មន្ទីរ​ទេស​ចរណ៍​រាជធានី​ខេត្ត ភ្ញៀវ​ទេសចរដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​នានា​ទូទាំង​មាន​ចំនួន​ប្រមាណ​១លាន​៤៥ម៉ឺន​នាក់ដែល​ក្នង​នោះ​មាន​ភ្ញៀវជាតិ​ចំនួន​ប្រមាណ១៤៤៥ ២៣៨នាក់និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ១៤ ១៤៨នាក់​។ តាម​រយៈទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ដដែល​ឲ្យ​ដឹងថា​ខេត្ត​ដែល​ទទួល​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ​រួម​មាន ខេត្ត​សៀមរាប កំពត កែប បាត់ដំបងនិង​ក្រុង​ព្រះសីហនុ។បើតាម​ក្រសួង​ទេសចរណ៍ ក្នុង​រយៈពេល​៥ថ្ងៃ​មក​នេះ មិន​មាន​បញ្ហា​ធំដុំ​ណាមួយ​កើត​ឡើង​ទេ។ ប៉ុន្តែ​សំរាម នៅ​តែ​ជា​បញ្ហា​ស្មុគស្មាញ​នៅ​ឡើយ​ដោយ​នៅ​តាមគោល​ដៅ​មួយ​ចំនួន ភ្ញៀវទេសចរ​មាន​ការ​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹម​ត្រូវ​។ចំណែក​ឯការ​ពាក់ម៉ាស់​របស់​ភ្ញៀវ​នៅ​មិន​ទាន់​មាន​ភាព​ពេញលេញហើយ​ការ​រក្សា​គម្លាតសុវត្ថិភាព​នៅ​ពុំទាន់​អនុវត្ត​បាន​ល្អ​ប្រសើរ។ជា​ពិសេស​នៅ​តាម​គោលដៅ​ទេសចរណ៍​ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​ច្រើន​៕សហការី

cns

Leave a Reply

Your email address will not be published. Required fields are marked *