រដ្ឋមន្ត្រីក្រសួងកសិកម្មមកកាន់ខេត្តនៅជាប់បឹងទន្លេសាបដើម្បីពិនិត្យតាម​ដានការងារ​បង្កបង្កើនផល​និងស្ថានភា​ពគ្រោះរាំងស្ងួត

ចូលដល់ថ្ងៃទី២នៃដំណើរចុះមកបំពេញបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមកកាន់ខេត្តនៅជាប់បឹងទន្លេសាបមានខេត្តពោធិសាត់ បាត់ ដំបង បន្ទាយកមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដើម្បីពិនិត្យតាមដានការងារបង្កបង្កើនផល និងស្ថានភាពគ្រោះរាំងស្ងួត។ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចុះមកពិនិត្យ មើលស្ថានភាពគ្រោះរាំងស្ងួតនៅភូមិវាល ឃុំដារុន ស្រុកសូត្រនិគម ខេត្តសៀមរាប។ តាមរបាយ ការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតមកត្រឹមថ្ងៃទី១៩ ខែកក្កដា ការងារដកស្ទូងទូទាំងខេត្តសម្រេចបានជាង ១៤១ពាន់ហត ស្នើនឹង៧៥,៧៧% នៃផែនការជាង ១៨៦ពាន់ហត។ ដោយសារអាកាសធាតុក្តៅហួតហែងបានអូសបន្លាយពេលយូ ធ្វើឲ្យប៉ះពាល់ដំណាំស្រូវក្នុងស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកសូត្រនិគម សរុបជិត ៥ពាន់ហត។ ដោយឡែក ស្រុកសូត្រនិគមមានផ្ទៃដីជាង១៧០ហត កំពុងប្រឈមបញ្ហាខ្វះទឹក ប៉ុន្តែប៉ុន្មានថ្ងៃ មុនតំបន់នេះមានភ្លៀងធ្លាក់តិចតូច បណ្តាលឲ្យសន្ទូងអាចរស់ឡើងវិញបានខ្លះ ហើយសង្ឃឹមថានៅប៉ុន្មានថ្ងៃខាងមុខនឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។នៅព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ត្រៀមពូជទុកបម្រុងសម្រាប់ចែកជូនកសិករ ជាពិសេសនៅតំបន់ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ មន្ទីរត្រូវចុះមកតាមដាននៅគ្រប់តំបន់រងផលប៉ះពាល់ដើម្បីរិះរកមធ្យោបាយដោះស្រាយបញ្ហាជូនកសិករឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដូចជាជួយ ឧបត្ថម្ភជាប្រេងសម្រាប់បូមទឹក ក្នុងករណីមានប្រភពទឹក និងគ្រាប់ពូជក្នុងករណីត្រូវការស្តារឡើងវិញ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.