ស៊ើបអង្កេត

វង់ល្បែងស៊ីសង​នៅ​កាស៊ីណូភូមិយើងកំពុង​បើកឲ្យប្រជាព​លរដ្ឋខ្មែរ​ចូល​លេ​ងយ៉ា​ងពេញបន្ទុកជល់មាន់និងអាប៉ោងលេងចាញ់លក់​​អស់ទ្រ​ព្យសម្បត្តិ​ដីធ្លីនិង​​ជំ​ពា​ក់បំ​ណុល​ធ​​នាគា​រ​ជុំទិស

ត្បូងឃ្មុំ៖តើពិតទេលោកអភិបាលខេត្តជាមច័ន្ទសោភ័ណ្ឌនិងស្នងការនគរបាលខេត្តត្បូងឃ្មុំមិនហ៊ានបង្រ្កាបល្បែងស៊ីសងទុកគ្រាន់ដាក់ខែមែនឬ?ព័ត៌មានក្តៅទើបតែទទួលបាននៅវេលាម៉ោង១០៖៣០នាទីនេះផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀតដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារនិងបទល្មើសជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ននេះក្នុងខេត្តត្បូងឃ្មុំ។ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅខេត្តត្បូងឃ្មុំល្បែងជល់មាន់កំពុងរាលដាលកាន់តែខ្លាំងឡើងៗ។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ការ​លេង​ល្បែង​ទោះ​ក្នុង​ទម្រង់​ណា​ក៏ដោយសម្រាប់​ប្រជាជនគឺជា​អំពើ​ខុស​ច្បាប់​នៅ​កម្ពុជានេះ​បើ​យោង​ទៅ​តាម​ច្បាប់​ស្តីពី​ការ​បង្រ្កាប​ល្បែង​ដែល​បាន​អនុម័ត​ដោយ​រដ្ឋ​សភានៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៩៦។ក្នុង​ឆ្នាំ ១៩៩៤ អាជ្ញា​ប័ណ្ណ​កាស៊ីណូ​ទី១ត្រូវ​បាន​ផ្តល់​ឲ្យ​ណាហ្គាវើលស្ថិតនៅកោះពេជ្រក្នុង​រាជធានី​ភ្នំពេញ។ចាប់​តាំង​ពី​ពេល​នោះ​មក អាជ្ញាប័ណ្ណ​កាស៊ីណូ​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល។ប៉ុន្តែ​រាជ​រដ្ឋាភិបាលនិង​ប្រតិបតិ្តករ​កាស៊ីណូបាន​អនុវត្ត​គោលនយោបាយ​គ្មាន​ប្រជាជន​ក្នុង​ស្រុក​ចូល​លេង​ល្បែងដោយ​ធូរ​រលុង​នោះ​ទេ។អាជ្ញាប័ណ្ណ​កាស៊ីណូ​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល។ប៉ុន្តែ​រាជ​រដ្ឋាភិបាលនិង​ប្រតិបតិ្តករ​កាស៊ីណូបាន​អនុវត្ត​គោលនយោបាយ​គ្មាន​ប្រជាជន​ក្នុង​ស្រុក​ចូល​លេង​ល្បែងដោយ​ធូរ​រលុង​នោះ​ទេ។តើជំនាញថ្នាក់ណាទើបអាចមានវិធានការត្រួតពិនិត្យ និងបង្ក្រាបបាន បើត្រឹមថ្នាក់ខេត្ត ដែលជាឪពុកម្តាយផ្ទាល់របស់ពលរដ្ឋមិនហ៊ានផងនោះ?អ្នកនិយមចូលលេង​ល្បែងបាន​លួចបង្ហើបអោយដឹងថា​ កាស៊ីណូភូមិយើងដែលមានទីតាំងស្ថិតក្នុងភូមិអន្លង់ ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានល្បែងច្រើនប្រភេទ៖ ជល់ មាន់ អាប៉ោង យូរគី លេងយ៉ាងគគ្រឹកគគ្រេង កំពុងប្រព្រឹត្តផ្ទុយពីច្បាប់ដោយបានអនុញ្ញាតអោយជនជាតិខ្មែរចូលលេង​ទាំងខុសច្បាប់ដើម្បីបន្លំភ្នែកថ្នាក់លើ គឹមានរយៈពេលមួយអាទិត្យមកហើយក្រោយពោះផ្អាកមួយរយៈ។នៅក្នុងនោះគេសង្កេតឃើញមានវង់ល្បែងដ៏ធំនេះកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងក្រោមការបើកដៃពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធ។ជាពិសេសគឺភាពមិនអើពើពីសំណាក់អភិបាលខេត្តត្បូងឃ្មុំលោកជាមច័ន្ទសោភ័ណ្ឌនិងស្នងការនគរបាលខេត្តត្បូងឃ្មុំលោកបែនរ័ត្ន។ប្រជាពលរដ្ឋរិះគន់និងលើកឡើងថាកាស៊ីណូភូមិយើងនេះដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូនដែលភ្នាល់គ្នាក្នុង១គូៗចាប់ពី១០០០ដុល្លារ ទៅ២០០០ដុល្លារ ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្កាជាច្រើនទៀតដោយសារតែការភ្នាល់ល្បែងនៅទីតាំងមួយនេះ។ប្រការនេះនាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាចកើតមាន បទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភព្រោះមានពលរដ្ឋខ្លះចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លីនិងជំពាក់បំណុលធនាគារជុំទិសទៀតផង។ ដោយសារការព្រួយបារម្ភ ពីបញ្ហាអសន្តិសុខសង្គមដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទទើបប្រជាពលរដ្ឋអំពាវនាវស្នើសុំឲ្យលោកជាមច័ន្ទសោភ័ណ្ឌនិងស្នងការនគរបាលខេត្តត្បូងឃ្មុំលោក បែនរ័ត្នទប់ស្កាត់និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយប្រសិទ្ធភាព៕ជាគន្ធា

cns

Leave a Reply

Your email address will not be published. Required fields are marked *