ខ្សឹប៖លោកណុបសំអានមេ​គយច្រកទំនប់រលកនិងបក្ខពួកប្រើតួ​នា​ទី​ប្រព្រឹត្តអំពើ​ពុក​រលួ​យជាច្រើ​នរូបភា​ព

ខេត្ត​ព្រះសីហនុ៖ប្រភពពី​មន្ត្រី​គយ​នៅ​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​បង្ហើប​និងខ្សឹបថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ផែ​ទំនប់រលក បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ។ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក ផាត់ សំណាង អនុប្រធាន​ការិយាល័យ​គយ​ច្រក​ទំនប់រលក​។ ប្រភព​បាន​ខ្សឹបឲ្យ​ដឹង​ទៀតថា ករណី​លោក ណុប សំអាន និង​លោក ផាត់ សំណាង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្ត​ព្រះសីហនុ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​អំពើពុករលួយ​របស់លោក ណុប សំអាន និង​លោក ផាត់ សំណាង ផងដែរ។​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាន និង​លោក ផាត់ សំណាង ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​​។ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ណុប សំអាន និង​លោក ផាត់ សំណាង បាន​ខ្សឹបឲ្យ​ដឹងថា ការដែល​លោក ណុប សំអាន ហ៊ាន​ប្រើ​តួនាទី​របស់ខ្លួន​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ​លោក ណុប សំអាន និង​លោក ផាត់ សំណាង ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល។ ប៉ុន្តែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ដូច្នេះហើយ​ទើប​លោក ណុប សំអាន និង​លោក ផាត់ សំណាង បន្ត​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​លោក ណុប សំអាន តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​ផងដែរ​។ ប្រភព​បានខ្សឹបបន្ថែមថា​លោក ណុប សំអាន និង​លោក ផាត់ សំណាង មិន​ត្រឹមតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មានការ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​កែ​ឯកសារ​ក្លែង​ប្រភេទ​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដោយ​ឲ្យ​លោក ណុប សំអាន និង​លោក ផាត់ សំណាង ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក និង​បក្ខពួក​ឈ្មោះ ផាត់ សំណាង កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​កាន់តែច្រើន​ក្នុង​មួយខែៗបានធ្លាក់ទៅក្នុងដៃលោក ណុប សំអាន លោក ផាត់ សំណាងនិងបក្ខពួកតែប៉ុណ្ណោះ៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.