មេដឹកនាំ​ក្រុង​ហុងកុង​ប្រកាស​ថាសេចក្តី​ព្រាង​ច្បាប់​​បត្យាប័ន​ដ៏​ចម្រូង​ចម្រាស​​បាន​​«ស្លាប់​ហើយ»

ខណៈមាន​ការ​តវ៉ាប្រឆាំង​នៅ​តាម​ផ្លូវ​ដ៏ចម្រូង​ចម្រាស​ដ៏​ធំ​ និង​ខឹងសម្បារ​ជា​ច្រើន​សប្តាហ៍​មក ​លោកស្រី Carrie Lam មេដឹកនាំ​ក្រុង​ហុងកុង​និយាយ​ថា សេច​ក្តី​ព្រាងច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅ​កាន់​ចិន​ដីគោក​នោះ «បាន​ស្លាប់​ហើយ»។ក្នុង​ការ​ប្រកាស​នៃ​ការ​សម្រេច​នៅ​ថ្ងៃ​អង្គារនេះនៅ​ក្នុង​សន្និសីទ​កាសែត ​លោក​ស្រី Lam ​បាន​សារភាព​ថា សាធារណជន​នៅ​មាន​ការ​មន្ទិល​សង្ស័យ​អំពី​ភាព​ស្មោះ​ត្រង់​របស់​រដ្ឋាភិបាល ឬ​ព្រួយ​បារម្ភ​ថា​តើ​រដ្ឋាភិបាល ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ​នៅ​ក្នុង​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​នោះ​ដែរ​ឬទេ។​លោកស្រី Lam ​បាន​ហៅ​ការ​ប៉ុនប៉ង​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នោះ​ថា «ជា​ការបរាជ័យ​ទាំងស្រុង» ក៏ប៉ុន្តែ ​មិន​បាន​និយាយ​ថា​តើ​សេចក្តី​ព្រាង​ច្បាប់​នោះ ​នឹង​ត្រូវ​ដក​ចេញដូច​ដែល​ពួក​បាតុករ​បាន​ទាមទារ​ដែរ​ឬ​ទេ។សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន ​បាន​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ដ៏​ធំ​ភ្លាមៗ​នៅពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នោះ ​បាន​ត្រូវ​ដាក់​ស្នើ​កាល​ពី​ខែ​មេសា ​ដោយ​ក្រុម​ប្រ​ឆាំង​បាន​បង្ហាញ​ការ​ព្រួលបារម្ភ​អំពីការ​ធ្វើ​បត្យាប័ន​ពួក​ជន​សង្ស័យ​ឧក្រិដ្ឋជន​ទៅ​កាន់ប្រទេស​ចិន ​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ខុសគ្នា​ទាំង​ស្រុង​ពីទី​ក្រុង​ហុងកុង។ ការ​ព្រួយបារម្ភនេះ ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ផ្នែក​នានា​របស់​សង្គម​ក្រុង​ហុងកុង ​ចាប់​តាំង​ពី​ក្រុម​ពាណិជ្ជករ​អន្តរជាតិ​ ដល់​អង្គការ​ច្បាប់ ​និង​គណបក្ស​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។​លោកស្រី Lam ​បានផ្អាក​សេចក្តី​ព្រាង​ច្បាប់​នោះ​កាល​ពី​ពាក់​កណ្តាល​ខែមិថុនា ​មុន​ពេល​ធ្វើ​ការ​ជជែក​ដេញ​ដោល​លើក​ទី២​នៅ​ក្នុង​ក្រុម​ប្រឹក្សា​នីតិបញ្ញត្តិ​បន្ទាប់​ពី​ការតវ៉ា​ប្រឆាំង​ដ៏ធំមួយ​នៅ​ខាង​ក្រៅទីស្នាក់ការ​ធំ​របស់រដ្ឋាភិបាល​ក្រុង​ហុងកុង។ ការ​តវ៉ា​ប្រឆាំង​នោះ ​បាន​បន្ត​ធ្វើ​ឡើង ថ្វីបើមាន​ចំណាត់​ការ​របស់​លោកស្រី Lam ​ក៏​ដោយ​រួម​មាន​ការតវ៉ា​ប្រឆាំង​មួយ​កាល​នៅ​ថ្ងៃ​បុណ្យ​ខួបនៃ​ការ​បង្រួប​បង្រួម​ក្រុង​ហុងកុង​ជាមួយ​ចិន​ដីគោក​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុនដែល​បាន​បញ្ចប់​ដោយ​ក្រុម​បាតុករ​ទម្លុះចូល​ក្នុង​អាគារ​សភា៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.