ពល​រដ្ឋរិះគន់អាជ្ញាធរខេត្តត្បូងឃ្មុំថាចុះបង្ក្រាបល្បែងជល់មាន់ យូគី អាប៉ោងនៅកាស៊ីណូ​(ឃ្វូប៊ល៦៩)ស្ថិតនៅចំ​ណុចច្រកដូង៧ដើ​មដូចសម្តែងប៉ាហ៊ី

ត្បូងឃ្មុំ៖អាជ្ញាធរមានសមត្ថកិច្ចដែលចុះបង្ក្រាបល្បែងជល់មាន់ យូគី អាប៉ោង ស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំបានរងការរិះគន់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកមេមត់ដោយពួកគាត់លើកឡើងថា ដូចមកសម្ដែងល្ខោនឲ្យពួកគាត់មើល ធ្វើការគ្មានប្រសិទ្ធភាព បង្ក្រាបហើយយកទៅដាក់វិញ បន្លំតែភ្នែក ហើយទីតាំងល្បែងទាំងនោះនៅតែកើតមាននិងនៅតែបង្កអសន្តិសុខរំខានការរស់នៅដដែល។ប្រភពបានលើកឡើងថាល្បែងជល់មាន់ យូគី អាប៉ោង ស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំទោះបីកន្លងមកកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរបញ្ចេញសាច់ដុំសិប្បនិម្មិតចុះមកបង្ក្រាបក៏ដោយ តែដូចមកថតរឿងកុន សម្ដែងឲ្យប្រជាពលរដ្ឋមើលអ៊ីចឹង! ពោលគឺចាប់ថ្ងៃនេះ ស្អែកបើកវិញដដែល។ប្រភពបន្តថា ក្រុមបើកបនល្បែងជល់មាន់ យូគី អាប៉ោង ស្ថិតនៅចំណុចច្រកដូង៧ដើម ស្ថិតក្នុងភូមិដាឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំដំណើរករឡើងវិញនេះ។ លុះពេលណាពលរដ្ឋស្រែករអ៊ូរទាំខ្លាំងៗទៅ ទើបលេចមុខសមត្ថកិច្ចចុះបង្ក្រាប ហើយស្អែកឡើង បើកវិញដដែល។ ករណីនេះ មិនដឹងថា អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវគ្មានបារមីឬមួយក៏ទទួលលាភសក្ការៈពីម្ចាស់ទីតាំងបើកល្បែងកន្លែងនោះឬយ៉ាងណានោះទេ? ទើបប្រតិបត្តិការអនុវត្តន៍ឡើងដូចក្មេងលេងបាយឡុកឡ ធ្វើឲ្យតែល្អមើល រួចចេញរបាយការណ៍បង្អួតថ្នាក់លើ ថាមូលដ្ឋានរបស់ខ្លួន អនុវត្តន៍តាមគោលការណ៍លក្ខណៈសម្បត្តិ៩យ៉ាង របស់ភូមិសង្កាត់មានសុវត្តិភាព តែផ្ទុយទៅវិញ ភូមិសង្កាត់ដែលខ្លួនគ្រប់គ្រង សុទ្ធតែបនល្បែង ពេញភូមិឃុំស្រុកទាំង អាជ្ញាធរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន អនុវត្តន៍មិនទាំងបានផង ឯណាទៅពាក្យថា បម្រើប្រជារាស្រ្ត?ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានលើកឡើង និងសំណូមពរដល់អាជ្ញាធរខេត្តត្បូងឃ្មុំក៏ដូចជាលោកអភិបាលខេត្តត្បូងឃ្មុំជាមច័ន្ទសោភ័ណ្ឌមេត្តាមានវិធានការចំពោះបនល្បែងស៊ីសងខុសច្បាប់ និងមន្ត្រីឆក់ល្វែងទាំងនោះផង ឲ្យស្របតាមទិសដៅ និងគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះឲ្យមន្ត្រីក្រោមឱវាទទាំងអស់ អនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថភាព៩ចំណុច ឲ្យមានប្រសិទ្ឋភាព បើមិនអ៊ីចឹង!ទេ តើឲ្យពលរដ្ឋសង្ឃឹមអ្វី?។សូមរម្លឹកថាកម្លាំងគណៈបញ្ជាការឯកភាពខេត្ត(នគរបាលព្រហ្មទណ្ឌខេត្តនិងស្រុកមេមត់២០នាក់អាវុធហត្ថ៥នាក់)និងមានកិច្ចសហការដឹកនាំបញ្ជាពីសំណាក់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំដឹកនាំដោយលោក ប៉ុតារាបាននិងកំពុងប្រតិបត្តិការស្រាវជ្រាវបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធទៅនិងការបើកកាស៊ីណូ (ឃ្វូប៊ល៦៩)ដែលមានទីតាំងនៅក្នុងភូមិដាកណ្តាលឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំនិងបង្រ្កាបរាល់អំពើទាំងឡាយណាដែលម្ចាស់ទីតាំងនិងម្ចាស់អាជីវកម្មមិនបានបំពេញតាមលក្ខខណ្ឌច្បាប់កំណត់។យោងផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃុំខណៈនោះយើងសង្កេតឃើញមានមនុស្សកំពុងលេងល្បែងប្រមាណ៥០០នាក់រថយន្តចំនួនប្រមាណ២០គ្រឿងនិងម៉ូតូប្រមាណ២០០គ្រឿង។សូមបញ្ជាក់ថាល្បែងស៊ីសងត្រូវបានគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើ លួច ឆក់ ប្លន់ និងកាប់សម្លាប់ជាដើម។សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង។ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មី នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ”។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕ដោយ៖លោកស្រីជាគន្ធា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.