មនុស្ស​រាប់​រយ​នាក់​រងរបួសហេតុការណ៍​ផ្ទុះ​ក៏​ខ្លាំង​ក្លា​មួយ​កើតឡើង​​នៅ​ក្នុង​រដ្ឋធានី​បេ​រុតប្រ​ទេស​លីបង់

កាល​ពី​ថ្ងៃ​អង្គារមានហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​កើតឡើង​នៅ​តំបន់​កំពង់ផែ​នៃ​រដ្ឋធានី​បេរុតប្រទេស​លីបង់​ដែល​បាន​បង្ក​ឲ្យ​តំបន់​មួយ​ចំនួន​រង​ការ​បំផ្លិចបំផ្លាញហើយ​បន្ត​ខូចខាត​ជា​បន្ដបន្ទាប់។មន្ត្រី​ម្នាក់​នៃ​កាកបាទក្រហម​លីបង់​បាន​ឲ្យដឹង​ថា មនុស្ស​រាប់​រយ​នាក់​រងរបួស​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​នេះ។ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ដឹង​ពី​តួលេខ​ជនរងគ្រោះ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។គេ​នៅ​មិន​ទាន់​ដឹង​ភ្លាមៗ​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យ​ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​នៅ​ឡើយ​ទេ។ប៉ុន្តែ​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​ថា ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​ក្នុង​តំបន់​កំពង់ផែ​ ដែល​មាន​ឃ្លាំង​ស្ដុក​ផាវ៕