សម្តេចហ៊ុនសែន៖ក្នុង​ឱកាសខួបកំណើត​គម្រប់​៦៨​ឆ្នាំ​ឈានចូល​៦៩ឆ្នាំ​(០៥សី​ហា​១៩៥២-០៥ សីហា​២០២០)

ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្សប្រសើរថ្លៃថ្លា​ និង​ប្រកប​ដោយ​សេចក្ដី​សោមនស្សរីករាយ​នៃខួបកំណើត​គម្រប់​៦៨ឆ្នាំ​ ឈានចូល​៦៩ឆ្នាំ​ (០៥សីហា ១៩៥២-០៥ សីហា ២០២០) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា សូមទេវតាឆ្នាំថ្មីតាមបីបាច់ថែរក្សាសម្ដេចតេជោ​នាយក​រដ្ឋមន្ត្រី​ និង​សម្ដេច​កិត្តិព្រឹទ្ឋបណ្ឌិត​ ព្រមទាំង​បុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី​ អោយទទួល​បាន​នូវ​សុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​មាំមួន​ បញ្ញា​វាងវៃ​ ជន្មាយុ​យឺនយូរ​ ដើម្បី​ជាម្លប់សុខសន្តិភាព​ និង​ភាពសម្បូរសប្បាយរុងរឿង​ដល់ប្រជាជន​ និង​ប្រទេស​ជាតិ​ទាំង​មូល​៕