ថ្ងៃនេះមានជាសះស្បើយ​២នាក់​និង​យើងរកឃើញករណីជំងឺកូវីដ-​១៩​ថ្មី​២នា​ក់​ទៀត​

រហូតដល់ម៉ោង​០៧:៥០​ព្រឹក​ថ្ងៃទី ៥​ សីហា២០២០​ យើងរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​២នាក់ទៀត​ (ជាករណីនាំចូល​ជនជាតិខ្មែរ១នាក់​និងកាស្សាកស្តង់១នាក់​)​។ដូច្នេះចំនួនសរុប​ ២៤៣នាក់ជាសះស្បើយចំនួន​២នាក់​ (ជនជាតិខ្មែរ​១នាក់​និងជនជាតិអាមេរិក១នាក់) ចំនួនសំរាកនៅពេទ្យ​សល់៤១នាក់​ចំនួនជាសះស្បើយសរុប​ចំនួន ២០២នាក់​និងស្លាប់គ្មាន​។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យនៅឃ្លាតឆ្ងាយពីគ្នា​មិនចេញក្រៅផ្ទះបើមិនចាំបាច់ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀតដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ការចាក់ធុងបាសរាំ​។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥