សម្ដេចហ៊ុន សែន៖ថ្ងៃកំណើតពិតប្រាក​ដរប​ស់ខ្ញុំគឺថ្ងៃទី០៥ខែសីហា​ឆ្នាំ១៩៥២

ថ្ងៃ៥ខែសីហា២០២០ជាខួបកំណើតគម្រប់៦៨ឈានចូល៦៩ឆ្នាំរបស់ខ្ញុំ(៥សីហា១៩៥២-៥សីហា២០២០)។សូមអរគុណបងប្អូនដែលបានជូនពរខ្ញុំទោះបីខុសឆ្នាំក៏ដោយព្រោះខ្ញុំមានថ្ងៃកំណើតដល់ទៅពីរ៖១.ថ្ងៃ៤មេសា១៩៥១ដែលខ្ញុំបានបកស្រាយម្តងរួចហើយគឺថ្ងៃ៤មេសាយកថ្ងៃចូលបម្រើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោត្តមសីហនុឆ្នាំ១៩៧០។ឯឆ្នាំ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ៨មករា១៩៧៩ក្រោយពេលខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ពេលនោះខ្ញុំមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។២.ថ្ងៃកំណើតពិតប្រាកដរបស់ខ្ញុំគឺថ្ងៃ៥សីហា១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោងចត្វាស័កព.ស២៤៩៦។ទោះជូនពរ៦៩ឆ្នាំឬ៧០ឆ្នាំគឺទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន។ការបញ្ជាក់របស់ខ្ញុំខាងលើសំដៅបញ្ជាក់តើថ្ងៃកំណើតពិតប្រាកដមួយណា។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕សហការី