ឯកឧត្ដម ខៀវ កាញារីទ្ធលើកឡើងថារដ្ឋមន្ត្រីទាំងអស់​មិនអាចចាត់ទុកថា​ឆ្លា​តជាង​អ្នកសារ​ព័ត៌មាននោះទេ

AKPឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា រដ្ឋមន្ត្រីទាំងអស់មិន​អាចចាត់ទុកថាឆ្លាតជាងអ្នកសារព័ត៌មាននោះទេ ពីព្រោះអ្នកសារព័ត៌មានមានពេលវេលា​ច្រើន ចុះតាមដាន និងចុះទៅកន្លែងច្រើន។ថ្លែងក្នុងវេទិកាពិភាក្សាវាយតម្លៃសកម្មភាពស្ដីពីសន្និសីទសារព័ត៌មានទាក់ទងនឹង វឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារបន្ដឆ្នាំ២០២០ របស់ក្រសួង ស្ថាប័ន និង រដ្ឋបាលរាជធានី ខេត្ដ នាព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២០ឯកឧត្ដមខៀវកាញារីទ្ធបានបញ្ជាក់ថា“មិនប្រាកដថារដ្ឋមន្ត្រីទាំងអស់ឆ្លាតជាងអ្នកសារព័ត៌មាននោះមិនពិតទេ ព្រោះ ជួនកាលគាត់រវល់ការងារផ្ទាល់ខ្លួនប្រចាំរបស់គាត់។ ចំណែក អ្នកកាសែតមានពេល​វេលា របស់គាត់ច្រើនជាង ហើយអ្នកកាសែតអាចដើរចុះជួបអ្នកនេះ អ្នក​នោះ គាត់អាច ស្គាល់ បានច្រើន។ អីច្ចឹងចំណុចនេះគាត់អាចប៉ះ ប៉ូវគ្នាមួយសំខាន់”។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ដ ថា អ្នកសារព័ត៌មានកន្លងមក ត្រូវបានសហភាពសហព័ន្ធ​អ្នកសារ​ព័ត៌មានកម្ពុជា ក្លិបអ្នកកាសែតកម្ពុជានិងក្រសួងព័ត៌មានបានធ្វើការបណ្តុះបណ្តាល ក្នុង​នោះក៏មានច្បាប់ ផងដែរ ដើម្បីឱ្យអ្នកសារព័ត៌មានបានយល់មុននឹងសរសេរ។ជាមួយគ្នានោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានបន្ថែមថា កន្លងមកសម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ឱ្យមានក្រុមមេធាវីរបស់សម្តេចតេជោ សម្រាប់ជួយអ្នកសារព័ត៌មាន ហើយការដាក់ឱ្យក្រុមេធាវីជួយអ្នកសារព័ត៌មាននេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់​សម្តេចតេជោចំពោះអ្នកសារព័ត៌មាន នៅពេលមានការរំខាន និងការរុកគួន​នៅពេលកំពុង​ធ្វើការងារគឺដាក់មេធាវីការពារបាន។ ឯកឧត្ដមបានបន្ដថា រហូតមកដល់ពេលនេះ​ក្រសួង ព័ត៌មាន​មានសំណុំរឿងប្រមាណ៤ ឬ៥ ពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ប៉ុន្តែក្រសួង​មិនការ ពារចំពោះ អ្នកសារព័ត៌មានណាដែលធ្វើការជំរិតទារប្រាក់ពីគេនោះទេ តែបើធ្វើ​ការ​ត្រឹម ត្រូវតាម​វិជ្ជា​ជីវៈក្រសួងជួយ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ពេលខ្លះអ្នកសារព័ត៌មានក៏មានកំហុសដែរ ប៉ុន្តែក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការជួយសម្រួល​ដើម្បីសម្រាលទោស​ដល់គាត់​ផងដែរ៕សហការី