មេគយ​​ច្រកទ្វារអន្តរជា​តិត្រពាំ​ងផ្លុងអ៊ួនសុវណ្ណា​រ៉ាឃុបឃិតជាមួយក្រុមហ៊ុនដឹកជញ្ជូន៤ក្លែង​ភេទទំនិញ​ពីទំនិញនាំចូលបង់ព​ន្ធខ្ពស់មក​បង់ពន្ធទាប

ត្បូងឃ្មុំ៖តាមប្រភពពីមន្ត្រីនិងឈ្មួញខ្លះបានឲ្យដឹងថាទំនិញដឹកជញ្ជូនឆ្លងកាត់តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទោះជាមានឯកសារ (Custom Clearance)បំពេញបែបបទគយ លក្ខណៈស្របច្បាប់ក៏ដោយ។ ក៏ការបង់ពន្ធនាំចូលមិនគ្រប់ចំនួន និងបង់ពន្ធក្លែងភេទទំនិញ ពីទំនិញនាំចូលបង់ពន្ធខ្ពស់មកបង់ពន្ធទាបហើយបង់ពន្ធក៏មិនគ្រប់ដដែល។បញ្ហានេះត្រូវបានរដ្ឋបាត់បង់ចូលចំណូលពន្ធច្រើនក្នុង១ខែៗខណៈអំពើឃុបឃិតរវាងឈ្មួញនិងមន្ត្រីគយក្លាយជាទម្លាប់អាក្រក់មួយរកប្រភពសេដ្ឋកិច្ចដើម្បីបុគ្គល បក្ខពួកដ៏ដូចជាកញ្ចប់ផ្តល់ជូនថ្នាក់លើផងដែរដើម្បីប្រយោជន៍រក្សាតំណែងនោះ។ប្រភពដដែលបានឲ្យដឹងថាយ៉ាងតិចមានក្រុមហ៊ុនដឹកជញ្ជូនចំនួន៤ដែលដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង គឺក្រុមហ៊ុនរបស់យាយញ៉ាប់,ក្រុមហ៊ុនលោកមាសម៉ាណែត,ក្រុមហ៊ុនលោកសេងទីនិងក្រុមហ៊ុនរបស់ផ្កាយ៣ជាកងកម្លាំងក្នុង១ខែៗមានយ៉ាងតិចមានប្រមាណជាង៣០០គ្រឿងត្រូវឆ្លងកាត់ ប្រភេទទំនិញចម្រុះមកពីប្រទេសចិន។ ប៉ុន្តែគេ (Custom Clearance)បំពេញបែបបទគយ ជាទំនិញពីប្រទេសវៀតTransitមកកម្ពុជា បន្លំទាំងប្រភេទទំនិញ ។ប្រភពបានបន្ថែមថាមានករណីខ្លះនាំចូលម៉ាស៊ីនត្រជាក់​។ ប៉ុន្តែប្រកាសនៅក្នុងឯកសារគយ​ ជាសំឡីអនាម័យជាដើម។ ដោយសារសំឡីអនាម័យបង់ពន្ធនាំចូលទាប។ មធ្យោបាយដឹកជញ្ជូនទំនិញមានឡានយីឌុប និងឡានកុងតឺន័រ ហើយក្នុងចំណោមឈ្មួញនៃក្រុមហ៊ុនទាំង៤នេះ មានតែយាយញ៉ាប់ទេ ដឹកតិចជាងគេ ខុសពីពេលមុនៗ។ ប៉ុន្តែសរុបរួមក្នុង១ខែឡានជាង៣០០គ្រឿងបានដឹកឆ្លងកាត់ តាមរយៈ(Custom Clearance)បំពេញបែបបទគយ ត្រឹមត្រូវ គ្រាន់តែបង់ពន្ធក្លែងភេទទំនិញ និងបង់ពន្ធមិនគ្រប់។ ដូច្នេះក្នុងចំណោមឡានជាង៣០០គ្រឿងសម្រាប់១ខែ អាចនិយាយបានថា៖ បង់ពន្ធនាំចូលត្រឹមពី៥០-៧០ភាគរយប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីគយគិតសេវាក្បាលឡាន សម្រាប់ថ្លៃបាយ សម្រាប់របបមេ របបមន្ត្រីប្រចាំការ ជួយពិនិត្យឯកសារបែបបទគយនោះ។មន្ត្រីខ្លះបានខ្សឹបថា ក្នុង១ថ្ងៃមានយ៉ាងតិចចាប់ពី៨ឡាន និងលើសពីដប់ឡាន ត្រូវបានដឹកទំនិញឆ្លងកាត់ច្រកអន្តរជាតិត្រពាំងផ្លុង គឺការដឹកជញ្ជូនទាំងអស់ បង់ពន្ធមិនគ្រប់ ឬក្លែងភេទទំនិញ ពីទំនិញចម្រុះ មកបង់ពន្ធជាសំឡីអនាម័យជាដើម ។ ដូច្នេះបើខាងគយចល័ត គយសាខាខេត្ត ខាងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង-ខេត្ត ត្រួតពិនិត្យ ពិតជារកឃើញនូវភាពមិនប្រក្រតីនេះ។ ប៉ុន្តែការដឹកជញ្ជូនបន្លំពន្ធទាំងនេះ ឈ្មួញបានបង់ជាក្បាលឡានរួចជាស្រេចដល់សមត្ថកិច្ច ជំនាញ អាជ្ញាធរពាក់ព័ន្ធ កើតឡើងដោយអំពើពុករលួយលក្ខណៈប្រព័ន្ធ តូចស៊ីតាមតូច ធំស៊ីតាមធំ។ប្រភពបានឲ្យដឹងទៀតថាលោក អ៊ួន សុវណ្ណារ៉ាប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិត្រពាំងផ្លុងកំពុងទទួលផលសម្ងំស៊ីលុយឆៅៗដាក់ហោប៉ៅផ្ទាល់ខ្លួនឡើងត្រជាក់ចិត្តដោយវិធីនេះមានចំនួនច្រើនក្នុង១ខែៗ បានជាក្បាលផង ប្រចាំខែផង បានពីការជួយសម្រួល (Custom Clearance)បំពេញបែបបទគយ ដល់ក្រុមហ៊ុនខាងលើ ដើម្បីមានឱកាសបង់ពន្ធទាប លើទំនិញត្រូវបង់ពន្ធនាំចូលខ្ពស់។ ករណីខ្លះទៀតក្រុមហ៊ុន ហ៊ានចេញមុខសម្រួល (Custom Clearance)បំពេញបែបបទគយ អោយឈ្មួញត្រូវនាំចូលទំនិញពីចិន អាមេរិក ចាត់ទុកជាទំនិញពីប្រទេសវៀតណាម ដោយគេម៉ៅដាច់លើការប៉ាវតម្លៃរត់ការក្នុង១កុងតឺន័រតម្លៃ៦០០០ដុល្លារ ឬ៩០០០ដុល្លារ ធានាដឹកពីវៀតណាមឆ្លងកាត់ច្រកអន្តរជាតិត្រពាំងផ្លុង ដូចជាប្រេង ម៉ាស៊ីន សំបកកង់ ម៉ូតូ ឡាន យកមកដល់ឃ្លាំងនៅរាជធានីភ្នំពេញ។ ដោយឡែកដឹកចេញពីឃ្លាំងរបស់ពួកគេ គឺម្ចាស់ទំនិញដោះស្រាយទទួលខុសត្រូវខ្លួនឯង បានន័យថាផុតការទទួលខុសត្រូវរបស់ពួកគេហើយ។
ប្រភពបានបន្តថាបញ្ហាទាំងអស់នេះ ជាឱកាសដែលលោក អ៊ួន សុវណ្ណារ៉ា ជាមេគយច្រក១នេះ ទាញយកប្រភពសេដ្ឋកិច្ចលក្ខណៈបុគ្គល និងបក្ខពួកពីក្រុមហ៊ុន ឈ្មួញ បំពេញតម្រូវការខ្លួនផង ទប់ទៅថ្នាក់លើផង។មន្ត្រីគយខ្លះគាត់បានដឹងពីចំណូល ពុករលួយនេះស៊ីជម្រៅ តែមិនទាន់ទម្លាយក្បោះក្បាយ ខណៈរឿងពុករលួយនេះមិនមែន លោក អ៊ួន សុវណ្ណារ៉ា គាត់ហ៊ានប្រព្រឹត្តដោយគ្មានអង្គការចាត់តាំងនោះឡើយ ពិសេស ក្រុមហ៊ុនដឹកជញ្ជូនចំនួន៤ ដែលដឹកជញ្ជូនទំនិញឆ្លងកាត់តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង គឺក្រុមហ៊ុនរបស់យាយញ៉ាប់,ក្រុមហ៊ុន លោក មាស ម៉ាណែត, ក្រុមហ៊ុន លោក សេង ទី និងក្រុមហ៊ុនរបស់ផ្កាយ៣ជាកងកម្លាំង ពួកគេសុទ្ធតែមានខ្សែ មានទំនាក់នងល្អជាមេៗ ម្លោះ!ហើយបើខាងលើប្រឹងយកដែរ រឿងអីមេគយ អ៊ួន សុវណ្ណារ៉ា ត្រូវបោះប្រយោជន៍ទាំងនេះចោល..? មន្ត្រីគយខ្សឹបនឹងបង្ហើបរឿងមិនប្រក្រតីខាងលើ បើលោក អ៊ួន សុវណ្ណារ៉ា ប្រឹងប្រមូលជ្រុល ហើយប្រើប្រាស់កូនចៅមិនគិតពីសុខទុក្ខពួកគេនោះ។ពាក់ព័ន្ធករណីនេះ អង្គភាពយើងមិនអាចទាក់ទងបានទេពីលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិត្រពាំងថ្លុង នៅថៃ្ងនេះដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ សូមបញ្ជាក់ផងដែរថា បញ្ហាពុករលួយរឿងឯកសារ(CustomClearance)បំពេញបែបបទគយមិនប្រក្រតីនេះខាងក្រុមហ៊ុនទាំង៤ខាងលើក៏ត្រូវបង់សេវាក្បាលឡានអោយខាងនគរបាលអន្តោប្រវេសន៍មាត់ច្រកផងដែរ។ ទោះប៉ូលីសអន្តោប្រវេសន៍ ភារកិច្ចក្នុងអនុក្រិត្យ៦៤(មសន) មានតួនាទីត្រួតពិនិត្យរាល់មធ្យោបាយទំនិញចេញ-ចូល អ្នកដំណើរភ្ញៀវជាតិ-អន្តរជាតិ, ប្រថាប់ត្រាលើលិខិត្តឆ្លងដែន ,ប័ណ្ណព្រំដែន ,ផ្តល់ទិដ្ឋាការភ្ញៀវចូលប្រទេសក៏ដោយ ក៏ឆ្លៀតយកសេវាពុករលួយ តាមរយៈបើកប៉ារ៉ាស់ និងដឹងពីការដឹកជញ្ជូនទំនិញនេះ ឆ្លងកាត់ធ្វើឯកសារបង់ពន្ធមិនគ្រប់ ទើបឈ្មួញមានចំណុចខ្សោយ បង្ខំចិត្តបង់លុយក្បាលឡានអោយខាងនគរបាលអន្តោប្រវេសន៍ ដើម្បីបញ្ចៀសបញ្ហារាំងស្ទះមុខរបរបំបាត់ពន្ធរដ្ឋ៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.