ប្រជាពលរដ្ឋមានការភ័យខ្លាចដោយហេតុថាមានកាស៊ីណូភូមិយើងកំពុងបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាង​ពេញបន្ទុក​​​ពិសេសល្បែងជល់មា​​ន់​និងអាប៉ោង​នៅត្បូងឃ្មុំ

ត្បូងឃ្មុំ៖ល្បីទៀតហើយម្ចាស់កាស៊ីណូភូមិយើងបើកសង្វៀនជល់មាន់មានបាញ់អាប៉ោងជាដើមនោះកំពុងតែបើកឲ្យលេងភ្នាល់ឡើងកក្រើកប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ។ខណ:មហាជនធ្វើការិះគន់និងលើកឡើងថាផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ប្រជាពលរដ្ឋបន្តរិះគន់ថាសង្វៀនជល់មាន់ស្ថិត ក្រោមវត្តមានការគ្រប់គ្រងឈ្មោះអូន(​ហៅ​បឹងបុបា្ផ)​ម្ចាស់កាស៊ីណូភូមិ​យើ​ងកំពុងតែបើកលេងភ្នាល់មិន​រំខានដល់សមត្ថកិច្ច ដែលគេអះអាងថា បានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ល់ដាក់លុយយ៉ាងរលូន គេលេងភ្នាល់គ្នាក្នុង១គូៗ ចាប់ពី១០០០ដុល្លារទៅ២០០០ដុល្លារជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនទៀត។ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថាទីតាំងល្បែងស៊ីសងបៀរនិងអាប៉ោងសង្វៀនជល់មាន់ គឺស្ថិតនៅស្ថិតក្នុងភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំកាស៊ីណូភូមិយើងនេះគឺពពួកមេខ្លោងញៀនល្បែងបើកលេងបង្វែងដានជ្រកក្រោមផ្លាកកាស៊ីណូកំពុងបើកសង្វៀនបញ្ជល់មាន់អាប៉ោងនិងយូគីយ៉ាងគគ្រឹកគគ្រេងដោយពុំឃើញមានសមត្ថកិច្ចនិងអាជ្ញាធរចុះបង្ក្រាបឡើយ។ទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងនេះបានធ្វើការបើកលេងឡើងដុះស្លែទៅហើយ។ដោយបានរត់ការបង់លុយអោយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ដ។ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគក់នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទាំង៩ចំណុចដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន ពិសេសល្បែងជល់មាន់ កំពុងរីករាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងខេត្តត្បូងឃ្មុំ។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិង សមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ជាក់ស្ដែងកាស៊ីណូភូមិយើងដ៏ធំមួយកន្លែងនេះដែលបើកលេងឲ្យប្រជាពលរដ្ឋចូលលេងឡើងដុះស្លែទៅហើយសមត្ថកិច្ចមិនហានបង្ក្រាបខណ:គេរិះគន់ថាក្រោមការបើកដៃពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធជាពិសេសគឺភាពមិនអើពើរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំនេះតែម្ដង។ប្រការនេះ នាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាច ដោយកើតមាន បទល្មើសផ្សេងៗ គួរឲ្យព្រួយបារម្ភ ព្រោះមានពលរដ្ឋខ្លះ ចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លី និងជំពាក់បំណុលគេ ជុំទិសទៀតផង បញ្ហាអសន្តិសុខសង្គម ដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទ ទើបប្រជាពលរដ្ឋគោរពអំពាវនាវ ដោយស្នើសុំឲ្យអភិបាលខេត្តត្បូងឃ្មុំទប់ស្កាត់និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយប្រសិទ្ធភាព។ប៉ុន្តែយ៉ាងណាក៏ដោយនៅព្រឹកនេះសារព័ត៌មានយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទ។សូមជម្រាបជូនថាសម្ដេចសខេងឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើសគ្រប់ប្រភេទដើម្បីធានាឱ្យភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។មិនតែប៉ុណ្ណោះសម្តេចសខេងបានជំរុញឱ្យអាជ្ញាធរបង្កើនការសហការគ្នាដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអានាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកបដោយប្រសិទ្ធភាពនិងការត្រួតពិនិត្យខុសច្បាប់។សម្ដេចបានបញ្ជាក់ថាការបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើសគ្រប់ប្រភេទនេះ ដើម្បីធានារក្សាសន្ដិសុខ សុវត្ថិភាពភូមិឃុំសង្កាត់ជូនប្រជាពលរដ្ឋប្រកបដោយភាពកក់ក្ដៅនិងមិនមានការភ័យខ្លាចអំពីភាពអសន្ដិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ការថ្លែងរបស់សម្តេចសខេងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ កាលពីរសៀលថ្ងៃទី១៧ ខែមីនា នៅទីស្តីការក្រសួងមហាផ្ទៃ៕ជាគន្ធា