មេដឹកនាំកម្ពុជាច្រានចោលការលើកឡើងថាប្រទេសចិ​ន​កំ​ពុងប​ង្កើត​អន្ទាក់ដើម្បី​ធ្វើអ​ណា​និគ​មលើ​កម្ពុជា​

សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៅកម្ពុជាបានមា​ន​ប្រសាស​ន៍​ច្រានចោលចំពោះការលើកឡើងដែលថា ប្រទេសចិន​កំ​ពុងបង្កើត​អន្ទាក់​ដើម្បី​ធ្វើអាណា​​​និគ​មន៍លើកម្ពុជា​​តាម​រយៈ​ការ​ផ្តល់ប្រាក់កម្ចីដោយសម្ដេចបានចា​ត់ទុ​កការព្យាយាម​រិះគន់​និ​ង​​បង្កើត​ការ​បន្ទុច​បង្អាក់​នានា​លើទំ​នាក់ទំនងរវាង​កម្ពុជា​-ចិន​គឺជា​រឿង​ភូមិសាស្ត្រ​នយោ​បា​យ​​​។ក្នុងពិធី​ជួប​សំណេះសំណាលជា​មួ​យប្រជាពលរដ្ឋ​នៅ​តាមបណ្តា​ប្រទេសនានាក្នុងតំ ប​ន់​​អឺរ៉ុ​បប្រមាណជាង៧០០នាក់ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេស​ស្វី​ស​ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ​កម្ពុជាបច្ចុប្បន្ន​មិន​មែនខ្ចីប្រាក់តែប្រ​ទេសចិន​នោះទេ ​គឺ​បានខ្ចីពី​ប្រទេ​​ស​​ជា​​​​មិ​ត្តនិ​ងអង្គកា​រដៃគូអភិវឌ្ឍន៍ជា​ច្រើន​ថែម​ទៀត។​ ប៉ុន្តែអត្រា​បំណុលរបស់​កម្ពុជា​នា​ពេល​ប​​ច្ចុ​​​ប្បន្ន ​មាន​ត្រឹមប្រ​មាណ​២១ភា​គរយប៉ុណ្ណោះ បើធៀប​នឹង​ផលិត​ផល​ក្នុង​ស្រុកសរុ​ប ខណៈ​ដែ​ល​ច្បាប់​កម្ពុជាអនុញ្ញាត​ឱ្យ​រហូត​ដល់​ជិត៤០​ភាគរយ​ នៃ​ផលិតផល​ក្នុង​ស្រុកស​រុបនោះ​។ ស​​ម្តេច​តេជោបាន​បញ្ជាក់​ទៀត​ថា ​ការ​ខ្ចីនេះ​ទៀតសោត ​កម្ពុជា​បាន​គិតគូរ​ល្អិត​ល្អ​ន់​និងច្បាស់​លាស់ណា​ស់ ពោលកម្ពុជា​ខ្ចី​តែប្រាក់កម្ចី​មាន​អត្រាការ​ប្រាក់​ទាប​តែ​ប៉ុណ្ណោះ។ ​ស​​​ម្តេ​ច​តេជោ​ក៏​បានលើក​ឡើងដែរថា​ប្រទេស​ដែល​ជួយ​អភិវឌ្ឍន៍​ហេដ្ឋារ​ច​នា​សម្ព័ន្ធ​នៅ​កម្ពុជាមាន​តែ៣ប៉ុណ្ណោះ ​គឺប្រទេសជប៉ុន​ ចិន​ និ​ងកូរ៉េ​ខាង​ត្បូង​។ សម្តេច​​តេជោ​នាយករដ្ឋ​ម​ន្ត្រី​ ក៏បាន​រម្លឹកពី​តួនាទីដ៏សំខាន់​របស់ចិន​ក្នុង​ការ​កសាង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធនៅ​កម្ពុ​ជា ដោ​​យគូសរំលេចថា ចិន គឺជាតួអង្គដ៏សំខាន់ក្នុងការសាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​បា​ន​​ចោទជាសំណួរថា បើគ្មានចិនជួយទេ តើនរណាបំពេញចន្លោះ​ប្រហោងរបស់កម្ពុជា។ សម្តេច​តេ​ជោបានថ្លែងដូច្នេះថា “បើមិនមានវត្តមានចិន តើស្ពាន ជ្រោយចង្វារទី២កើតទេ ស្ពា​នព្រែកក្តាម ស្ពានព្រែកតាម៉ាក់ ស្ពានសេកុងស្ទឹងត្រែង…កើតទេនិងផ្លូវប្រវែងជាង២ពាន់​គីឡូ​ម៉ែត្រ វាកើតទេ បើចិនមិនជួយ”។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបផងដែរចំពោះ​ការរិះគន់ជុំវិញការវិនិយោគរបស់ចិននៅកម្ពុជា ដោយសម្តេច បានថ្លែងបញ្ជាក់ថា មានប្រទេស​ជា​ច្រើ​ន​​សុទ្ធតែបានរកស៊ីជាមួយចិន តែហេតុអ្វីក៏មានរិះគន់​រឿង​កម្ពុជារកស៊ីជាមួយចិនទៅវិញ។ ស​ម្តេ​ច​​តេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងចំអកទៅឱ្យ​ប្រទេស​ដែលរិះគន់ការវិនិយោគ​របស់ចិននៅ​កម្ពុជានោះថា ឱ្យមកវិនិយោគនៅកម្ពុជាឱ្យ​ច្រើនដូចប្រទេសចិនទៅបើគេខ្លាចចិនជះឥទ្ធិព​ល​​ខ្លាំងលើកម្ពុជាតាមរយៈការវិនិយោគ​នោះ។ សម្តេចតេជោបានបន្ថែមថា កម្ពុ​ជាមិនមានការរើសអើងសម្រាប់អ្នកវិនិយោគបរទេស​នោះទេ។ ពាក់​ព័ន្ធព័ត៌មានដែលថា កម្ពុ​ជា​ បើកដៃឱ្យចិន កសាងមូលដ្ឋានកងទ័ព​នៅកំពង់ផែ​សមុទ្ររាម ឬតំបន់ទេសចរណ៍​តារាសា​គរ​ ក្នុងខេត្ដកោះកុងនោះ សម្តេចនាយករដ្ឋ​មន្ដ្រី​បាន​ប្រកាសថា “ខ្ញុំសូមបញ្ជាក់ជាឱឡារិក មិនថាកងទ័ពចិន ឬអ្នក​ណា​​ទេ គឺមិនត្រូវមានវត្តមាន​នៅ​លើទឹកដីកម្ពុជាទេ”។ សម្ដេចក៏បានលើកជាសំណួរឱ្យប្រជា​ព​ល​រដ្ឋពិចារណាថា តើ​កម្ពុជា​ត្រូវការវត្តមានកងទ័ពបរទេសមកធ្វើអ្វីមានការចាំបាច់ទេហើ​យ​​ទៅវាយជាមួយអ្នក​ណា។ ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់ទៀតថា “វាគ្មានការចាំបាច់ទាល់តែ​សោះ​ឯចិន​វិញចាំ​បាច់មកដាក់ទ័ពនៅស្រុកខ្មែរធ្វើអ្វី បើចិននិងយើងនៅជិតគ្នាហ្នឹង”។ សម្ដេច​លើកហេតុផលថាប្រវត្តិសាស្ត្ររបស់ចិន មិនដែលនាំទ័ពចេញក្រៅពំ្រដែននោះទេ ហើ​យ​​ម្យ៉ាងទៀតរដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញឱ្យបរទេស​បង្កើត​មូលដ្ឋានទ័ពលើ​ទឹកដីរបស់ខ្លួន​ដែ​​រ​៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.