អាជ្ញា​ធរត្បូងឃ្មុំនៅ​តែបំពានទៅនឹងបទបញ្ជារបស់ប្រមុខដឹកនាំសម្ដេចហ៊ុនសែនខណៈប្រជាពលរដ្ឋខ្មែរនៅ​តែប្រមូលផ្តុំ​លេ​ងយ៉ាងគគ្រឹក​គ​គ្រេងនៅ​កាស៊ីណូភូមិ​យើង

ត្បូងឃ្មុំ៖កាស៊ីណូភូមិយើងនៅតែបន្តឲ្យប្រជាពលរដ្ឋខ្មែរចូលលេងមាន់ជល់និងអាប៉ោងបើកលេងឡើងដុះស្លែទៅហើយសមត្ថកិច្ចមិនហ៊ានបង្ក្រាបទុកដាក់ខែ។ប្រជាពលរដ្ឋរាយការណ៍មកថាការបើកលេងបានដោយរលូនអ្នកញៀនល្បែងនៅតែប្រមូលផ្តុំលេងយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចច្បាប់សោះឡើយដែលមានថៅកាស៊ីណូភូមិយើង​ឈ្មោះអូន (​ហៅ​បឹងបុ​បា្ផ​)​។ចំពោះការលេងល្បែងស៊ីសងបែបនេះ​កំពុងតែប្រព្រឹត្តបទល្មើសដែ​លផ្ទុយពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចដែលបានដាក់ចេញដោយរដ្ឋាភិបាល។មិនតែប៉ុណ្ណោះសមត្ថកិច្ចខេត្តត្បូងឃ្មុំកំពុងតែប្រព្រឹត្តបំពានទៅនឹងបទបញ្ជារបស់ប្រមុខដឹកនាំសម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេចបានដាក់បទបញ្ជាមិនឲ្យមានការប្រមូលផ្ដុំគ្នាដើម្បីចៀសវាងនិងបង្ការទប់ស្កាត់នៃជំងឺរាតត្បាតកូវីដ១៩(Covid 19)។ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតមូលដ្ឋានក្បែរកាស៊ីណូភូមិយើងខាងលើនេះបានឲ្យដឹងទៀតថាម្ចាស់ទីតាំងសង្វៀនជល់មាន់ដែលបានបើកលេងឲ្យប្រជាពលរដ្ឋខ្មែរចូលលេងជារៀងរាល់ថ្ងៃនេះគឺមិនខ្លាចរអាសមត្ថកិច្ចឬច្បាប់នោះឡើយប្រហែលបង់លុយអោយអាជ្ញាធរហើយមើលទៅ។ពលរដ្ឋបានបន្តថាជារៀងរាល់ថ្ងៃពួកគាត់ឃើញមានមនុស្សមកលេងយ៉ាងច្រើនហើយជល់ភ្នាល់ដាក់លុយខ្ទង់លានក្នុងមួយគូរៗហើយពួកគាត់មានការព្រួយបារម្ភថា បើកាលណាមានល្បែងស៊ីសងកើតឡើងហើយវាអាចនឹងកើតមានបទល្មើសផ្សេងៗដូចជាលួចឆក់ប្លន់ឬប្រើហិង្សាជាពិសេសអាចឆ្លងនៃកូវីដទៅដល់គ្រួសារផងដែរ។ពីព្រោះបទល្មើសផ្ដើមចេញពីល្បែងនេះឯង ។ករណីនេះសូមលោកអភិបាលជាមច័ន្ទសោភ័ណ្ឌនិងលោកស្នងការនគរបាលបែនរ័ត្នខេត្តត្បូងឃ្មុំមេត្តាចាត់កម្លាំងតាមដាននិងបង្ក្រាបជាបន្ទាន់។សូមជម្រាបជូនថាប្រមុខរដ្ឋាភិបាលបានលើកឡើងថាដំណាក់កាលកូវីត១៩លេងដឹងថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។មុនកូវីដ១៩កម្មវិធីទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសរាប់មិនអស់។ពេលកូវីដ១៩មកដល់ការងារភាគច្រើនធ្វើនៅផ្ទះដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។ក្រៅពីឯកសារគឺមើលរបាយការណ៏ពីរាជធានីខេត្តទាំង២៥ការសុំយោបល់ឬពិគ្រោះយោបល់ជាមួយឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រីតាមប្រពន្ធ័whatsapp.telegam.lineនិងប្រព័ន្ធផ្សេងទៀតដែលនេះជាផ្នែកមួយនៃការប្រយុទ្ធជាមួយកូវីដផងដែរ។ថ្ងៃនេះហាត់ប្រាណដោយវាយកូនគោលនៅក្បែរផ្ទះទៀតហើយ។ចាប់ពីពេលនេះទៅខ្ញុំលេងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយលើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេសយើង។ភរិយាខ្ញុំកូនៗខ្ញុំនិងអង្គរក្សរីករាយជាមួយព័ត៌មាននេះព្រោះពួកគេបារម្ភពីសន្តិសុខពិសេសការឆ្លងកូវីត១៩មកលើរូបខ្ញុំតែម្តង។សូមបញ្ជាក់ថាទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លងអ្នកជារហូតដល់ម៉ោង​០៨:០០​ ព្រឹក​ ថ្ងៃទី១សីហា២០២០​រកឃើញករណីជំងឺកូវីដ-១៩​ថ្មី​៥នាក់​ ​។ដូច្នេះចំនួនសរុប​២៣៩នាក់ចំនួនសំរាកនៅពេទ្យ​កើន៧៥នាក់​ចំនួនជាសះស្បើយសរុប​ចំនួន១៦៤នាក់​និងស្លាប់គ្មាន​៕ជាគន្ធា