ស្ថានទូតកម្ពុជាបានចេញសេចក្តីជូនដំណឹ​ងថារាជរដ្ឋាភិបា​លថៃ​បានប្រកាស​បន្តដាក់ប្រទេ​សក្នុងគ្រាអាសន្នចាប់ពី​ថ្ងៃទី១ដល់ទី៣១​ខែសីហាឆ្នាំ២០២០

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានចេញសេចក្តីជូនដំណឹងព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មេត្តាជ្រាបថារាជរដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល១ខែបន្ថែមទៀតចាប់ពីថ្ងៃទី១ដល់ទី៣១ ខែសីហាឆ្នាំ២០២០ដើម្បីបន្តទប់ស្កាត់និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។