កំណាព្យ៖ជួប​ស្រល់​នួននា​ងនៅភ្នំពេញ

#បងជាអ្នកព័ត៌មាន​ ជួបស្រល់នួននាងនៅភ្នំពេញនៃកម្ពុជា
ទីក្រុងជាកេរ្តិ៍ដូនពេញមហិមា ក្លាយជាសួគ៌ាដ៏ស្រស់ផូរផង់។
#អូននាំបងដើរមានទាបមានខ្ពស់ វិថីទាំងអស់មានតូចមានធំ
មានស្ពានអាកាសរចនាផូរផង់ សម្រេចបំណងប្រជាពិតៗ។
#សម័យតេជោធម្មពោធិចក្រី​ ភ្នំពេញបានក្លាយជាទីក្រុងតុសិដ្ឋ
ទីក្រុងនយោបាយសេដ្ឋកិច្ចពិតៗ ភ្នំពេញប្រាកដក្រុងកម្ពុជាថ្មី។
#ភ្នំពេញឈ្មោះល្បីពេញលោកា ប្រសិទ្ធនាមថាគុជបូរី
ជាតិសាសន៍ធំតូចបានភ្ជាប់មេត្រី តែងនឹកអាល័យស្រីថៃ្លជានិច្ច៕ដោយ៖ពុតសាម៉ាត់អ្នកកាសែតស្រុកស្រែ