ហុងកុង​នឹង​ពន្យារ​ពេល​កា​រ​បោះឆ្នោត​សភា

កាល​ពី​ថ្ងៃ​សុក្រមេដឹកនាំ​ក្រុង​ហុងកុង​អ្នកស្រី Carrie Lam ថ្លែង​ថារដ្ឋាភិបាល​ហុងកុង​នឹងពន្យារ​ពេល​ការ​បោះឆ្នោត​សភា​ដែល​គេ​បាន​រំពឹង​ទុក​យ៉ាង​ខ្លាំង​នោះ​រយៈ​ពេល​១​ឆ្នាំដោយ​លើក​ពី​ស្ថានភាព​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ទីក្រុង​ពាក់​កណ្តាល​ស្វយ័ត​របស់​ចិន​មួយ​នេះ។អាជ្ញាធរ​ហុងកុង​បាន​ប្រើប្រាស់​បទបញ្ជា​គ្រា​អាសន្ន​មួយ​ដើម្បី​ពន្យារ​ការ​បោះឆ្នោត​នេះ។អ្នកស្រី Lam ថា​រដ្ឋាភិបាល​ហុងកុង​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​សម្រេច​នេះ។នៅ​ទី​ក្រុង​ហុងកុង​ដែល​មាន​ពលរដ្ឋ​ចំនួន​៧,៥លាន​នាក់មាន​ការ​កើន​ឡើង​ករណី​ឆ្លង​កូវីដ១៩​យ៉ាង​ខ្លាំង​តាំង​ពី​ដើម​ខែ​កក្កដា​មក។ គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ហុងកុង​បាន​រាយការណ៍​ការ​ឆ្លង​៣.២៧៣​ករណីគឺ​ជាង​ទ្វេ​ដង​នៃ​ចំនួន​កាល​ពី​ដើម​ខែ​កក្កដា។​ការ​លើក​ពេល​ការបោះឆ្នោត​នេះ​ជាខាត​បង់​ខ្លាំង​មួយ​សម្រាប់​ក្រុម​ប្រឆាំង​ហុងកុង ដែល​បាន​សង្ឃឹម​ថា​នឹងទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​ពលរដ្ឋ​ដែល​កំពុង​មិន​សប្បាយ​ចិត្ត​នឹង​សភា​ដែល​មាន​តំណាងរាស្ត្រ​គាំទ្រ​ទី​ក្រុង​ប៉េកាំង​ភាគ​ច្រើន។អ្នក​តាក់តែង​ច្បាប់​ហុងកុង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា​បាន​ប្រើប្រាស់​ការ​ផ្ទុះ​រាតត្បាត​នេះ​ជា​លេស​ដើម្បី​ពន្យារ​ពេល​ការ​បោះឆ្នោត៕