រដ្ឋមន្រ្តីក​សិកម្ម៖មក​ទល់ថ្ងៃទី​៣១​ខែកក្កដាឆ្នាំ២០២​០​ការងារបង្កបង្កើនផល​ស្រូវរដូវវស្សានៅទូទាំងប្រទេ​សសម្រេចបាន២២៨​៩៤៣០ហ.​តស្មើនឹ​ង​៨៨,៤៦%នៃផែន​ការ​ចំនួន​២៥៨​៨១​៣០​ហិកតា

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា មកទល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចបាន ២ ២៨៩ ៤៣០ ហ.ត ស្មើនឹង ៨៨,៤៦% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហិកតា ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៦៨០ ១៨៨ ហ.ត ស្រូវកណ្តាលចំនួន ១ ១៥៩ ០៣២ ហ.ត ស្រូវធ្ងន់ចំនួន ៣៩៨ ៧១៨ ហ.ត ស្រូវចម្ការចំនួន ១៨ ០៥៩ ហ.ត ស្រូវឡើងទឹកចំនួន ៣៣ ៤៣៣ ហ.ត។ ទន្ទឹមនឹងការប្រមូលស្រូវស្រាលដើមរដូវវស្សា បានចំនួន ៦៨ ២៦៧ ហិកតា ស្មើនឹង ២,៩៨% ដែលទទួលបានទិន្នផលជាមធ្យមចំនួន ៤,២២៨ តោនក្នុងមួយហិកតា និងបរិមាណផលសរុបចំនួន ២៨៨ ៦២៦ តោន ។ ដោយឡែកដំណាំឧស្សាហកម្ម សម្រេចបាន ៧២៩ ១៨០ ហ.ត ស្មើនឹង៨៣,៣២% នៃផែនការ ៨៧៥ ២០០ ហ.ត ក្នុងនេះមាន៖ ពោតក្រហម ៨៧ ៥០៦ ហ.ត, ដំឡូងមីចំនួន ៥៨៧ ១១៩ ហ.ត សណ្តែកបាយចំនួន ១៦ ៨៦៣ ហ.ត សណ្តែកដីចំនួន ៤ ៥៩៥ ហ.ត, សណ្តែកសៀងចំនួន ៩ ៩៩៨ ហ.ត និងអំពៅចំនួន ១១ ៣០៣ ហ.ត ។ ដំណាំសាកវប្បកម្មរយៈពេលខ្លី សម្រេចបាន ៤៩ ៥៥០ ហិកតាស្មើនឹង ៩៧,១៦% ក្នុងនេះមានបន្លែគ្រប់មុខចំនួន ៣៤ ៤៣៥ ហិកតា៕សហការី