សមត្ថកិច្ចខេត្តត្បូងឃ្មុំប្រតិបត្តិការស្រាវជ្រាវបទដ្ឋានផ្សេងៗដែលពា​ក់ព័ន្ធទៅនិ​ងការបើក​កាស៊ីណូ(ឃ្វូប៊ល៦៩)

ត្បូងឃុំ៖កម្លាំងគណៈបញ្ជាការឯកភាពខេត្ត(នគរបាលព្រហ្មទណ្ឌខេត្តនិងស្រុកមេមត់២០នាក់អាវុធហត្ថ៥នាក់) និងមានកិច្ចសហការដឹកនាំបញ្ជាពីសំណាក់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំដឹកនាំដោយលោក ប៉ុតារាបាននិងកំពុងប្រតិបត្តិការស្រាវជ្រាវបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធទៅនិងការបើកកាស៊ីណូ (ឃ្វូប៊ល៦៩)ដែល មានទីតាំងនៅក្នុងភូមិដាកណ្តាល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំនិងបង្រ្កាបរាល់អំពើទាំងឡាយណា ដែលម្ចាស់ទីតាំងនិងម្ចាស់អាជីវកម្មមិនបានបំពេញតាមលក្ខខណ្ឌច្បាប់កំណត់។បើយោងផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាកខេត្តត្បូងឃុំខណៈនោះយើងសង្កេតឃើញមានមនុស្សកំពុងលេងល្បែងប្រមាណ៥០០នាក់រថយន្តចំនួនប្រមាណ២០គ្រឿងនិងម៉ូតូប្រមាណ២០០គ្រឿង។ទន្ទឹមនឹងនេះដែរតំណាងអយ្យការបាននិងកំពុងដឹកនាំកិច្ចប្រតិបត្តិការបន្តព័ត៌មានជាក់លាក់សារពត៌មានយើងនិងផ្សាយជូននៅពេលកិច្ចប្រតិបត្តិការនេះបន្តទៀត។សូមបញ្ជាក់ថាល្បែងស៊ីសងត្រូវបានគេចាត់ទុកថាជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើ លួច ឆក់ ប្លន់ និងកាប់សម្លាប់ជាដើម។សម្តេចក្រឡាហោម សខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាស់តឿនក្រើនរំឭកថាមានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ចមិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញចៀសវាងការរិះគន់នានា។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មី នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ថាល្បែងស៊ីសងគ្រប់ប្រភេទសុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ”។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕ដោយ៖លោកស្រីជាគន្ធា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.