ព័ត៌មានជាតិ

ថ្ងៃនេះយើងរកឃើញករណីជំងឺ​កូវីដ-១៩​ថ្មី​៥នាក់​ទៀត​ករណីនាំចូល​ទាំងអស់

រហូតដល់ម៉ោង​០៨:០០​ ព្រឹក​ ថ្ងៃទី១សីហា២០២០​ យើងរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​៥នាក់​ (ករណីនាំចូលទាំងអស់​ខ្មែរ​៤នាក់​និង​ឥណ្ឌូនេស៊ី​១នាក់)​។ដូច្នេះចំនួនសរុប​២៣៩នាក់ចំនួនសំរាកនៅពេទ្យ​កើន ៧៥នាក់​ចំនួនជាសះស្បើយសរុប​ចំនួន១៦៤នាក់​និងស្លាប់គ្មាន​ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ចដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​អាល់កុល​ ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥

cns

Leave a Reply

Your email address will not be published. Required fields are marked *