សារប្រមុខរដ្ឋាភិបាលកម្ពុជា

ដំណាក់កាលកូវីត១៩លេងដឹងថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។មុនកូវីដ១៩កម្មវិធីទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសរាប់មិនអស់។ពេលកូវីដ១៩មកដល់ការងារភាគច្រើនធ្វើនៅផ្ទះដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។ក្រៅពីឯកសារគឺមើលរបាយការណ៏ពីរាជធានីខេត្តទាំង២៥ការសុំយោបល់ឬពិគ្រោះយោបល់ជាមួយឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រីតាមប្រពន្ធ័whatsapp.telegam.lineនិងប្រព័ន្ធផ្សេងទៀតដែលនេះជាផ្នែកមួយនៃការប្រយុទ្ធជាមួយកូវីដផងដែរ។ថ្ងៃនេះហាត់ប្រាណដោយវាយកូនគោលនៅក្បែរផ្ទះទៀតហើយ។ចាប់ពីពេលនេះទៅខ្ញុំលេងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយលើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗដែលប្រកួតក្នុងប្រទេសយើង។ភរិយាខ្ញុំកូនៗខ្ញុំនិងអង្គរក្សរីករាយជាមួយព័ត៌មាននេះព្រោះពួកគេបារម្ភពីសន្តិសុខពិសេសការឆ្លងកូវីត១៩មកលើរូបខ្ញុំតែម្តង៕