
ក្រោមអំណាចលោកមេគយលឹមសម្បត្តិពុករលួយពេញបន្ទុកភ្លេចបណ្តាំនាយករដ្ឋមន្រ្តីឆ្លុះកញ្ចក់ងូតទឹកដុសក្អែល!
រាល់មុខទំនិញដែលនាំចូលមកកម្ពុជាតម្រូវឲ្យមានការបង់ពន្ធតាមស្ថាប័នគយនិងរដ្ឋាករដែលប្រចាំការនៅច្រកទ្វារ អន្តរជាតិមិនថាផ្លូវគោកឬផ្លូវអាកាសដើម្បីរក្សាបាននូវចំណូលទ្រទ្រង់សេដ្ឋកិច្ចជាតិ ។ផ្អែកតាមប្រភពអ្នករត់ការ ឯកសារ នាំទំនិញ ចូលតាម ច្រកព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ក្រោមអំណាច លោកមេគយនិងរដ្ឋាករ លឹមសម្បត្តិបានរៀបចំប្រព័ន្ធ ទំនាក់ទំនង រត់ឯកសារ ដោយតម្រូវ ឲ្យបង់ប្រាក់៥ដុល្លារ សម្រាប់ មន្ត្រីគយ ទទួល ផែនចុះលេខ ។ បង់លុយ ២០ដុល្លារសម្រាប់មន្ត្រី គយទទួលបន្ទុក គណនេយ្យ ។ បង់១០ដុល្លារ ទៅឲ្យប្រធានផ្នែក ត្រួតពិនិត្យនិង១០ ដុល្លារទៀត សម្រាប់មន្ត្រី គយដែល ចុះត្រួត ពិនិត្យផ្ទាល់ ។ បង់២០ដុល្លារ ទៅឲ្យ មន្ត្រីគយ ផ្នែកកាត់ស្ដុកបញ្ចុះឯកសារ និង៥ ដុល្លារទៀត សម្រាប់ អនុប្រធាន ការិយាល័យ ដើម្បី បញ្ចប់ ឯកសារ ។
សរុបជា ទឹកប្រាក់ដោយ គ្រាន់តែ ចំណាយថ្លៃ រត់ឯកសារ នាំទំនិញ ចូលមួយ គឺត្រូវចាយ ប្រាក់អស់ ៧០ដុល្លារ ឯណោះ ហើយក្នុង មួយថ្ងៃៗ គឺមានអ្នករត់ ឯកសារ ប៉ុន្មាន?! រួចលុយ ដែលភ្ជាប់ ជាមួយ ឯកសារ ដោយពុំបាន ចេញវិក្ក័យបត្រ បែបហ្នឹង! គឺដាក់ចូល រដ្ឋឬដាក់ ចូលហោប៉ៅ មន្ត្រីគយ ក្នុងព្រលាន ឲ្យប្រាកដទៅ ។ បើជាប្រាក់ ចូលក្នុង ហោប៉ៅ ទេនោះ តើអាចតម្រូវ ឲ្យមានការ ស៊ើបអង្កេត ពីអង្គភាព ប្រឆាំងអំពើ ពុករលួយ ដែរឬអត់! ព្រោះមន្ត្រី គយធ្វើការ ក៏ទទួលបាន ប្រាក់ខែ ពីរដ្ឋដូច គ្រូបង្រៀន និងមន្ត្រី រាជការដទៃ ទៀតដែរ ។ការចំណាយ ប្រាក់រត់ការ ត្រូវបានគេ អះអាងថា ជាមុខទំនិញ ដែលស្របច្បាប់ និងបង់ពន្ធ រួចរាល់ តែប៉ុណ្ណោះ ។ កន្លងមក ប៉ូលីស សេដ្ឋកិច្ច បានឃាត់ ចាប់ទូរស័ព្ទ គេចពន្ធនាំ ចូលតាមច្រក ព្រលាន យន្តហោះបាន រាប់ពាន់គ្រឿង តើអាចជា ករណីពិសេស ផ្សេងទៀត ពាក់ព័ន្ធទៅ នឹងអំពើ ពុករលួយ ប្លន់លុយ ពន្ធរដ្ឋដែល មានទឹកប្រាក់ មិនតិច នោះឡើយ ។ដូច្នេះហើយ ទើបមជ្ឈដ្ឋាន មហាជន តែងតែ សង្កេតឃើញ ភាពមានបាន របស់ មន្ត្រីគយ នៅក្នុងព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ គឺបានសំញ៉ែង ឲ្យឃើញពី ភាពមានបាន តាមការ ជិះឡាន ទំនើបៗ បើកចូលហាង កាលីបៗ ដែលមាន តម្លៃថ្លៃ ។ ភាពមានបាន ដូចបាន រៀបរាប់ ខាងលើនេះ គឺមានតែ អង្គភាព ប្រឆាំងអំពើ ពុករលួយ ទៅកាន់ ស្ថាប័នគយនិងរដ្ឋាករប្រចាំព្រលានយន្តហោះ អន្តរជាតិភ្នំពេញបាន។ពុំនោះទេ អំពើពុករលួយ នឹងបន្ត រាលដាល ដល់ស្ថាប័នផ្សេងទៀតយកមក ធ្វើជាគំរូ បង្កឲ្យ មានការ រិះគន់ពី មហាជនក៏ដូចជា អន្តរជាតិ ជាក់ជា មិនខានឡើយ ។ ពុំនោះទេ អ្នកវិនិយោគ នឹងត្រូវបាត់បង់ ។ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះសារពត៌មានយើងបានទាក់ទងទៅលោកលឹមសម្បត្តិនៅព្រឹកថៃ្ងទី០២ខែធ្នូឆ្នាំ២០១៩នេះតែមិនលើកទូរស័ព្ទ។សូមបញ្ជាក់ថាក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥តុលាឆ្នាំ២០១៣ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានរិះគន់យ៉ាងខ្លាំងទៅលើអំពើពុករលួយរបស់មន្ត្រីគយ។សម្តេចបានមានប្រសាសន៍ថាលោកបានដឹងទាំងអស់នូវអំពើពុករលួយក្នុងអគ្គនាយកដ្ឋានគយនិងមានឯកសារ នៅក្នុងដៃទាំងអស់ផងដែរ។សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុន១០ ដែលត្រូវរ៉ូវជាមួយគយគឺបាននាំចូលទំនិញមកដោយស្រួល ឯក្រុមហ៊ុន៤០ទៀត ខ្លះមិនត្រូវជាមួយគយគឺនាំចូលមកលំបាកណាស់។ ទីបំផុតក្រុមហ៊ុនទាំង៤០នោះក៏រត់ទៅជ្រកក្នុងក្រុមហ៊ុន១០ឲ្យជួយនាំចូល។ បន្ថែមលើនេះសម្តេចក៏បានព្រមានដែរថា សម្តេចបានដើរចូលទៅក្នុងគយហើយ…គយស៊ីល្មមឆ្អែតហើយ..ត្រូវចេះស្រឡាញ់ជាតិផង!!។ ជាបញ្ចប់សម្តេចតេជោបានទុកពេលឲ្យចំនួន៦០ថ្ងៃឬ២ខែឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយត្រូវលុបបំបាត់ចោលនូវអំពើពុករលួយ ពោលគឺទុកពេលឲ្យ៦០ថ្ងៃដើម្បី” កែខ្លួន”គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារកៀរគរចំណូលគយពង្រឹងការបង្រា្កប អំពើរត់ពន្ធ និងពង្រឹងអភិបាលកិច្ចអង្គភាពគយឡើងវិញ។ជាងនោះទៅទៀតនោះសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ចេញនូវអភិក្រមសម្រាប់មន្រ្តីទាំងឡាយ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលរដ្ឋសភា អាណតិ្តទី៥ឲ្យមុជទឹកឆ្លុះកញ្ចក់ដុសក្លែលនិងវះកាត់៕ដោយ៖ពុតសាម៉ាត់