ក-ក-ន៖លប់បំបាត់បាតុភាព​បទល្មើសនេសាទអនាធិ​បតេយ្យនៃ​ខេត្តពោធិសាត់

ប្រទេសកម្ពុជាបានចាត់ឱ្យមានទិវាមច្ឆាជាតិនៅថ្ងៃទី១ខែកក្កដារៀងរាល់ឆ្នាំ។ដើម្បី​ចាត់វិធានការលុបបំបាត់​ភាពអនាធិបតេយ្យនៃកា​រដាក់ឧបករណ៍នេសាទនានាដែលនាំឲ្យ​ការបំផ្លិចបំផ្លាញធនធានមច្ឆជាតិនៅ​តាមបឹងបួរនានា​។បទល្មើសនេសាទ​នៅស្រុកបាកានខេត្តពោធិសាត់ត្រូវបាន​អនុញ្ញាតឲ្យធ្វើជាចំហរដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញនោះឡើយ។ស្ថិតក្នុងស្រកបាកានខេត្តពោធិសាត់បទល្មើសនេសាទ​បានកើតឡើង​យ៉ាងសកម្ម ។ ផ្ទុយទៅវិញពួកមន្ត្រីជលផល​ជាអ្នកឃុបឃិត​ឲ្យមានបទល្មើសនោះថែមទៀត។ពួកជលផល​អះអាងថាឆ្នាំនេះស្ថានភាពទឹកទន្លេ​ឆាប់ឡើងឆាប់ស្រកធ្វើ​ឲ្យទិន្នផល​ត្រីថយចុះនិយាយឲ្យខ្លី ឆ្នាំនេះ​គ្មានត្រី​ដូចឆ្នាំមុនៗនោះឡើយ ។ ដូច្នេះ​បទល្មើសនេសាទ​មានតិចតួច​តែប៉ុណ្ណោះ ។ ប្រសិនបើមានបទល្មើស​តិចតួច​ហើយ​បង្ក្រាបទៀត​នោះ​គឺហាក់ដូចជាច្របាច់កអ្នកនេសាទពេកហើយ ។ប៉ុន្តែផ្ទុយទៅវិញក្រុមអ្នកនេសាទ​នៅតំបន់បឹងទន្លេសាប​ក្នុងស្រុក​បាកានពាសវាលពាសកាលនោះ​សុទ្ធតែត្រូវបង់លុយ​ឲ្យមន្ត្រីជំនាញ។បច្ចុប្បន្ននេះដោយស្ថានភាពទឹកទន្លេសាប​ស្រកចុះ​យ៉ាងខ្លាំង។ ដូច្នេះអ្នកប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់​ត្រូជាការកត់សម្គាល់នៅក្នុងភូមិសាស្រ្តខេត្តពោធិសាត់នៅមាន​សកម្មភាពដាក់អ៊ួនយ៉ាំងកាវរបាំងលបស៊ីបយន្តប្រើម៉ាស៊ីនយក្សដែលសកម្មអវិជ្ជមានទាំងនោះបានបង្កជាឧបសគ្គដល់​ការចរាចររបបជលសាស្រ្តការបំលាស់ទី​របស់មច្ឆាជាតិ​គ្រប់ប្រភេទព្រមទាំងជា​កត្តាបង្កឱ្យមានការ​រាក់យ៉ាងឆាប់រហ័សដល់ទន្លេ ស្ទឹង ព្រែក បឹងបួរទាំងនោះផងដែរ។
ក-ក-ន៖ដើម្បី​ឈាន​លប់បំបាត់​ទាំងស្រុង​នូវសកម្មភាព​អនាធិប​តេយ្យ​ទាំងនេះ រដ្ឋាភិបាលគួរតែចាត់វិធានការឱ្យក្រសួង​ស្ថាប័ននិងអាជ្ញាធរខេត្តពាក់ព័ន្ធ​នឹង​របប​ជលសាស្រ្ត នៃខេត្តពោធិសាត់បង្រ្កាបជាបន្ទាន់។
-មតិទី១៖អាជ្ញាធរខេត្តពាក់ព័ន្ធនិងកម្លាំងអន្តរាគមន៍ពិសេសចុះ​បំផ្លាញចោលទាំងស្រុងនិងចាប់បញ្ជូនជនល្មើសកសាងសំណុំរឿងបញ្ជូនទៅ​តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់​។ស្រាវជ្រាវរកចាប់ខ្លួនជនដែលដាក់បទល្មើសនេសាទដើម្បីចាត់ការតាមច្បាប់។ បើសិនជាបទល្មើសនេសាទកើតមាននៅស្រុកណាគឺស្រុកនោះត្រូវទទួលខុសត្រូវ។
-មតិទី២៖បទល្មើស​នេសាទ​នឹង​ត្រូវ​លុប​បំបាត់អស់​តែ​អាស្រ័យ​លើវត្តមាន​នៃមន្រ្តី​ពុក​រលួយនៃខេត្តពោធិសាត់នេះលែងលាដៃយកលុយពីជនល្មើសជាថ្នូរមិនបង្រ្កាប៕ដោយ៖ហ៊ុងហ្គា