រដ្ឋមន្ត្រីកសិកម្ម​ចុះមើលចំការប​ន្លែស្ពៃក្តោបនិងស្ពៃបូកគោ

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មនិងសហការីបានបន្តដំណើរមកមើលចំការបន្លែស្ពៃក្តោបនិងស្ពៃបូកគោរបស់លោក គ្រី ម៉េង ឈាងនៅក្រុងសែនមនោរម្យ(លេខទំនាក់ទំនង០៩៧៨៣២២៣៤៨)និងចំការបន្លែស្ពៃបូកគោមួយកន្លែងទៀតរបស់លោក ឡង់ នី ០៩៧ ៧៥០១១៥១)។ លោកទាំងពីរនាក់បានរៀបរាប់ជូនឯកត្តមរដ្ឋមន្រ្តីបានជ្រាបដំណើរការដាំបន្លែ មើលថែទាំ និងប្រមូលផល។ ជារួមបន្លែស្ពៃក្តោប និងស្ពៃបូកគោទីផ្សារធំគឺនៅភ្នំពេញ មានតម្លៃសមរម្យ សេចក្តីត្រូវការទីផ្សារខ្ពស់។បញ្ហាចំបងដែលពួកគាត់កំពុងប្រឈមគឺដើមទុនវិនិយោគដើម្បីពង្រីកផលិតកម្មបន្លែដូចជារោងសំណាញ់ រៀបចំប្រព័ន្ធទឹក ទីតាំងប្រផ្តុំ និងទូត្រជាក់។ល។បន្ទាប់ពីបានអញ្ជើញចុះពិនិត្យចំការបន្លែរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កសិករទាំងពីរ និងមានការជឿជាក់ថាទីផ្សារ និងតម្លៃបន្លែសុវត្ថិភាពនឹងល្អប្រសើរឡើងជាលំដាប់ដោយសារការពេញនិយមរបស់អ្នកបរិភោគដែលគិតគូពីសុខភាពជាចំបង ហើយអ្នកដាំក៏បានអនុវត្តតាមលក្ខណ: បច្ចេកទេសត្រឹមត្រូវ ជាពិសេសបន្លែដែលមានប្រភពពីខេត្ត មណ្ឌលគីរីនេះតែម្តងដោយសារក្សេត្របរិស្ថានសម្រាប់ដំណាំបន្លែមានការលូតលាស់បានល្អ និងរស់ជាតិឆ្ងាញ់ពិសារទៀតផង។ សម្រាប់អនាគត ឯកឧត្តមរដ្ឋមន្ត្រីណែនាំឲ្យមន្ទីរជួយធ្វើជាស្ពានចំលងរវាងអ្នកផលិត និងឈ្មួញ តាមរយ:ការចុះកិច្ចសន្យាផ្គត់ផ្គង់ ដែលកិច្ចសន្យាអនុវត្តផលិត កម្មកសិកម្មនេះ បានផ្តល់បច្ចេកវិទ្យាកសិកម្មទំនើប ដូចជាដាំបន្លែក្នុងផ្ទះសំណាញ់ ប្រើប្រព័ន្ធដំណក់ និងសាច ប្រើប្រាស់ ជី និងថ្នាំកសិកម្មត្រឹមត្រូវតាមបច្ចេកទេស ចេះសន្សំ និងផលិតជី និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ បានយកគោលការណ៍ស្តីពី “ការអនុវត្តកសិកម្មល្អ (GAP)” ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រាក់រង្វាន់លើកទឹកចិត្តជូនពូ ឡង់ នី ចំនួន ១០០ដុល្លារ ដែលបានប្រើប្រាស់រោងសំណាញ់ ប្រព័ន្ធទឹក ដាំបន្លែបានល្អ៕សហការី