ព័ត៌មានជាតិ

រហូតដល់ម៉ោង​ ៨:៣០ព្រឹក​​ថ្ងៃទី​១៦​កក្កដា​​​២០២០​កម្ពុជារក​ឃើញករណីជំងឺកូវីដ-​១៩​ថ្មី​១នា​ក់ទៀត

រហូតដល់ម៉ោង​ ៨:៣០ព្រឹក​ ថ្ងៃទី​ ១៦កក្កដា​ ២០២០​ យើងរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​១នាក់​ទៀត។ (ជាករណីនាំចូល​គាត់ជនជាតិខ្មែរធ្វើដំណើរពីប្រទេសអារ៉ាប់ហោះហើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី​ ក្រោយពីធ្វើតេស្តជាលើកទី៣ក្នុងចំណោមអ្នកអវិជ្ជមានព្រោះគាត់ជិះយន្តហោះជាមួយអ្នកវិជ្ជមានមកពីអារ៉ាប់២៤នាក់មុន)។ដូច្នេះចំនួនសរុបកូវីដ-១៩​ កើន១៦៦នាក់និងជាសះស្បើយគ្មានចំនួនសំរាកនៅពេទ្យកើន៣៣នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣៣នាក់​និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ពិធីជប់លៀង​ការចាក់ធុងបាសរាំ​។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ឬជែល​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ មករា​ ២០២០​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

cns

Leave a Reply

Your email address will not be published. Required fields are marked *