រដ្ឋមន្រ្តីកសិកម្ម៖ល្បឿនការងារបង្កបង្កើនផលស្រូវរដូវ​វស្សាឆ្នាំ២០២០នៅទូទាំ​ងព្រះរាជាណា​ចក្រកម្ពុជា

គិតមកត្រឹម ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូងនិងព្រួសបាន ១ ៩៤៩ ៧២៥ ហ.ត ស្មើនឹង ៧៥,២៨% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៦១០ ៧៣៦ ហ.ត, ស្រូវកណ្តាលចំនួន ៩៥៣ ៥២៦ ហ.ត, ស្រូវធ្ងន់ចំនួន ៣៣៤ ៦៩៤ ហ.ត, ស្រូវចម្ការចំនួន ១៧ ៦៨៣ ហ.ត, ស្រូវឡើងទឹកចំនួន ៣៣ ០០៦ ហ.ត ។ ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៣២ ៥៦៥ ហ.ត ទទួលបរិមាណផលសរុបចំនួន ១៤១ ០៣២ តោន ទិន្នផលគិតជាមធ្យម ៤,៣៣១ ត/ហ.ត ដែលចាត់ទុកថា ជាការទទួលបានផលខ្ពស់ជាងបណ្តាឆ្នាំដ៏ទៃទៀត។ ទន្ទឹមនឹងនេះក៏យើងបានជួបប្រទះបញ្ហាគ្រោះរាំងស្ងួតនៅតាមឃុំ ស្រុកខ្លះ នៅទូទាំងប្រទេស មួយចំនួនដែរ ប៉ុន្តែមិនប្រឈមខ្លាំងក្លាដូចឆ្នាំកន្លងទៅនោះទេ៕សហការី