បរិយាយ៖ចំ​ណាត់ការ​របស់កម្លាំងក​ងរាជអាវុធហត្ថខេត្តកំ​ពង់ឆ្នាំងចាប់ក្រុមឆ្លុះកង្កែបលោកងិន វាសនានិងសហការីទៅតុ​លាការមិ​​នយល់ពីច្បាប់ស្តីរប​បសា​រ​ពត៌មា​នខណៈទិញលក់ពត៌មានច​រចារៀបអន្ទាក់​(ធើ)ស៊ីដោយ​មេ​ធាវីឧ​កញ៉ាទៀវិ​ចិត្រ

អ្នកកាសែតមិនស៊ីប្រាក់ខែរបស់រដ្ឋាភិបាលមា​នតែប្រាក់​​ឃើញប៉ុណ្ណោះ!!! ចំណាត់ការ​របស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលើ​អ្នកកាសែតមិ​នយល់ពីច្បាប់ស្តីរបបសា​រ​ពត៌មា​នខណៈអ្នកកាសែតរាប់ពាន់នាក់កំពុងតែរិះគន់ថាចំណា​​ត់​របស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលើអ្នកកាសែតគឺមិនតម្លាភាព ។គេនិយាយតៗគ្នាថា វិស័យសារពត៌មានសិទ្ធិជាសកល គឺជាអំណាចទី៤ បន្ទាប់ពីអំណាចទី១គឺនិតិបញ្ញត្តិ អំណាចទី២ និ​តិប្រតិប​ត្តិ អំណាចទី៣គឺអំណាចតុលាការ និងទី៤ អំណាចសារពត៌មាន ។ប៉ុន្តែសម្រាប់ស្រុកខ្មែរ!វិញ មិនមានច្បាប់ក្រមណាមួយចែងពីអំណាច សារ​ពត៌មាន​នៅឡើយទេ។ផ្ទុយទៅវិញ អំណាចសារពត៌មានសម្រាប់ស្រុកខ្មែរ!ប្រៀបបា​ននិងនំចំណីដែលគេខ្ចប់នៅនឹងស្លឹកចេកនិ​យាយរួមសិទ្ធិជាសកលដែលអ្នកច្បាប់អះអាងថាអំណា​ចទី៤គឺមិនគប្បីស្ថិតនៅលើតែបបូរមាត់សមត្ថកិច្ចមួយចំនួនតូ​ចដែលពាក់ព័ន្ធនិងបទល្មើសដែលការពារពួកសង្គមងងឹតតែប៉ុណ្ណោះ។ជាការពិតណាស់អ្នកកាសែតកំពុងរងការគំរាមកំហែង​ចា​ប់ដាក់គុក គ្រប់ពេលវេលាដែលជាហេតុធ្វើអោយវិស័យសារពត៌មាន​ធ្លាក់ចុះនៅក្នុងអន្លង់ដ៍ជ្រៅមិនអាច ងើបបានដោយសារ​តែសមត្ថកិច្ចត្រូវរ៉ូវជាមួយអ្នកមានអំណាចរៀបរឿងចាប់អ្នកកាសែ​តដាក់គុកងាយៗ ប្រៀបបាននឹងនំចំណីដែលខ្ចប់នៅនឹងស្លឹកចេក ចង់បកពិសា​រស្មើម៉ានបានស្មើហ្នឹង!។យើងទាំងអស់គ្នាជាជនរួមជាតិខ្មែរ តែងតែធ្លាប់ឮប្រសា​សន៍សម្តេចតេជោហ៊ុន សែន នៅលើ កញ្ចក់ទូរទស្សន៍ តាមវិទ្យុ និងទំព័រកាសែត​ថាអ្នកកាសែតប្រៀបបាននិងអ្នកឆ្លុះកង្កែប ធ្វើការទៅតាមឆន្ទៈមិន មានប្រាក់បៀវត្សរ៍មានតែប្រាក់​ឃើញតែប៉ុណ្ណោះ មានន័​យថា កាម៉េរ៉ា គឺជាភ្លើងពន្លឺសម្រាប់អ្នកកាសែត ដើរឆ្លុះកង្កែបឃើញមួយវាយមួយ ឃើញពីរវាយពីរ នោះហើយគឺជាប្រាក់ឃើញ។ សរុបសេចក្តី រួមខាងលើទាំ​​ងអស់មានតែសម្តេចតេជោ ហ៊ុន សែន ទេ ដែលបានដឹងពីសុខទុក្ខ របស់អ្នកកាសែត បើគេចាំមិនខុសទេសម្តេចតេជោ ក៍ធ្លាប់ជាអ្នកសរសេរ​អត្ថបទសារពត៌មាន នៅក្នុងកាសែ​តប្រជាជននាសម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជាផងដែរ ។ប៉ុន្តែដំណាក់កាល ចុងក្រោយនេះ ដោយសារតែសមត្ថកិច្ចអសកម្មយកតួនាទីទៅរកស៊ីពា​ក់ព័ន្ធបទល្មើស ពិសេសគឺបទល្មើសគេចពន្ធបទល្មើសផ្សេងៗទៀត ជាដើម ដែលជាហេតុធ្វើអោយអ្នកកាសែតគឺជាឆ្អឹងទទឹង-ក រប​ស់ពួកគេទៅវិញ។ចុងក្រោយនេះ អ្នកកាសែតបានស្ថិតនៅក្នុងការគំរាមកំហែងនិងចាប់ដាក់គុកជាបន្តបន្ទាប់។ជាក់ស្តែងនាយកកាផ្សាយគេហទំព័រក្រាំងមាសលោកងិនវាសនានិងលោកទូច ឌីនត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅវេលាម៉ោងប្រមាណជាង៩ ព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៩ស្ថិតក្នុងហាងការហ្វេមួយកន្លែងនៅជិតមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំងស្ថិតនៅក្នុង ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងខណៈទិញលក់ពត៌មានចរចារៀបអន្ទាក់ធើស៊ីដោយមេ​ធាវីឧកញ៉ាទៀវិចិត្រ។​មន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំងពិតជាមានការឃាត់ខ្លួនលោកងិនវាសនានាយកការផ្សាយគេហទំព័រ(ក្រាំងមាស)ពិតមែនពីបទបរិហារកេរ្តិ៍និងកំហែងយកតាមពាក្យបណ្ដឹងរបស់មេធាវីលោក ឧកញ៉ាចិត្តធម៌( ទៀវិចិត្រ)។​បន្ទាប់ពីលោកងិន វាសនា បានចុះផ្សាយអំពីរឿងអាស្រូវរបស់លោកឧកញ៉ាទៀ វិចិត្រ ក្នុង ករណីរកស៊ីនាំប្រេងគេចពន្ធ ចូលមក ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។មេធាវីលោកឧកញ៉ា ទៀ វិចិត្រ បានស្នើសុំឲ្យលោក ងិន វាសនា ចុះផ្សាយបកស្រាយ ឡើងវិញ ។ យោងគេហទំព័រ ក្រាំងមាស លោក ងិន វាសនា ក៏បានចុះផ្សាយបកស្រាយជូនវិញផងដែរ។​ប៉ុន្តែខាងមេធាវី របស់លោកឧកញ៉ា ទៀ វិចិត្រ បន្តសុំឲ្យលោក ងិន វាសនា លុបព័ត៌មានទើបមានការចរចាគ្នា(ទិញលក់)ដើម្បីបិទបាំងព័ត៌មាន ដោយលោកងិន វាសនា សុំការជួយឧបត្ថមត្រោនមួយគ្រឿង ទើបខាងមេធាវីរបស់លោក លោកឧកញ៉ា ទៀ វិចិត្រសុំឲ្យជាលុយចរចាគ្នា ក្នុងទឹកប្រាក់២៤០០ដុល្លារ ។មេធាវីរបស់លោកឧកញ៉ា ទៀ វិចិត្រនៅព្រឹកមិញនេះបានធ្វើការណាត់ ជួបលោក ងិន វាសនា នៅហាងការហ្វេខាងលើដើម្បីដោះដូរព័ត៌មានហើយក៏ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនតែម្ដងទៅ។​បើទោះបីយ៉ាងណាក៏ដោយមជ្ឍដ្ឋានប្រជាពលរដ្ឋបានរិះគន់ថាហេតុអីបានជាអ្នកសូកមិនជាប់រួចខ្លួនទៅវិញខណៈអ្នកកាសែ​តស្ថិតនៅក្នុងការទិញលក់ពត៌មានស្របច្បាប់ស្តីរបបសា​រ​ពត៌មា​ន(ធើ្វអាជីវកម្ម)ឃើញមួយវ៉ៃមួយ មានតែប្រាក់ឃើញអត់ប្រាក់ខែ។ជារឿយៗរហូតមកដល់ពេលនេះអ្នកកាសែតស្លាប់ជាប់​គុកជាច្រើននាក់មកហើយ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារចោទពីបទកំហែងយក ឬជម្រិតទារប្រាក់ជាដើមមានអ្នកកាសែតមួយចំនួនស្ថិតនៅក្រៅឃុំ និងមួយចំនួនទៀតសម្រេចដោះលែងវិញ ដោយរកភស្តុតាងនិងកំហុសមិនឃើញ ការប្រើកម្លាំង និងមធ្យោបាយចាប់ណាមួយពាក់ព័ន្ធ បទល្មើស។ការដែលយកអ្នកកាសែតដាក់គុក គឺដើម្បីគំរាមកំហែងបំបាក់ស្មារតីកុំអោយមានការ ប្រមាញ់រូបភាពយកមកចុះផ្សាយតែប៉ុណ្ណោះ ។នៅក្នុងអង្គហេតុនៃបណ្តឹងចាប់អ្នកកាសែតគេសង្កេត ឃើញសុទ្ធសឹងជាមន្ត្រីសមត្ថកិច្ចមួយចំនួនតូច ដែលខូចៗ នៅតាមបណ្តាខេត្ត.ក្រុងរាជធានី៕ដោយ៖ចលនាសង្គម

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.