ខ្សឹប៖អីយ៉ា!នាយទាហា​នជាន់ខ្ពស់​ឧក​ញ៉ាគង់ ក្រឹង​យក​តួនាទីរកស៊ី​ឈើ​ខុសច្បាប់​សា​រជាថ្មី(VIDEO)

ក្រចេះ៖មន្ត្រីធំៗជាច្រើនទាំងនៅរាជធានីនិងនៅខេត្តតំបន់ភូមិភាគឦសា​នពិសេសនៅខេត្តក្រចេះតែម្តងបានឱ្យដឹងថាឈ្មួញឈើឈ្មោះគង់ក្រឹងដែលមន្ត្រីរាជការ​(នាយទាហានជាន់ខ្ពស់)និងពលរដ្ឋនៅទីនោះដឹងគ្រប់ៗគ្នាថាជាស្តេចត្រាញ់ឈ្មួញឈើដ៏មានអំណាចឥទ្ធិពលនិងលុយកាក់កំពុងតែធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញទៅវៀតណាមរាប់រយរថយន្តស្ទើរតែរាល់ថ្ងៃយប់វាហាក់បីដូចជាស្តេចត្រាញ់ឈ្មួញឈើរូបនេះទទួលបានជោគជ័យលើមុខជំនួញនេះខ្លាំងណាស់ដោយមិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះហ៊ានបង្ក្រាបនោះឡើយ ។រហូតមានមន្ត្រីធំៗបានលើកឡើងថា “តើនេះជាជោគជ័យរបស់ស្តេចត្រាញ់ឈ្មួញឈើគង់ក្រឹងឬជាការបរាជ័យនៃការអនុវត្តន៍បទបញ្ជានាយករដ្ឋមន្រ្តីពេញមួយអាណត្តិទី៥និងបន្តអាណត្តិទី៦នេះទៀតឬយ៉ាងណា?មន្ត្រីទាំងនោះ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាលោកគង់ក្រឹងគឺជាស្តេចត្រាញ់ប្រចាំភូមិភាគឦសានបានន័យថាឈ្មួញមួយនេះកំពុងតែល្បីល្បាញខាងបំផ្លាញបទល្មើសព្រៃឈើបន្ទាប់ពីឈ្មួញឈើទ្រីភាពនិងឈ្មួញឈើច្រើនទៀត។បើតាមព័ត៌មានពីខេត្តក្រចេះបានប្រាប់ឱ្យដឹងថាបទល្មើសព្រៃឈើបច្ចុប្បន្នកំពុងនៅមានការចរាចរឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ស្ទើរតែរាល់យប់ថៃ្ង ទោះមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខ្លះ បានដាក់កម្លាំងពង្រាយដើម្បីធ្វើការទប់ស្កាត់និងបង្រ្កាបក៏ដោយក៏មិនអាចទប់ស្កាត់ឬបង្ក្រាបក្បួនរថយន្តដឹកឈើរបស់ស្តេចត្រាញ់ឈ្មួញឈើរបស់គង់ក្រឹងបានដែរ។ នេះដោយសារគង់ក្រឹងប្រើដុ​ល្លារបន្ទន់ទឹកចិត្តសមត្ថកិច្ចពីថ្នាក់ក្រោមដល់លើទើបឈើចេញទៅវៀតណាមបានរលូន។តាមច្រករបៀងមួយកន្លែងហៅថាច្រករបៀងដេបី ដែលអង្គភាពលោកគង់ ក្រឹង កំពុងគ្រប់គ្រងដើម្បឆ្លងចូលទៅក្នុងទឹកដីប្រទេសវៀតណាម។ច្រករបៀងនេះស្ថិតនៅភូមិត្រពាំងស្រែឃុំពីរធ្នូស្រុកស្នួលខេត្តក្រចេះពោលគឺជិតនឹងច្រកទ្វារទ្វេភាគីអន្ដរជាតិវ៉ាលឺ។ឧកញ៉ា គង់ ក្រឹង ត្រូវបានគេនិយាយថា​ បានបង្កើតដេប៉ូទិញឈើ និងស្តុកទុកសម្រាប់យកទៅលក់នៅប្រទេសវៀតណាម ហើយឈើទាំងនោះស្ថិតនៅបរិវេណក្រោយផ្ទះរបស់លោកផ្ទាល់តែម្ដង ដោយមានការហ៊ុំព័ទ្ធយ៉ាងជិតល្អ។ ដែលជាចំណុចក្រោលគោខាងក្រោយបន្ទាយទាហ៊ាន ស្ថិតនៅក្នុងឃុំពីរធ្នូស្រុកស្នួលខេត្តក្រចេះដោយចេញម្តងៗពី៣០ទៅ៤០រថយន្តឯណោះ។សកម្មភាពទាំងនេះ ត្រូវបានមជ្ឈដ្ឋានមហាជនរិះគន់ចំពោះអាជ្ញាធរក្នុងតំបន់នោះផងដែរ ។ ជាក់ស្តែង​ថ្មីៗ​នេះ​មាន​រថយន្ត​ប្រភេទ​វ៉េ​អង​ធុន​ធំ​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ចូល​ឃ្លាំង​របស់​មេ​ឈ្មួញ គង់ ក្រឹ​ង នៅ​ខាងក្រោយ​សណ្ឋាគារ​កសិក​រ​អភិវឌ្ឍន៍ ហើយ​ក៏មាន​រ៉ឺម៉ក​ម៉ូតូ​ច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចូល​ទីតាំង​នោះ​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ថា ពេល​មាន​រថយន្ត​ប្រភេទ​វ៉េ​អង​និង​រ៉ឺម៉ក​ម៉ូតូ​ច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចូលទៅ​ទីតាំង​ស្តុក​ឈើ​រប​ស់មេ​ឈ្មួញ គង់ ក្រឹ​ង ។ រថយន្ត​ប្រភេទ​វ៉េ​អង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​២ យ៉ាង​រលូន​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​។
ពាក់ព័ន្ធរឿងកាប់ឈើដឹក​ជញ្ជូនចេញទៅវៀតណាមដោយរលូនបែបនេះគេ នៅចាំបាននោះ គឺថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានដកតំណែងចៅហ្វាយខេត្តបីរូបនៅភូមិភាគឦសាន្តនៃប្រទសកម្ពុជា ពាក់ព័ន្ធនឹងការមិនបង្ក្រាបបទល្មើសព្រៃឈើ តាមបទបញ្ជាសម្តេចតេជោនាយករដ្ឋមន្ត្រី បែបណាក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍ជាហូរហែរ ស្តីពីសកម្មភាព ក្រុមឈ្មួញ ដែលមានមេខ្លោងឈ្មួញឈើល្បីឈ្មោះគង់ក្រឹងបានជួលកម្មករសម្រុកលួចកាប់ឈើយ៉ាងកក្រើក ដឹកនិងជារៀងរាល់ថ្ងៃតែម្តង ហើយដឹកបន្តទៅលក់នៅប្រទេសវៀតណាម ដែលមានសមត្ថកិច្ចទទួលផលពីមេឈ្មួញឈើនេះ ចាំបើកផ្លូវឱ្យគ្រប់ពេល ដោយគ្មានការបង្ក្រាបអ្វីឡើយ។បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកក្រចេះ បានឲ្យ​ប្រាប់ឱ្យដឹងថាមេឈ្មួញរកស៊ីឈើខុសច្បាប់ដែលគេនិយាយតៗគ្នាថាជាសេនាដៃស្តាំរបស់សមត្ថកិច្ចប្រដាប់អាវុធខេត្តក្រចេះបានសម្រុកលួចកាប់ ដឹកជញ្ជូនឈើខុសច្បាប់យ៉ាងកក្រើក ឆ្លងដែនទៅវៀតណាមដូចហែកឋិនគ្មានមន្ត្រីនិងសមត្ថកិច្ចណាហ៊ានក្អកជាមួយមេឈ្មួញរូបនេះឡើយ។បើនិយាយពីឈ្មួញរកស៊ី​បទល្មើសព្រៃឈើ ពីមុនគេតែងតែល្បីល្បាញឧកញ៉ា ខ្មូត នោះ គឺឧកញ៉ា ទ្រី ភាព ដោយសារឧកញ៉ា ទ្រី ភាព គឺជាបុរសខ្លាំង ដែលគ្មាននរណាបង្រ្កាបបាន បើទោះមានភស្តុតាង បន្ទាប់ពីរកស៊ី​ឈើយូរៗទៅ ឧកញ៉ាប្រចាំភូមិភាគឦសានមួយនេះ ក៏បានប្រែក្លាយខ្លួនទៅជាមហាសេដ្ឋី និងស្តេចត្រាញ់។ មួយរយៈក្រោយមកឧកញ៉ា ទ្រី ភាព ក៏បានដកខ្លួនចេញពីសមរភូមិក្តៅ បន្ទាប់ពីមានការរិះគន់ ឬអាចនិយាយបានថា ព្រៃឈើត្រូវបានទន្រ្ទាន ឬកាប់បំផ្លាញស្ទើរអស់។ ប៉ុន្តែទោះជាបែបណាក៏ដោយចុះ បទល្មើសព្រៃឈើនេះ ក៏មិនទាន់សាបរលាបទៅណាដែរ រហូតបច្ចុប្បន្នមានអ្នកថ្មីបន្តវេននោះ គឺលោកគង់ក្រឹង។រឿងរ៉ាវនេះសារពត៌មានយើងនឹងរង់ចាំមើល ថាតើសមត្ថកិច្ចណា ដែលហ៊ានចេញមុខបង្ក្រាបឈើរបស់ស្តេចឈ្មួញឈើគង់ក្រឹង រូបនេះបានដែរឬយ៉ាងណានោះទេ?។គួររំលឹកថាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើកទី២០ឆ្នាំ ថ្ងៃ​បង្កើត​កងទ័ព​ជើង​គោក បាន​ណែនាំ​ឱ្យ​កង​ទ័ព​ត្រូវ​ចូល​រួម​ថែរក្សា​ការពារ​ព្រៃឈើ ជល​ផល និង​ធនធានធម្មជាតិ​ឱ្យ​បាន​ល្អ ។ សម្តេច​ក៏បាន​ព្រមាន​ដាក់ទោស​ទណ្ឌ​ដល់​មន្ត្រី​យោធា​ទាំង​ឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​កាប់​ឈើនិង​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ផង​ដែរ៖ «កងទ័ព​ទាំង​អស់​ត្រូវ​ចូល​រួម​រក្សា​ព្រៃឈើ មិន​ត្រូវ​ក្លាយ​ទៅ​ជា​អ្នក​កាប់​ឈើ ឬ​ជា​អ្នក​ការពារ​ឈ្មួញ​កាប់​ឈើ​នោះ​ទេ។ ចូលរួម​រក្សា​ធនធាន​ជលផល​ក៏​កម្រ​​របស់​យើង។ ត្រូវ​ចូល​រួម​រក្សា​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​ក៏​ត្រូវ​ដាក់​ទោស​ទណ្ឌ​អ្នក​ណា​ក៏​ដោយ​ ស័ក្ដិ​ប៉ុណ្ណា​ក៏​ដោយ​ដែល​ធ្វើ​ការ​ឃុបឃិត​ឬក៏បំពានទៅលើ​បទបញ្ជា​ទាំងនេះ»។ជាងនេះទៅទៀតនោះសម្តេចហ៊ុនសែនតែង​តែ​បង្ហាញ​ថាគិត​គូរ​ពី​រឿង​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ តាម​រយៈ​ការ​បង្កើត​ច្បាប់ អង្គភាព និង​យន្តការ​ជាច្រើន​ ដើម្បី​ទប់​ស្កាត់​បទល្មើស​ឧក្រិដ្ឋ​ក្នុង​វិស័យ​មួយ​នេះ។ សម្តេច​ ហ៊ុន សែន ក៏​ធ្លាប់​​​ប្រកាស​ជា​សាធារណៈ​ដែរ​ថា សម្តេច​ហ៊ាន​កាត់​ក​ខ្លួន​ឯង​ក្រវាត់​ចោល​ បើ​សម្តេចមិន​អាច​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ទេ​នោះ ហើយ​ក៏​ធ្លាប់​ចេញ​បញ្ជា​ឲ្យ​បាញ់​គ្រាប់​រ៉ុកកែត​កម្ទេច​ជន​ល្មើសកាប់បំផ្លាញ​ព្រៃ​ឈើ​ទៀត​ផង​៕ដោយ៖លោកស្រីជាគន្ធា

រថយន្តដឹកឈើរបស់មេឈ្មួញឈើគង់ក្រឹង។រូបថត:សហការី

Posted by កាសែត«ចលនាសង្គម» on Sunday, June 16, 2019

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.