បាតុករ​រាប់សែននាក់​​​ទាមទារ​ឲ្យមេដឹកនាំហុ​ងកុងចុះ​ចេញពីតំណែង

កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញនិស្សិត​ហុងកុងនិង​អ្នក​គាំទ្រ​នៅ​តៃវ៉ាន់​កាន់​ពាក្យស្លោក ដែល​សរសេរ​ថា «គ្មាន​ទេ​បត្យាប័ន​ទៅ​ចិន» និង «តៃវ៉ាន់​គាំទ្រ​ហុងកុង» ដើម្បី​ប្រឆាំង​នឹង​សំណើ​ច្បាប់​បត្យាប័ន​នៅ​ខាង​ក្រៅ​អគារសភា Yuan នៅ​ក្នុង​ក្រុង​​មនុស្ស​រាប់សែននាក់​បាន​ចេញ​ធ្វើបាតុកម្ម​សារ​ជា​ថ្មី​នៅតាម​ផ្លូវ​នានា​នៅក្នុង​ក្រុងហុងកុ​ងដើម្បី​ប្រឆាំង​នឹង​សំណើ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​បញ្ជូន​មនុស្ស​ទៅ​ប្រទេសចិន។បាតុកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ហាង​លក់ទំនិញ​និង​អាគាររដ្ឋាភិបាល​នានា​នៅក្នុង​ទីក្រុង​ហុងកុង​បិទ​ទ្វារ។ ក្រុម​អ្នក​រៀបចំ​បាតុកម្ម​បាន​និយាយ​ថា​ មាន​មនុស្ស២លាននាក់​ចេញ​មកធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវនានា​ក្នុង​ទីក្រុង​ហុងកុង។បាតុកម្ម​នេះ​បាន​ផ្ទុះឡើង​នៅ​មួយ​ថ្ងៃ​បន្ទាប់​ពី​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​ដោយ​អ្នកស្រី Carrie Lam នាយកប្រតិបត្តិ​ទីក្រុងហុងកុង​ ប៉ុន្តែ​ក្រុមបាតុករ​បាន​និយាយ​ថា​ពួកគេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ទាល់តែ​សំណើ​ច្បាប់​នេះ​ត្រូវ​បាន​លុបចោល​ទាំងស្រុង។នៅស្របពេល​ជាមួយ​គ្នានេះ​ រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា​ ប្រធានាធិបតី​អាមេរិក​លោក Donald Trump មាន​គម្រោង​ពិភាក្សា​អំពី​បញ្ហា​នៅ​ទីក្រុង​ហុងកុង​ជាមួយ​នឹង​សមភាគីចិន​របស់លោក​ គឺលោក​ប្រធានាធិបតី Xi Jinping នៅ​ឯសន្និសីទ​កំពូល G20 ​នៅ​ប្រទេស​ជប៉ុន​ដែល​នឹងចូល​មក​ដល់​ក្នុង​ពេល​ខាងមុខ​នេះ។ក្រុមបាតុករ​បាន​កាន់​បដា​ស្រែក​ទាមទារ​ឲ្យអ្នកស្រីCarrieLamចុះ​ចេញពីតំណែង។បាតុករម្នាក់​ឈ្មោះStevenChowបាននិយាយថាលោកមិនបានចូលរួមក្នុងបាតុកម្មកាលពីលើកមុនទេ។ប៉ុន្តែពេលនេះលោកសម្រេចចូលរួមធ្វើបាតុកម្មដោយសារតែលោកខឹងសម្បារទៅនឹងការបង្រ្កាបរបស់ក្រុមអាជ្ញាធរទៅលើហ្វូងបាតុករកាលពីដើមសប្តាហ៍មុន។កាលពីថ្ងៃពុធប៉ូលីសបង្រ្កាបកុបកម្មបានបាញ់ឧស័្មនបង្ហូរទឹកភ្នែកនិងបាញ់គ្រាប់កាំភ្លើងជ័រទៅលើហ្វូងយុវជនដែលជាក្រុមបាតុករដែលបានប្រមូលផ្តុំគ្នាប្រឆាំងទៅនឹងសំណើច្បាប់នេះនិងបានព្យាយាមគ្រប់គ្រងផ្លូវសំខាន់ៗនៅក្នុងទីក្រុងហុងកុងដែលស្រដៀងគ្នាទៅនឹងបាតុកម្មរបស់ចលនាឆ័ត្រប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ ៕

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.