លោកផាត់វីរ:មេនគ​របាលអន្តោប្រវេ​សន៍ច្រកទ្វាអន្តរ​ជា​​តិព្រំកំពុ​ងត្រូវប៉ា​ន់​​ពីក្រុមឈ្មួញ​និងក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ

ប៉ៃលិន៖បើតាមប្រជាពលរដ្ឋខ្សឹបថាលោកផាត់ វីរៈប្រធានការិយាល័យ​នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិព្រំខេត្តប៉ៃលិនបាននិងកំពុងត្រូវប៉ាន់យ៉ាងសម្បើម​ពីក្រុមឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនទំនិញ តាមរយៈការចាត់ឲ្យពួកមន្ត្រីនគរបា​លដែលជា​ដៃជើងប្រមូលសេដ្ឋកិច្ចតាមរយៈការធ្វើស្ថិតិដើម្បីប្រមូលក្រុមឈ្មួញ,ក្រុមហ៊ុនដឹកជញ្ជូនទំនិញដែលរកស៊ីដឹកទំនិញ​បង់ពន្ធមិនគ្រប់និងចូលខុសម៉ោងរដ្ឋបាលត្រូវគិតគូរពី​សេវាសម្រាប់ពួកមន្ត្រីនគរបាលនៅទីនោះ។ ពួកមន្ត្រីនគរបាលអន្តោប្រវេសន៍​ជាអ្នករៀបផែនការ​យុទ្ធសាស្ត្រ ដើម្បីឲ្យឈ្មួញអ្នករកស៊ីបង់ប្រាក់ជូនពួកខ្លួន។បើតាមប្រភពដដែលបានខ្សឹបឲ្យដឹងថាមន្ត្រីនគរបា​លអន្តោប្រវេសន៍ច្រកអន្តរជាតិមានតួនាទីជាអ្នកត្រួតពិនិត្យរាល់មធ្យោបាយទំនិញចេញ-ចូល, អ្នកដំណើរភ្ញៀវជាតិ អន្តរជាតិ, ប្រថាប់ត្រាលើលិខិតឆ្លងដែន (ទិដ្ឋាការ)ទប់ស្កាត់ការហូរចូលរាល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងផ្តល់ទិដ្ឋាការភ្ញៀវចូលក្នុងប្រទេស ។ ប៉ុន្តែសម្រាប់លោក ផាត់ វីរៈ ប្រធាននគរបាលអន្តោប្រវេសន៍​ច្រក​ព្រំ ត្រូវគេខ្សឹបនិងអះអាងថា បានបង្កើតឲ្យមានយុទ្ធសាស្ត្រ​ទាញ​យកលាភសក្ការៈ ទាំងបំពាន​ទៅនឹងតួនាទីភារកិច្ចរបស់ខ្លួន ដូចដែលមានចែង​ក្នុងអនុក្រឹត្យលេខ៦៤ ។ មានន័យថា ច្បាប់ទុកមួយដុំលៃយ៉ាងណា​ឲ្យបាន​សេដ្ឋកិច្ច​ចូលហោប៉ៅសិន ។
គេខ្សឹបទៀតថា លោកផាត់ វីរៈ បានបណ្តោយឲ្យមន្ត្រីរបស់ខ្លួនធ្វើសកម្មភាពគាបសង្កត់​ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករតូចតាច​ដឹកទំនិញ​តាមរទេះ តម្រូវឲ្យបង់លុយ​ដោយមិនចេញ​វិក្ក័យបត្រនោះឡើយ ។ ប្រភពបានខ្សឹបថា សកម្មភាពទាំងឡាយ ដែលជាអំពើផ្ទុយនឹងអនុក្រឹត្យលេខ៦៤ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ពោលគឺលោក ផាត់ វីរៈ កាន់តែគាប់​ទាំងឈ្មួញនិងអ្នករកស៊ីតូចតាច ។ ពួកឈ្មួញក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន​ត្រូវបង់ក្បាលឡានជូនលោកផាត់ វីរៈ លើកលែងតែក្រុមហ៊ុនដឹកជញ្ជូនខ្លះ ដែលមានខ្សែស្រឡាយ ឬខ្នងបង្អែកធំ គឺចំណាយតិចសម្រាប់លោក ផាត់ វីរៈ ។ពាក់ព័ន្ធការបែកធ្លាយពុករលួយរបស់លោកផាត់វីរៈនេះសារពត៌មានយើងបានទាក់ទងសួរនាំដែរតែមិនលើកទូរស័ព្ទសោះនៅថៃ្ងនេះ៕ដោយ៖លោកស្រីជាគន្ធា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.