អន្តរជាតិ

កូរ៉េខាង​ជើងត្រៀមប៉េងប៉ោង​រាប់ពាន់និងខិត្តប័ណ្ណរាប់លានសន្លឹកក្នុងការរៀបចំសម្រាប់​ធ្វើការឃោសនាសងសឹ​កនឹងប្រទេស​កូរ៉េខាងត្បូងវិញ

កូរ៉េខាងជើង៖សារព័ត៌មានមជ្ឈិមកូរ៉េខាងជើងKCNAបាននិយាយនៅថ្ងៃចន្ទនេះថាខ្លួនបានត្រៀមប៉េងប៉ោងរាប់ពាន់និងខិត្តប័ណ្ណរាប់លានសន្លឹកក្នុងការរៀបចំសម្រាប់ធ្វើការឃោសនាសងសឹកនឹងប្រទេសកូរ៉េខាងត្បូងវិញ ។ប្រទេសកូរ៉េខាងជើងបានផ្តល់ព័ត៌មានមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងនិយាយថាខ្លួនកំពុងត្រៀមចាប់ផ្តើមយុទ្ធនាការផ្សាយខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងត្បូងបន្ទាប់បានថ្កោលទោសជាបន្តបន្ទាប់​ទីក្រុងសេអ៊ូលដែ​លបានបាចខិត្តប័ណ្ណប្រឆាំងកូរ៉េខា​ងជើង​ចូលព្រំដែននៃប្រទេសកូរ៉េខាងជើង។ខិត្តប័ណ្ណទាំងនោះ​ត្រូវបានចងភ្ជាប់ទៅនឹងប៉េងប៉ោងឬក៏​ដាក់ក្នុងដបដើម្បីបណ្តែតតាមទឹក។បច្ចុប្បន្ន ស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីសប្ដាហ៍មុន ដើម្បីបង្ហាញការខឹងសម្បារនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់ការបណ្ដែតបណ្ដោយ ឱ្យជនជាតិកូរ៉េខាងជើងរស់នៅនិរទេស នៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណតាមបាឡុងជាច្រើន ចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន៕

cns

Leave a Reply

Your email address will not be published. Required fields are marked *