អាមេរិក​បន្ទោស​អ៊ីរ៉ង់ចំពោះ​ការ​វាយ​ប្រហារ​កប៉ាល់​​ដឹក​ប្រេង​ពីរ​គ្រឿង​​នៅ​ឈូង​ស​មុទ្រ​អូម៉ង់

លោក ដូណាល់ ត្រាំ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកនិង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ​Mike Pompeo ​ហើយ​និង​យោធា​សហរដ្ឋ​អាមេរិក​បាន​ស្ដី​បន្ទោស​ប្រទេស​អ៊ីរ៉ង់ ចំពោះ​ការ​វាយ​ប្រហារកប៉ាល់​ដឹក​ប្រេង​ពីរ​គ្រឿង​នៅ​ឈូង​សមុទ្រ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។លោក​ប្រធានាធិបតី​បាន​ថ្លែង​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ Fox News ​ថា៖ «‍អ៊ីរ៉ង់​ជា​អ្នក​ធ្វើ​រឿង​នេះ» ដោយ​លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ប៉ុនប៉ង​ណាមួយ​របស់​ប្រទេស​អ៊ីរ៉ង់​ក្នុង​ការ​បិទ​ច្រក​ផ្លូវ​ទឹក​ Strait of Hormuz ​ដែល​ជា​ច្រក​ផ្លូវ​ទឹក​តែ​មួយ​គត់​ចេញ​ពី​ឈូង​សមុទ្រ​ពែក​ទៅ​កាន់​មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​នោះ​នឹង​មិន​ស្ថិតស្ថេរ​យូរ​ទេ។លោក ត្រាំ បាន​ពិភាក្សា​អំពី​ការ​វាយ​ប្រហារ​នេះ​នៅ​ពេល​ជជែក​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក ហ្ស៊ីនហ្សូ អាបេ ​(Shinzo Abe) ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​តេហេរ៉ង់​នៃ​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់។ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​អាមេរិក​និង​ជប៉ុន​ បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កងទ័ព​ជើង​ទឹក​អាមេរិក បាន​បញ្ចេញ​វីដេអូ ដែល​ពួកគេ​និយាយ​ថា បង្ហាញ​មនុស្ស​នៅ​លើ​នាវា​ល្បាត​អ៊ីរ៉ង់​មួយ បាន​ដក​គ្រាប់​បែក​កំណត់​ម៉ោងដែល​មិន​ទាន់​ផ្ទុះ​ចេញ​ពី​កប៉ាល់ Kokuka ​Courageous​ ដែល​ជា​កប៉ាល់​មួយ​ក្នុង​ចំណោម​កប៉ាល់​ដឹក​ប្រេង​ពីរ​ ដែល​កំពុង​ដឹក​ប្រេង​តាម​ផ្លូវ​ទឹក​នោះ។កប៉ាល់​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ​Kokuka Sangyo ​ដែល​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​របស់​ជប៉ុន។ ប្រទេស​ជប៉ុន​បាន​ថ្កោល​ទោស​ការ​វាយប្រហារ​ទៅ​លើ​កប៉ាល់​ដឹកប្រេង​ទាំង​ពីរ​នោះ។ ចំណែក​កប៉ាល់​ដឹក​ប្រេង​មួយ​ទៀត​ឈ្មោះ ​Front Altair ​គឺ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ន័រវែស៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.