អន្តរជាតិ

រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ការរឹតបន្តឹងបន្ថែមទៀតដើម្បីបញ្ឈប់​ការរីករាល​ដាលនៃការផ្ទុះឡើងជា​ថ្មីនៃ​វីរុសកូ​វីដ១៩

ចិន៖បើតាមប្រភពពីឆានែលញូវអាស៊ីបានឲ្យដឹងថាអាជ្ញាធរក្រុងប៉េកាំងបានដាក់ការរឹតបន្តឹងបន្ថែមទៀតដើម្បីបញ្ឈប់ការរីករាលដាលនៃការផ្ទុះឡើងជាថ្មីនៃ​វីរុសកូវីដ១៩ក្នុងរដ្ឋធានីរបស់ខ្លួនចេញទៅកាន់ខេត្តផ្សេងទៀតដោយបានផ្អាកសេវាកម្មដឹកជញ្ជូនមួយចំនួនចេញពីទីក្រុង។មន្រ្តីទីក្រុងប៉េកាំងបានរាយការណ៍នៅថ្ងៃអង្គារនេះថាមានករណីឆ្លងវីរុសកូវីដ១៩ថ្មីក្នុងទីក្រុងប៉េកាំងចំនួន២៧ករណីនៅថ្ងៃទី១៥មិថុនានេះដែលបានធ្វើឱ្យចំនួនអ្នកឆ្លងថ្មីកើនឡើងយ៉ាងច្រើននៅក្នុងការផ្ទុះឡើងនា​ពេលបច្ចុប្បន្នដល់ទៅ១០៦ នាក់។បញ្ហានេះបង្កឱ្យមានការភ័យខ្លាចនៃរលកទីពីរនៃការឆ្លងវីរុសកូវីដ ១៩នេះ៕

cns

Leave a Reply

Your email address will not be published. Required fields are marked *