ព័ត៌មានជាតិ

ថ្ងៃនេះយើង​ពុំរកឃើញក​រណីជំងឺកូវីដ-១៩​ថ្មី​ទេ​

រហូតដល់ម៉ោង​៨:៣០​ព្រឹក ថ្ងៃទី​ ១៦​ មិថុនា​ ២០២០​ យើងពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ដូច្នេះចំនួនសរុបកូវីដ-១៩​១២៨នាក់​ដដែល​ចំនួនសំរាកនៅពេទ្យ៣នាក់​ចំនួនជាសះស្បើយ​ចំនួន១២៥​នាក់​ និងស្លាប់គ្មាន​។ ជំងឺកូវីដ-១៩​នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្ន!ជាប់ជានិច្ច ដោយអនុវត្តអនាម័យ​នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ដ៏ខ្លាំងក្លានៅឡើយ​ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ការចាក់ធុងបាសរាំ​ ។ ល។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។
យើងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​៕

cns

Leave a Reply

Your email address will not be published. Required fields are marked *