យ៉ាងតិច​មាន​មនុស្ស​៩​៥នា​ក់​ត្រូវ​ស​ម្លាប់​ក្នុង​តំ​​បន់​ភាគ​កណ្តា​ល​ប្រទេស​ម៉ាលី

យ៉ាងតិច​មាន​មនុស្ស​៩៥នាក់​ត្រូវ​សម្លាប់​ក្នុង​តំបន់​ភាគ​កណ្តាល​ប្រទេស​ម៉ាលី​កាលពី​ថ្ងៃចន្ទ​នៅពេល​ដែល​ក្រុម​ប្រដាប់​អាវុធ​បាន​វាយ​ប្រហារ​ភូមិ​មួយ​នៅ​រំលង​អាធ្រាត ដោយ​បាន​បាញ់​ប្រហារ​ពលរដ្ឋ ​និង​ដុតផ្ទះ​សម្បែង​ជាច្រើន​ខ្នង។អ្នក​សារព័ត៌មាន​ប្រចាំ​តំបន់​ម្នាក់ ​បាន​ប្រាប់​ VOA ​ភាសា​អាហ្វ្រិក​និយាយ​ភាសា​បារាំង ថា​ការ​វាយ​ប្រហារ​នោះ​ ផ្តោត​លើភូមិ​ សូបាណេទូ ​(Sobanetou) ​នៅជិត​ទី​ប្រជុំ​ជន ទីក្រុង​ម៉បទី ​(Mopti)។​ អ្នក​កាសែត​ដដែល​បាន​និយាយ​ថា​ចំនួន​មនុស្ស​ស្លាប់​អាច​កើន ដល់​ទៅជាង​១០០​នាក់។របាយ​ការណ៍​បឋមៗ​ បាន​និយាយ​ថា​ ភូមិ​ដែល​ភាគ​ច្រើន​ជន​ជាតិ​ដើម​ភាគ​តិច​ ដូហ្គុង ​(Dogon) ​រស់​នៅ​នោះ ​ទំនង​ជា​ត្រូវរង​ការ​វាយ​ប្រហារ​ពីក្រុម​សកម្ម​ប្រយុទ្ធ​ជនជាតិ​ដើម ភាគតិច​ ហ្វូឡានី ​(Fulani)។ភាព​តានតឹង​បាន​កើត​មាន​ឡើង​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ​រវាង​កសិករ ដូហ្គុង​ និង​ ហ្វ៊ូឡានី​ដែល​ប្រកប​មុខរបរ​ចញ្ចឹម​សត្វ​នោះ។កាលពី​ថ្ងៃទី​២៣ ​ខែមិនា ​មាន​ជនជាតិ​ភាគ​តិច ​ហ្វ៊ូឡានី ​ប្រមាណ​១៦០​នាក់ ​ត្រូវគេ សម្លាប់​នៅពេល​ក្រុម​ខ្មាន់​កាំភ្លើង​ជាច្រើន​ បាន​វាយ​ប្រហារ​ភូមិ​ អូហ្គុះស្សាហ្គូ (Ogossagou)​ នៅក្នុង​តំបន់​តែមួយ។​ ជនជាតិ​ដើម​ភាគតិច ​ដូហ្គុង​រងការ​ចោទ​ប្រកាន់ ពី​ការ​វាយ​ប្រហារ​នោះ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.