ក្រុម​បាតុករ​ចេញ​ម​ក​តវ៉ា​ពេញផ្លូវ​ប្រឆាំ​ងនឹង​សេ​ចក្តី​ស្នើ​ច្បាប់​ធ្វើ​បត្យាប័ន

ក្រុម​អ្នក​ស្រុក​រស់​នៅ​ក្នុងទី​ក្រុង​ហុងកុង​រាប់ម៉ឺននាក់​ គ្រប់​អាយុ​កាល​ និង​គ្រប់​មជ្ឈដ្ឋាន បាន​ធ្វើបាតុកម្ម​កាលពី​ថ្ងៃអាទិត្យ ​ប្រឆាំង​នឹង​សេចក្តី​ស្នើច្បាប់​ដែល​អនុញាត​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ទៅ​ប្រទេស​ចិន​ដីគោក​ដើម្បី​ប្រឈមមុខ​នឹងការ​ចោទ​ប្រកាន់ ហើយ​នេះ​គឺជា​បាតុកម្ម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ទីក្រុង​ដែល​គេមិន​ដែល​ឃើញ​ក្នុង​រយៈ​ពេល​ជា​ច្រើនឆ្នាំ​មក​ហើយ។​ ក្រុម​បាតុករ​បាន​កាន់​បដា​ ថ្កោលទោស​ចំពោះ​សេចក្តី​ស្នើច្បាប់ ដែល​អាច​កែប្រែ​ច្បាប់​ទាក់ទង​នឹង​ការ​រត់​គេច​ខ្លួន​របស់​ជន​ប្រព្រឹត្ត​បទល្មើស​របស់​ដែនដី​ហុងកុង។អ្នក​ចូលរួម​បាតុកម្ម​ខ្លះទៀត​ កាន់​បដា​ដែល​អំពាវនាវ​ឲ្យ​មេដឹកនាំ​ដែនដី​ហុងកុង ​ខារី ឡាំ ​(Carrie Lam) ​ចុះចេញ​ពីមុខ​តំណែង​ ចំពោះ​ការ​គាំទ្រ​សេចក្តី​ស្នើច្បាប់​នេះ ​ទោះ ជា​សេចក្តី​ស្នើច្បាប់​នេះ​ត្រូវ​រង​ការរិះគន់​ពីក្រុម​សង្គម​អ្នក​ច្បាប់​ដែនដី​ហុងកុង​ រហូត​ដល់​សភា​ពាណិជ្ជកម្ម​អាមេរិក​ក្តី។​ ក្រុម​អ្នក​រិះគន់​និយាយ​ថា​ ប្រព័ន្ធ​ច្បាប់​ប្រទេស​ចិន​ដី​គោក​ នឹង​មិន​អាច​ធានា​សិទ្ធិ​ដល់​ជន​ជាប់​ចោទ​ ដូច​ដែល​ច្បាប់​នៅក្នុង​ដែនដី​ហុងកុង ដែល​ជា​ដែនដី​ស្វយ័ត​ពាក់​កណ្តាល​នេះ​ទេ។អង្គការ​សិទ្ធិមនុស្ស​ហៅថា ​Civil Human Rights Front ​ដែលជា​អ្នក​រៀបចំ​បាតុកម្ម ​បាន​ប៉ាន់​ប្រម៉ាណ​ថា ​បាតុករ​មាន​ជាង ១លាន​នាក់​ ខណៈ​ដែល​ប៉ូលិស​ហុងកុង​និយាយ​ថា ចំនួន​អ្នក​ចូលរួម​បាតុកម្ម​ខ្ពស់​បំផុត​ប្រហែល​ជា​២៤ម៉ឺន​នាក់​តែ​ប៉ុណ្ណោះ​នៅ​លើ​ដង​ផ្លូវ៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.