លោកផ្កាយ១ស៊ុមសុជាតិរងការរិះគន់ឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋនៅចំណុចគោកព្រះជិត១០០០ហិកតា!ក្នុងនោះ​ចៅហ្វាយខេត្តមាន​១១៣ហិក​តាដែរ!

កំពង់ឆ្នាំង៖ តើករណីខាងក្រោមនេះជាការពិតឬ?តើ ឧត្ដមអគ្គស្នងការនគរបាលជាតិ ជាពិសេសប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា គួរមានវិធានការបែបណា?​តើគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនិងអាជ្ញាធរ គួរតែធ្វើការបំភ្លឺត្រឡប់និងភូតកុហក់ទៅកាន់ថ្នាក់លើជាពិសេសភូតកុហក់ប្រមុខរដ្ឋាភិបាលនោះ។​ករណីរំលោភបំពានឈូសឆាយដីព្រៃលិចទឹកពីសំណាក់អ្នកមានអំណាចមួយចំនួននៅក្នុងខេត្តកំពង់ឆ្នាំង ខាងលើនេះត្រូវបានគេសង្ស័យថាប្រហែលជាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ
ហើយកើតមានស្ទើរគ្រប់នៅតាមបណ្ដាស្រុកនានាមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ។​
ករណីនេះគេបានធ្លាប់ឃើញវត្តមានលោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ,លោក លី ឡានាយខ័ណ្ឌជលផល, លោក ចេង ចាន់ដូណា អភិបាលរង ស្រុកកំពង់លែងធ្លាប់បាត់ចុះទៅត្រួតពិនិត្យនិងអង្កេតធ្វើការហាមឃាត់នៅតំបន់នោះជាញឹកញ៉ាប់ ។ប៉ុន្តែហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ។លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ប្រាប់អ្នកសារពត៌មានផងដែរថា ករណីហ្នឹង!មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង រួចរាល់ហើយផងដែរ។​ក្នុងនោះមន្ត្រីជំនាញជលផលខេត្តកំពង់ឆ្នាំងលោក លី ឡាជានាយខណ្ឌ ក៍ធ្លាប់បានអះអាងថាករណីរំលោភយកដីនៅតំបន់នោះមកធ្វើជាកម្មសិទ្ធិទោះបី២០ ទៅ៤០ឆ្នាំក្រោយក៏មិនទាន់ហួសពេលនិងមិនរួចខ្លួននោះទេ។​ព្រៃលិចទឹកដែលជាជម្រកត្រីពងកូននារដូវវស្សា បច្ចុប្បន្ននេះបានក្លាយជាផ្ទៃដីវាលនិងបានក្លាយទៅជាវាលស្រែដ៏ធំល្វឹងល្វើយ ហើយម្ចាស់កម្មសិទ្ធនោះសុទ្ធសឹងជាមន្ត្រីមានអំណាចនិងមានឥទ្ធិពល។​ភាពល្បីល្បាញរបស់ខេត្តកំពង់ឆ្នាំង គឺគ្រឿងចក្រ រំលោភឈូសឆាយបំពានយកដីព្រៃលិចទឹកក្នុងតំបន់៣ធ្វើជាកម្មសិទ្ធិ ក្នុងស្រុកកំពង់លែងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងខេត្តផ្ទាល់ផងដែរ ។សម្ដេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នៅក្នុងពិធីបុណ្យទន្លេលើកទី៥ កន្លងមកធ្លាប់មានប្រសាសន៍ផ្ដាំផ្ញើឲ្យអភិបាលខេត្តមួយចំនួនខិតខំការពារដីព្រៃលិចទឹកឱ្យបានល្អ។
ទន្ទឹមនិងអភិក្រមទាំង5 រួមមាន៖
– ឆ្លុះកញ្ចក់ – ងូតទឹក – ដុសក្អែល
– ព្យាបាល និង – វះកាត់ ។ករណីរំលោភបំពានកន្លងមកនៅចំណុចតំបន់គោកព្រះ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងជិត១០០០ ហិកតាខាងលើនេះបើយោងតាមប្រភពបានបង្ហើបឲ្យដឹងថា មានស្នងការរង១រូប នៅខេត្តកំពង់ឆ្នាំង គឺលោកឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ ដែលជាអ្នករំលោភឈូសឆាយយកធ្វើជាកម្មសិទ្ធិក្នុងដីរបស់ចៅហ្វាយខេត្តមាន១១៣ហិកតា និងអាចមានច្រើនជាងនេះទៀតខណៈប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានអោយដឹងថា ពួកគាត់បានជួលដីនោះ ពីលោកស្នងការង ធ្វើស្រែ ថ្លៃឈ្នួលក្នុងមួយរដូវ តម្លៃ១លានរៀលក្នុង១ហិកតា។ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋពីករណីលោកឧត្តមសេនីយ៍ត្រីស៊ុម សុជាតិជាអ្នករំលោភឈូសឆាយយក​ព្រៃលិចទឹកធ្វើជាកម្មសិទ្ធិនៅចំណុចតំបន់គោកព្រះ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងជិត១០០០ហិកតាសារពត៌មានបានទាក់ទងទៅលោកស៊ុម សុជាតិនៅព្រឹកថៃ្ងទី០៧ខែមិថុនាឆ្នាំ២០១៩នេះត្រូវបានលោកបដិសេធមិនជាការពិតឡើយ។ចំណែកលោកចៅហ្វាយខេត្តសារពត៌មានយើងមិនអាចទាក់ទងបានគិតត្រឹមម៉ោងផ្សាយនេះ។ទោះបីជាយ៉ាងក៍ដោយបើតាមប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាលោកឧត្តមសេនីយ៍ត្រីស៊ុម សុជាតិបានលក់ចេញជាង១០០ហិកតាហើយ។ក្នុងនោះផងដែរប្រជាពលរដ្ឋអំពាវនាវដល់រដ្ឋាភិបាលគួរចាត់វិធានការពីករណីខាងលើនេះផងដែរ។សូមជម្រាបផងដែរថាក្រសួងបរិស្ថានព្រមានឲ្យបញ្ឈប់រាល់ការឈូសឆាយកាប់ឆ្ការដុតរុករានទន្ទ្រានបែងចែកដីព្រៃឈើនិងដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងទិញ-លក់បន្តទៅទៀត។ បើពុំដូច្នោះទេនឹងត្រូវទទួលទោសតាមច្បាប់កំណត់។សារព្រមាននេះធ្វើឡើងក្រោយពិនិត្យឃើញថា មានបុគ្គលមួយចំនួនបានធ្វើការឈូសឆាយ កាប់ឆ្ការ ដុតរុករានទន្ទ្រានបែងចែកដីព្រៃឈើនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រោមលេសខ្វះដីអាស្រ័យផលនិងបង្កបង្កើនផល។សេក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានបញ្ជាក់ថា រូបវ័ន្តបុគ្គលឬនីតិបុគ្គលណាក៏ដោយគឺពុំមានសិទ្ធិរុករានដីព្រៃ កាន់កាប់ និងបែងចែកដី នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនិងនៅក្នុងតំបន់ការពារធម្មជាតិទេ។ក្រសួងដដែលបានប្រាប់ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសច្បាប់ដូចជា៖ការឈូសឆាយ កាប់ឆ្ការ ដុតរុករានទន្ទ្រាន ហុំព័ទ្ធ បែងចែកដីព្រៃឈើ និងការដាំដុះដំណាំលើដីសហគមន៍ តំបន់ការពារធម្មជាតិ និងដីក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់ក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិនិងក្នុងតំបន់ការពារធម្មជាតិ។ក្រសួងបរិស្ថានបានអំពាវនាវដល់អ្នកដែលបានទន្ទ្រានកាន់កាប់ដីខុសច្បាប់កន្លងមក ត្រូវរុះរើខ្ទម តង់ និងសំណង់អនាធិបតេយ្យ ហើយប្រគល់ដី និងទីតាំងមកឲ្យក្រសួងបរិស្ថានវិញ ដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ។ បើពុំដូច្នោះទេ ក្រសួងសហការជាមួយស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើស ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.