តើបទ​បញ្ជាលោ​​កឃួងស្រេង​អ​ភិបាលរា​ជធានីភ្នំ​ពេ​​ញខ្លាំងឬក៍សាបដូចទឹកទន្លេខណៈមានមន្ត្រីប៉េអឹមផ្កា​យ៣ម្នាក់កាងក្នុងការជំរុញនឹងបង្កើតឲ្យមានល្បែងស៊ីសងគ្រប់ប្រ​ភេទជ្រកក្រោមស្លាក​សេវា​​ទួលប្រាក់​តិភោ​គដោ​យអ​នុប្បទា​ន(ទទួល​បញ្ចាំ)​?

ជាថ្មីម្តងទៀតលោក ឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានីបានដាក់ចេញជាវិធានការក្តៅក្នុងការបង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញដើម្បីឲ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅនិងសុខសាន្តក្នុងការរស់ខណៈដែលប្រទេសជាតិមានសន្តិភាពពេញបរិបូណ៌។តើបទបញ្ជាលោក ឃួងស្រេងអភិបាលរាជធានីភ្នំពេញខ្លាំងឬក៍សាបដូចទឹកទន្លេគ្រាន់តែនិយាយឲ្យតែល្អមើល..?។ជាក់ស្តែងប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថាល្បែងស៊ីសងបៀរ អាប៉ោងភ្នាល់បាល់ កត់កន្ទុយលេខ និងល្បែងភ្នាល់តាមអនឡាញដែលបន្តផ្ទាល់ពីកាស៊ីណូពីកាស៊ីណូជ្រៃធំក្នុងនោះក៍មានការសង្ស័យអាចមានករណីគ្រឿងញៀនកំពុងតែកើតឡើងពេញបន្ទុកយ៉ាងអានាធិបតេយ្យនៅលើដែនដីខណ្ឌដូនពេញរាជធានីភ្នំពេញផងដែរ។ល្បែងស៊ីសងនេះបានបើកអោយដំណើរការយ៉ាងរលូនតែងតែយកឈ្មោះមន្ត្រីប៉េអឹមផ្កាយ ៣ម្នាក់មកកាងក្នុងការជំរុញនឹងបង្កើតឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទមួយកន្លែងជ្រកក្រោមស្លាកសេវា​​ទួលប្រាក់តិភោ​គដោ​យអនុប្បទា​ន(ទទួលបញ្ចាំ)​ដែលមានទីតាំងស្ថិតនៅជាប់ក្លិបកំសាន្តកាហ្សា ជិតច្រកទ្វារចេញចូលខាងកើតមន្ទីរពេទ្យ គន្ធបុប្ឆា តាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ប្រភពដដែលបានឲ្យដឹងថាការមិនហ៊ានបង្ក្រាបនោះដោយសារតែអាជ្ញាធរក្រុងភ្នំពេញខ្លាចផ្កាប់ឆ្នាំងបាយនិងផលប្រយោជន៍។ប្រជាពលរដ្ឋបានរិះគន់បន្តថាគោលនយោបាយភូមិឃុំមានសុវត្ថិភាពនឹងត្រូវអភិបាលនិងលោកស្នងការរាជធានីភ្នំពេញបានយកមកធ្វើអាជីវកម្មជាន់ឈ្លីគ្មានញញើតបើកអោយមានល្បែងស៊ីសងទាំងនេះដើម្បីទទួលសំណូកក្រោមតុបានច្រើនដាក់ហោប៉ៅផ្ទាល់ខ្លួនប៉ុណ្ណោះ។ពាក់ព័ន្ធ និង ការចោទប្រកាន់ខាងលើនេះប្រជាពលរដ្ឋសំណូមពរសូមអោយថ្នាក់លើមេត្តាចាត់វិធានការបង្ក្រាបជាបន្ទាន់។ព្រោះល្បែងគ្រប់ប្រភេទកំពុងប្រព្រឹត្តទៅហាក់គ្មានកោតញញើតអ្វីឡើយ។អ្នកយកពត៌មានយើងពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺណាមួយពីអភិបាលនិងលោកសថេតស្នងការរាជធានីភ្នំពេញនៅឡើយទេនៅថៃ្ងនេះ។គួរបញ្ជាក់ថាលោក ឃួង ស្រេង ដាក់បទបញ្ជាកាលពីថ្ងៃសុក្រ ១៣រោច ខែពិសាខ ឆ្នាំកុរឯកស័ព.ស២៥៦៣ត្រូវ និងថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៩ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្នុងគោលបំណងដើម្បីដាក់ចេញជាផែនការនិងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។លោក ឃួង ស្រេង បានលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងការទប់ស្កាត់រថយន្តធំៗចូលក្នុងរាជ ធានីភ្នំពេញការដោះស្រាយបញ្ហាការកកស្ទះចរាចរនៅក្នុងរាជធានីភ្នំពេញ ខណៈរាជធានី មួយនេះតែងទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។ មានវិធានការទៅលើអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកគេចវេះ ពីការទទួលខុសត្រូវមុខច្បាប់ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ។ ការពិនិត្យទៅលើការកកស្ទះចរាចរណ៍ដើម្បីរកវិធានការដោះស្រាយធ្វើយ៉ាងណាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតំបន់ស្មុគស្មាញមួយចំនួន ។ពាក់ព័ន្ធនឹងល្មើសល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញលោកឃួងស្រេងបានមានវិធានការយ៉ាងម៉ឺងម៉ាត់ផងដែរលោកបញ្ជាក់ថានៅក្នុងរាជធានីភ្នំពេញកើតឡើងនូវល្បែងស៊ីសងគ្រប់ប្រភេទដែលនេះជា បញ្ហាមួយក្តៅគគុក ។ដូច្នេះទេលោកជំរុញឲ្យអភិបាលខណ្ឌទាំង ១៤ត្រូវយកចិត្តទុកដាក់ក្នុងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនេះ ។ ល្បែងស៊ីសងខុសច្បាប់ទាំងនេះវាជាចំនុចដែលផ្ដើមឲ្យមានបទល្មើសផ្សេងៗធ្វើអោយបាត់បង់ស្ថេរភាពនៅក្នុងសង្គមដូចជាអំពើ ឆក់ប្លន់លួចជាដើម ។ ចំពោះបញ្ហាគ្រឿងញៀនក៏ជាបញ្ហាប្រឈមមួយដែលយើង បាន និងកំពុងដោះស្រាយផងដែរ ។លោក ឃួង ស្រេង ក៏បានដាក់ចេញនូវវិធាន ការមួយចំនួនទៀតដូចជាការរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ ការមានវិធានការទៅលើទូកនេសាទដែលចតយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេពិសេសនៅក្បែរសណ្ឋាគារសុខាដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់នូវ សោភ័ណ ភាពនៅរាជធានីភ្នំពេញ ។ ការមានវិធានការទៅ លើបែរត្រីមួយចំនួននៅតាមបណ្ដោយដងទន្លេសាប ។ ដូច្នេះទេអភិបាលរាជធានីភ្នំពេញបានជំរុញ និងដាក់ចេញជាផែនការឲ្យអាជ្ញាធរ ខណ្ឌដែលមានដែនដីរបស់ខ្លួននៅតាមបណ្ដោយដងទន្លេសាបនេះត្រូវតែមានវិធានការទប់ស្កាត់ដើម្បីធ្វើយ៉ាងណាឲ្យទន្លេរបស់យើងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ៕ដោយ៖លោកស្រីជាគន្ធា

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.