វិទ្យុVOA​នឹង​ស្នើ​សុំ​ចុះ​បញ្ជី​បើក​​ការិយាល័យ​ផ្សាយ​​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​

​RFIម្សិលមិញនេះលោក Michael Newbill ភារៈ​ធារី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជានិងលោក Matthew Walsh អនុ​ប្រធាន​ទទួល​បន្ទុក​ប្រតិបត្តិ​ការ​នៃ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ប្រពន្ធ័​ផ្សព្វ​ផ្សាយ​សាកល និង​លោក​ខៀវ កាញារិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា​បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​បើក​ការិយាល័យ​វិទ្យុ​VOA​នៅ​កម្ពុជា​។ លោក​ខៀវ កាញារិទ្ធ បាន​ឯកភាព​ជា​គោលការណ៍​ឱ្យ​វិទ្យុ​VOA​បើក​ការិយាល័យ​នៅ​កម្ពុជា​។ ចំណែក ខាង​ភាគី​អាមេរិក​ក៏​បាន​បញ្ជាក់​ដែរ​ថា នឹង​រៀប​ចំ​ឯកសារ ដើម្បី​ចុះ​បញ្ជី​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​។ ជា​ជំហាន​ដំបូង ភាគី​កម្ពុជា​ និង អាមេរិក បាន​ព្រម​ព្រៀង​គ្នា​ជា​គោលការណ៍​ហើយ ដើម្បី​ឈាន​ទៅ​បើក​ការិយាល័យ​ផ្សាយ​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​(VOA)​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បន្ទាប់​ពី​បាន​ឯកភាព​ជា​គោលការណ៍​នេះ លោក​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា ខៀវ កាញារិទ្ធ និង មន្រ្តី​ជំនាញ​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ បាន​ពន្យល់​ណែនាំ​ដល់​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​អំពី​នីតិ​វិធី​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​បើក​ការិយាល័យ​នៅ​កម្ពុជា​។ បើ​តាម​ក្រសួង​ព័ត៌​មាន ភាគី​អាមេរិក​បាន​អះអាង​តប​វិញ​ថា ពួក​គេ​នឹង​ផ្ញើ​ឯក​សារ​ស្នើ​សុំ​ចុះ​បញ្ជី​​ទៅ​ក្រសួង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​សូម​បញ្ជាក់​ថា ការ​ឯកភាព​ជា​គោលការណ៍​នេះ​ធ្វើ​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក(VOA) ក្លាយ​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​ទីមួយ​ដែល​បាន​ចូល​មក​ចរចា​បើក​ការិយាល័យ​ជា​ផ្លូវ​ការ​នៅ​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ​បាន​បើក​ភ្លើង​ខៀវ​ឱ្យ​វិទ្យុ​នេះ រួម​ទាំង​វិទ្យុអាស៊ីសេរី និង កាសែត The Cam​bodia Daily ចូល​មក​បើក​ការិយាល័យ​ឡើង​វិញ​នៅ​កម្ពុជា​។ កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ កាសែត The ​ Cambodia Daily បាន​បិទ​ទ្វារ​ដោយ​ខ្លួន​ឯង ដោយ​សារ​តែ​បញ្ហា​មិន​បង់​ពន្ធ​ជាង​៦លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋ​។ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក វិទ្យុ​អាស៊ី​សេរី​ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ ក៏​បាន​ប្រកាស​បិទ​ទ្វារ​ដោយ​ខ្លួន​ឯង​ដែរ ខណៈ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​នៅ​ដំណើរ​ការ​ធម្មតា​។ ក្រសួង​ព័ត៌មាន​បាន​ចោទ​វិទ្យុ​ទាំង​ពីរ​នេះ ថា​បាន​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន និង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជាអស់​រយៈ​ពេល​ជា​យូរ​ឆ្នាំ ដោយ​ពុំ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន និង​មិន​បាន​អនុវត្ត​កាតព្វកិច្ច​ចុះ​បញ្ជី​ពន្ធដារ​ស្រប​តាម​ច្បាប់​។ ដូច្នេះហើយ ក្រសួង​ព័ត៌មាន​មិន​អនុញ្ញាត​ឱ្យ​វិទ្យុ​ក្នុង​ស្រុក​ផ្សេង​ទៀត​លក់​ម៉ោង​ផ្សាយ​បន្ត​ផ្ទាល់​ដល់​វិទ្យុ​បរទេស​ទាំង​ពីរ​នេះ​នោះ​ទេ​។យ៉ាង​ណា​ក៏​ដោយ ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​តាម​រយៈ​អ្នក​នាំ​ពាក្យ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ម្សិល​មិញ​ថា ទាំង​វិទ្យុ​សំឡេង​សហ​រដ្ឋអាមេរិក(VOA) ​និង​ អាស៊ីសេរី(RFA) ​នឹង​ត្រូវ​បាន​អនុ​ញ្ញាត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​ឲ្យ​ចុះ​បញ្ជី​ ហើយ​ធ្វើ​ការ​ចាក់​ផ្សាយ​​ឡើង​វិញ​​ក្នុង​ប្រទេស​កម្ពុជា។​ ​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​រួច​មក​ហើយ​ថា វិទ្យុ​ទាំង​ពីរ​នេះ​អាច​បើក​ការិយាល័យ​នៅ​កម្ពុជា​បាន ល្គឹក​ណា​ពួក​គេ​គោរព​កាតព្វកិច្ច​សារពើ​ពន្ធ​ជា​មុន​សិន​ និង ត្រូវ​ចុះ​បញ្ជី​តាម​ច្បាប់​របស់​កម្ពុជា​៕ដោយ៖សហការី

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.