លោកឈួន សោភា​មេ​គយ​ចល័ត​តំបន់​​៥ផ្លូវជាតិ​​លេ​ខ​៥​ប្រ​ព្រឹត្ត​អំពើពុ​ករលួយ​កាន់​តែខ្លាំង

បន្ទាយមានជ័យ៖បើតាម​ប្រភពពីមន្រ្តីគយតូចតាចដែលមិនសូវបាន​ផលឲ្យ​ដឹង​ថាលោកឈួន សោភា​កំពុងតែបន្ត​ប្រើ​ឈ្មោះ​លោកគុណ ញឹមជា​មេ​គយ​ធំ​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ឡើងពេញបន្ទុក​។ប្រភពបន្តថា​លោកឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ស្នាក់ការ​គយ​ចល័ត​ខាងលិច​ស្ពាន​ទឹកថ្លា ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានក្លាយ​ទៅជា​ទីតាំង​សម្រាប់​លោក ឈួន សោភា និង​បក្ខពួក​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ បើទោះបី​ជាថ្មីៗ​នេះ​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ ផ្លូវជាតិ​លេខ​៥ ធ្លាប់​រង​ការព្រមាន​ពី​សំណាក់​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា យ៉ាងណាក៏ដោយ។ក៏​លោក ឈួន សោភា នៅតែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដ៍ដែលជាដ៍ដែល។បើតាមសេចក្ដីរាយការណ៍​ឲ្យ​ដឹង​ទៀតថាក្នុង​តំណែង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ គឺ​លោក ឈួន សោភា មានអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​។ ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ​ពី​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​គយ​ចល័ត​ខាងលិច​ស្ពាន​ទឹកថ្លា ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ដែល​កំពុង​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​។ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​ឲ្យ​ដឹងថា អ្នករត់​តាកស៊ី​និង​អ្នកបើករថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​របស់លោក ឈួន សោភា ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់លោក ឈួន សោភាមិនអាច​ចៀសផុត​ឡើយ​។បើទោះបី​ទំនិញ​ទាំងនោះ​បង់ពន្ធ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​។ សម្រាប់​រថយន្ត​ដឹក​មាន់​ទា​ត្រូវ​បង់​៣០​ម៉ឺន​រៀលសម្រាប់​រថយន្ត​ដឹកគោ​ក្របី​ត្រូវ​បង់​៤០​ម៉ឺន​រៀល ហើយ​សម្រាប់​រ៉ឺម៉ក​ម៉ូតូ​ត្រូវ​បង់​៩​ម៉ឺន​រៀល​ក្នុង​មួយខែនិង​រថយន្ត​ផ្សេងៗ​ត្រូវ​បង់​២០០​ដុល្លារ​ក្នុង​មួយខែ​។ រាល់​ការ​បង់លុយ​ទៅ​ឲ្យ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ និង​បក្ខពួក​គឺ​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​នោះទេ គឺ​លោក ឈួន សោភា យកលុយ​ដាក់ហោប៉ៅនិងបក្ខពួកតែប៉ុណ្ណោះ។
បើតាម​ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​ចំណុច​ភូមិ​ទឹកថ្លា ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា​លោក ឈួន សោភា និង​បក្ខពួក​ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគេ​កាន់តែ​ខ្លាំងឡើងៗ។ លោក ឈួន សោភា និង​បក្ខពួក​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ចូលទៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​យ៉ាង​រលូន​​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ឈួន សោភា កំពុងបង្កើនសកម្មភាពពុករលួយកាន់តែខ្លាំងខ្លាថែមទៀត។ពាក់ព័ន្ធនឹងរឿងរ៉ាវស្អុយរលួយខាងលើនេះសារពត៌មានយើងបានទាក់ទងទៅលោក ឈួន សោភាដែរនាព្រឹកនេះតែមិនលើកទូរស័ព្ទ។
គួរជម្រាបជូនផងដែរថាដោយសារតែលោកមានរឿងអាស្រូវច្រើនជាប់ខ្លួនទើបកាលពីពេលកន្លងទៅថ្មីៗនេះត្រូវបានលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកោះហៅ ឲ្យទៅកាន់ នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិកនៅភ្នំពេញដើម្បីឲ្យបំភ្លឺលើកាងារមួយចំនួនដែលថ្នាក់លើទទួលបាន ។យោងតាមលិខិត របស់ លោក គុណ ញឹម ចុះថ្ងៃទី ២ឧសភា ឆ្នាំ២០១៩ បានអញ្ជើញ លោក ឈួន សោភា អត្ថលេខ ៤៣៦ ជា ប្រធានការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៥ ឲ្យចូលទៅបំភ្លឺ នៅវេលាម៉ោង ១៤និង៣០នាទៅរសៀល ថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៩ នៅអគារវឌ្ឍនៈកាពីតាល់ ។ការកោះហៅលោក ឈួន សោភា ឲ្យមកបំភ្លឺ នេះគឺធ្វើឡើង ក្រោយ ពីមានភាពមិនប្រក្រតីពុករលួយមួយចំនួនក្រោមការដឹកនាំរបស់លោក ឈួន សោភា។សូមរំលឹកថា កាលពីថ្មីកន្លងមកនេះ លិខិតអនាមឹក មួយច្បាប់ត្រូវបានគេផ្ញើមកកាន់ការិយាល័យ កាសែតក្នុងស្រុកដើម្បីឲ្យជួយផ្សព្វផ្សាយ រឿងអាស្រូវ ពុករលួយ របស់ លោក ឈួន សោភា ដើម្បីឲ្យ អគ្គនាយកគយ និងរដ្ឋាករ និងលោកប្រធានគយចល័តនៅភ្នំពេញបានដឹង។ ក្នុងលិខិតនោះ បានចោទប្រកាន់ ថា តាំងពីផ្លាស់ប្ដូរមេថ្មីដែលគេស្គាល់ឈ្មោះឈួន សោភា កាលណាមក គាត់បង្គាប់ឲ្យកូនចៅកាប់ឆៅតែម្ដង ក្រោមលេសសុំលុយថ្លៃបាយទឹក និងថ្លៃសាំងចាក់រថយន្តជិះធ្វើការ តែមានកំហិតចំនួនច្បាស់លាស់ណាស់ ។ សូម្បីតែរថយន្តក្រុងរកស៊ីដឹកអ្នកដំណើរភ្នំពេញ ប៉ោយប៉ែត បើមានដឹកឥវ៉ាន់លាយជាមួយនោះគឺត្រូវបង់ឲ្យក្រុមគយចល័តខាងលើពី៦ទៅ៧លានរៀលក្នុង១ខែសំរាប់រថយន្ត១គ្រឿងហើយបើក្រុមហ៊ុនមានរថយន្ត៥គ្រឿងត្រូវរត់ឆ្លងកាត់ប៉ុស្ដិ៍របស់គាត់គឺត្រូវបង់គុណចំនួនលុយតាមចំនួនក្បាលរថយន្តជាក់ស្ដែង។មិនតែប៉ុណ្ណោះមន្ត្រីគយដែលជាអ្នកពូកែគាបទារលុយខ្លាំងជាងគេដែលគេស្គាល់ឈ្មោះអឿន និងឈ្មោះរី នោះ នៅឆ្លៀតឲ្យម្ចាស់រថយន្តក្រុងបង់របបមេប្រចាំខែ (លោកឈួន សោភា)ចំនួន១លានរៀល ក្នុងរថយន្តមួយគ្រឿងថែមទៀត៕ដោយ៖ពុតសាម៉ាត់

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.