ខ្សឹប៖អំពើពុករលួយ​របស់​លោកយី ថុលប្រធានការិយាល័​យ​គយ​ច្រក​ព្រែក​​ចាកត្រូវបាន​​បកអាក្រាត

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តកំពត បាន​ខ្សឹបថា ចាប់តាំងពី​ចូលមក​កាន់តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក រួចមក​គឺ​លោក យី ថុល ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធទំនិញ​បង់ពន្ធ​មិន​គ្រប់និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ខ្សឹបឲ្យ​ដឹង​ទៀតថា​លោក យី ថុល តែង​ប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​​​គ្មាន​ញញើត​នឹងច្បាប់ឡើយ។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក យី ថុល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ដូច្នេះហើយ​ទើប​លោក យី ថុល កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់ដើម​យ៉ាង​ក្រអើតក្រទម។ចំណែក​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ខ្សឹបឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក យី ថុល ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ហើយ​សូម្បីតែ​ទំនិញ​ជា​ប្រភេទ​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ដូចជា មឹក និង​បង្គា ក៏ត្រូវ​បាន​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​យ៉ាង​រលូន​ដែរ​។ តាម​ការខ្សឹបនិងអះអាង​ពី​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ឲ្យ​ដឹងថា ការដែល​លោក យី ថុល ប្រឈមមុខ​ជាមួយ​អ្នកសារព័ត៌មាន​មួយក្រុម​ដែល​ចុះទៅ​ថត​សកម្មភាព​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក គឺ​ដោយសារ​លោក យី ថុល ចង់​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​ដែល​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ដូច​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​លោក យី ថុល យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​នៅ​ធ្វើជា​មេ​គយ​ច្រក​៤០០ ស្រុក​សំឡូត ខេត្តបាត់ដំបង មក​អនុវត្តន៍​ក្នុងតួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត យ៉ាងតក់ក្រហល់។ពាក់ព័ន្ធរឿងអាស្រូវពុករលួយសារពត៌មាន«ចលនាសង្គម»យើងបានទាក់ទងទៅលោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាកសុំការបកស្រាយនាព្រឹកនេះដែរតែមិនលើកទូរស័ព្ទ។
សូមបញ្ជាក់ដែរថាកន្លងមក​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក យី ថុល ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​មេ​គយ​ធំៗ​ជាពិសេស​លោក គុណ ញឹម ដែលជា​អគ្គ​នាយ​ន​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បែរជា​សម្ងំស្ងៀម​ទុក​ឲ្យ​លោក យី ថុល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល គឺជា​រឿង​មិនអាច​បិទបាំង​បានទេ ព្រោះ​ការប្រឈមមុខ​ដាក់គ្នារ​វាង​អ្នកសារព័ត៌មាន​មួយក្រុម ជាមួយ​លោក យី ថុល កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ បានបញ្ជាក់​យ៉ាងច្បាស់​ថា អំពើពុករលួយ​របស់​លោក យី ថុល គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ​។ ក្នុងនោះ​ការដែល​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដូចជា​ប្រេងឆា និង​មី​ខ្លាឃ្មុំ​ជាដើម គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​មិនគួរ​ទុក​ឲ្យ​លោក យី ថុល បន្ត​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងគំហុក​ទៀត​ដែរ​៕ដោយ៖លោកស្រីជាគន្ធា

 

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.