អន្តរជាតិ

លោកTrumpសង​សឹក​ក្រុង​ប៉េកាំងក្នុងការដក​ហូតឯកសិទ្ធិ​ពន្ធ​ពី​​ហុងកុង

វ៉ាស៊ីនតោន៖ប្រធានាធិបតីសហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ពិចារណា​ឡើង​វិញលើ​ឯកសិទ្ធិមួយ​ចំនួន​សម្រាប់​ក្រុង​ហុងកុង​ក្នុង​ការ​សង​សឹក​លើ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហៅ​ថាជា​ការ​ដណ្តើម​អំណាចយ៉ាង​អត់កេរ្ត៍​ខ្មាស់​ដោយ​រដ្ឋាភិបាល​កណ្តាល​របស់​ប្រទេស​ចិន​នៅ​ហុងកុង។លោកTrump បាន​ប្រកាស​ការ​ផ្លាស់​ប្តូរ​មួយ​ចង្កោម​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​គ្រោង​ជា​សន្និសីទ​កាសែត​។ប៉ុន្តែ​បាន​ប្រែ​ទៅ​ជា​សេចក្តី​ថ្លែង​ការណ៍​នៅ​លើ​កាមេរ៉ា​ដោយ​សារ​តែ​លោក​មិន​ព្រម​ទទួល​ឆ្លើយ​សំណួរ។លោក Trump មិន​បាន​លើក​ឡើង​ពី​រឿង​រ៉ាវ​ជាតិ​ធំៗ ផ្សេង​ទៀត​ទេ រួម​ទាំង​អំពើ​ហិង្សា​របស់​ប៉ូលីស​នៅ​ទីក្រុង Minneapolis ឬ​ជម្លោះ​ដែល​កំពុង​កើត​ឡើងរបស់​លោក​ជាមួយ ក្រុមហ៊ុន Twitter។
ជំនួស​មក​វិញ លោក Trump​ផ្តោត​លើ​ចេតនា របស់​លោក​ក្នុង​ការ​ដក​ហូត​ឋានៈអនុគ្រោះ​ពន្ធពិសេស​ពី​ហុងកុង​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ចិន​ដីគោក​និង​មន្ត្រី​រដ្ឋាភិបាល​ហុងកុងហើយ​និង​ចាត់​វិធានការ​ផ្សេង​ទៀត។
ព័ត៌មាន​លម្អិត​ច្បាស់​លាស់ ឬ​ផល​ប៉ះពាល់​នៃ​ការ​លើក​ឡើង​របស់​លោក Trump​មិន​ទាន់​មានច្បាស់​ភ្លាមៗ​ទេ។ ឧទាហរណ៍ លោក Trump បាន​និយាយ​ថា លោក​កំពុង​ដឹកនាំ​ការ​សិក្សា​អំពី «ការអនុវត្តខុសគ្នា» ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចិន​និង​អាមេរិក​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ដោយ​លើក​ហេតុផល​ថាវិនិយោគិន​អាមេរិកាំង​គួរ​ទទួល​អ្វី​ដែល​លោក​ហៅ​ថា «ការ​ធ្វើការ​ជាមួយ​គ្នា​ដោយ​យុត្តិធម៌»។នោះ​អាច​មាន​ផល​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ចិន ឬ​ធនាគារ​ចិន​និង​ឋានៈ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​ដ៏​សំខាន់​របស់​ហុងកុង។ មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​អំពី​ពេល​វេលា​ដែល​លោក Trump អាច​ទទួល​បាន «ការសិក្សា​ស្រាវជ្រាវ» ឬ​អំពី​ខ្លឹមសារ​នៃ​ការសិក្សា​ស្រាវជ្រាវ​នោះ​ទេ។
លោក​ប្រធានាធិបតី​Trump ក៏​បាន​បន្ទោស​ប្រទេស​ចិន​និង​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ជំងឺ​រាតត្បាត​កូវីដ១៨។ លោក Trump បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​បង្វែរ​ប្រាក់​ប្រមាណ ៥០០លាន​ដុល្លារ​ក្នុង​មួយ ឆ្នាំ​ដែល​ខ្លួន​បាន​ចំណាយ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ទៅ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ផ្សេងទៀត។ តែ​មិន​ទាន់​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្តល់​ប្រាក់​ទៅ​ឲ្យ​អង្គការ​មួយណា​ឬ​ដោយ​វិធី​ណា​នៅឡើយទេ៕

cns

Leave a Reply

Your email address will not be published. Required fields are marked *