រថយន្ដ​បែន​​ជា​ច្រើ​ន​គ្រឿង​រ​​បស់​រដ្ឋជា​អំណោយ​របស់​ស​ម្ដេច​តេ​ជោត្រូវបាន​លោក​វរៈសេនីយ៍ឯក​សូ ចាន់ណា​រី​យកទៅ​ដឹក​ដី​ធ្វើ​អា​ជីវកម្មប្រមូល​លុយ​​ផ្ទាល់ខ្លួន​

បន្ទាយមានជ័យ​៖តាមពីប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​បាន​រាយការណ៍​ប្រាប់​អ្នកកាសែត​អោយដឹងថាលោក​វរ​:​សេនីយ៍​ឯក​សូចាន់ណា​រីមេបញ្ជាការកងវរៈសេនាតូច​នគ​របាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដែលជា​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ជម្រៅ​ក្បាល​ប្រេត បាន​ប្រើប្រាស់​រថយន្ត​របស់​រដ្ឋ​ជាច្រើន​គ្រឿង ដែលជា​អំណោយ​របស់ សម្ដេច​តេ​ជោហ៊ុន សែនដឹកជញ្ជូន​ដី​លក់​យ៉ាង​អនាធិបតេយ្យ​ពេញ​ក្រុង​ប៉ោយប៉ែត ។ប្រភព​បាន​បន្ថែមថា លោក​វរៈសេនីយ៍ឯកសូរ ចាន់ណា​រី មិន​ត្រឹមតែ​ជា​មេបញ្ជាការ​នគរបាល​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៩១១​រកស៊ី​បើក​ច្រករបៀង​ឲ្យ​ពលករ​និង​ទំនិញគេចពន្ធ​ចេញចូល​យកលុយ​ដាក់​ហោប៉ៅ​ទេ តែ​ក៏​ជា​ជំនួយការ​របស់​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក ខេង សា​ម៉េ​តអគ្គ​ស្នងការរង​នគរបាលជាតិ​ផង​ទើប​មានអំណាច​ពេញដៃ ហ៊ាន​យក​រថយន្ដ​​រដ្ឋ​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន មក​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។​
ការជីក​កកាយ​ដី​ជម្រៅ​ឃើញ​ក្បាល​ប្រេត​របស់លោក​វរៈសេនីយ៍ឯក សូរ ចាន់ណា​រី ស្ថិតនៅ​ចំណុច ភូមិ​សិលា​ខ្មែរ ឃុំ​អូ​បី​ជាន់ យកមក​លក់​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។ គេ​មិនដឹងថា ការធ្វើ​អាជីវកម្ម​ជីក​កាយ រណ្តៅ​ដី​ដឹកជញ្ជូន​លក់​របស់លោក សូ ចាន់ណា​រី នៅ​ចំណុច ខាងលើនេះ​មានច្បាប់​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែរឬអត់​នោះទេ ?ប៉ុន្តែ​អ្វីដែល​មហាជន​ចាប់អារម្មណ៍​ខ្លាំង គឺ​ការយក រថយន្ត​បែន​របស់​រដ្ឋ​ជាច្រើន​គ្រឿង​ដែលជា​អំណោយ​របស់សម្តេច​តេ​ជោ ហ៊ុន សែនយកទៅ​ដឹក​ដី​លក់​យ៉ាង​អនាធិបតេយ្យ តាម​អំពើ​ចិត្ត ប្រៀបដូចជា​កម្ម​សិទ្ធរ​បស់​ខ្លួន​អ៊ីចឹង! ។ មហាជន​និង​មន្ត្រីរាជការ ពិសេស​កងកម្លាំង​នគរបាលជាតិ​ក្រោម​ឱវាទ​របស់លោក សូរ ចាន់ណា​រី មានការថ្នាំងថ្នាក់​ចិត្ត​ចំពោះ ករណី​លោក សូ ចាន់ណា​រី យក​ឡាន​រដ្ឋទៅធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​បែបនេះ​នោះ?​។ប្រជាពលរដ្ឋ​សំណូមពរ សុំអោយ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯកឧត្តម ខេង សា​ម៉េ​ត​អ​គ្គរងចាត់វិធានការ​ទប់ស្កាត់ឬដកហូតយក​រថយន្ត របស់​សម្តេច​តេ​ជោ​ទុក​បំរើ​ផលប្រយោជន៍​ជាតិនិងប្រជា​ពលរដ្ឋ​វិញ​ផង ។ជុំវិញ​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ខាងលើនេះការិយារិយាល័យ សារព័ត៌មាននិងគេហទំព័រយើងបានទាក់ទងសុំ​ការបំភ្លឺ​ពី​លោកសូរ ចាន់ណា​រីតាមទូរស័ព្ទផ្ទាល់ខ្លួនរបស់លោក(០៧៧៧៧៧៧៨៨)នាព្រឹកថៃ្ងទី២៩ខែឧសភាឆ្នាំ២០១៩នេះដែរលោកបានឆ្លើយថាចង់សម្ភាសលោកមកបន្ទាយមានជ័យមកទើបធើ្វបទសម្ភាសន៍ជាមួយបានព្រោះលោកមិនដឹងថាជាអ្នកកាសែតឬមិនមែនជាអ្នកកាសែត។គួរជម្រាបផងដែរថាកាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ មន្ត្រី​គយ​ក្រុង​ប៉ោយប៉ែត បាន​ចាប់​រថយន្ត​គេចពន្ធ​១​គ្រឿង​ម៉ាក​តូ​យូ​តា​ ហ៊ី​លុ​ច្ស​រី​វ៉ូ ស៊េរី​ឆ្នាំ​២០១៧ ១​គ្រឿង​យក ទៅ​ទុក​នៅ​ស្នាក់ការ​គយ​ក្រុង ​ប៉ោយប៉ែត​ ។ ក៏ប៉ុន្តែ​សមត្ថកិច្ចគយ​ចាប់​រថយន្ត​គេចពន្ធ​នោះ បាន​តែមួយ​ស្របក់​ក៏​ដោះលែង​វិញ ក្រោយពេល​ដឹងថា​រថយន្ត​គេចពន្ធ​ នោះ​ជា​របស់លោក​វរៈសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៩១១​។ ​លោក សូ ចាន់ណា​រី បាន​ទិញ​រថយន្ត​ពី​ស្រុក​សៀម​១​គ្រឿង​ម៉ាក​ហ្វ័​រ​ធូ​ន ពាក់​ស្លាក​លេខ​សៀម ដើម្បី​ជា​របាំង​សម្រាប់​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​និង​រថយន្ត​គេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ តាមរយៈ​ទង្វើ​បែបនេះ​លោក សូ ចាន់ណា​រី អាច​រកប្រាក់​ចំណេញ​ពី​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ និង​រថយន្ត​គេចពន្ធ​១​គ្រឿង​ប្រមាណ​៣​ពាន់​ដុល្លារ​អាមេរិក​។​នៅក្នុង​អង្គភាព​វរៈការពារ​ព្រំដែន​លេខ​៩១១ លោក សូ ចាន់ណា​រី តែងតែ​ដោះដូរ​ស្លាក​លេខ​សៀម​ពី​រថយន្ត​ស្របច្បាប់​របស់គាត់​ទៅ​បំពាក់​លើ​រថយន្ត​គេចពន្ធ ហើយ​បើក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ដែល​គ្រប់គ្រង​ដោយ​វរៈនគរបាល​ការពារ​ព្រំដែន​លេខ​៩១១​។កន្លងមក​លោក សូ ចាន់ណា​រី មេ​នគរបាល​វរៈការពារ​ព្រំដែន​លេខ​៩១១ ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផងដែរ៕ដោយ៖ពុតសាម៉ាត់

 

This is gucci replica a very loving story: the founder honoured a mother’s handbags replica during a replica handbags , but the mother has always used it inconveniently. The handle was too replcia watches uk , and it was rolex replica ; so the founder of Xiaoshun personally remodeled the bag for his mother and named it “I AM NOT”, then decided to create a practical and design brand of the same name.